ក្រុ​ម​ហ៊ុ​ន ទ្រី ​​ភាព ប្រ​ឈ​ម​ប្តឹ​ងពី​ប​ទរំ​លោភប្លន់​ដីសហ​គម​ន៍​ពលរ​ដ្ឋជន​ជាតិ​ដើម​ភាគ​តិច?

ជនជាតិ​ដើម​ភាគ​តិច​ជាង ២០០ គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹងទៅ តុលាការ​និងអង្គការ​សិទ្ធិមនុស្ស​ខេត្ត ព្រះវិហារ ដើម្បីប្តឹងបុគ្គលិកក្រុមហ៊ុន ទ្រី ភាព ពីរនាក់ ទាមទារជាសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារទាក់ទិន រឿងឈូសឆាយដី ព្រៃសហគមន៍របស់ពួកគាត់ប្រមាណជា ១៥ ហិកតាក្នុងស្រុករវៀង ខេត្តព្រះវិហារ។

តំណាងប្រជាពលរដ្ឋចំនួន ២០៣ គ្រួសារ ឈ្មោះ ហួន គីណូ នៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង និយាយថា លោកបានដាក់បណ្តឹងទៅតុលាការ និងអង្គការសិទ្ធិមនុស្ស អាដហុក ខេត្ត ព្រះវិហារ ដើម្បីប្តឹងឈ្មោះ ហ៊ុន រតនា បុគ្គលិកផ្នែក រដ្ឋបាល និងឈ្មោះ វិបុល បុគ្គលិកផ្នែកសំណង់របស់ក្រុមហ៊ុន ទ្រី ភាព ពីបទរំលោភឈូសឆាយដីព្រៃ សហគមន៍បឹងទន្លេម្រេចអស់ប្រហែលជា ១៥ ហិកតា កាលពីចុងឆ្នាំ ២០១៣ កន្លងទៅ។

តំណាងរូបនេះអះអាងថាៈ «ទម្រាំយើងដឹងគេកាប់ និងឈូសអស់ព្រៃជាង ១៥ ហិកតាទៅហើយ ហើយគេជីករណ្តៅ បោះបង្គោលដើម្បីហ៊ុមព័ទ្ធយកដី តែម្តងយើងដឹងនិងនាំគ្នារារាំងទើបគេឈប់»។

គួរបញ្ជាក់បន្តថា ព្រៃឈ្មោះបឹងទន្លេម្រេចនេះមានទំហំ ២៣៥១ ហិកតា ដែលត្រូវបានរដ្ឋាភិបាល ចេញប្រកាសដាក់ជា ព្រៃសហគមន៍តាំងពីឆ្នាំ ២០១១ ម៉្លេះ ហើយនាពេលបច្ចុប្បន្នមានពលរដ្ឋចំនួន ២០៣ គ្រួសារកំពុងរស់អាស្រ័យ ផល ពីព្រៃនេះ ក្នុងនោះមានជនជាតិដើមភាគតិចកួយជាង ១០០ គ្រួសារផងដែរ។

លោកបន្តថា ប្រជាពលរដ្ឋទាមទារសំណង ១០ ម៉ឺនដុល្លារនោះដើម្បីយកទៅធ្វើការដាំដុះដើមឈើនៅលើដី ដែល ក្រុមហ៊ុនរំលោភឈូសឆាយនោះវិញ ហើយបើគ្មានការទប់ស្កាត់ទេនេះ គឺជាករណីប្លន់ជនជាតិស្រស់ៗតែម្តង។

ផ្ទុយពីបញ្ហាទំនាស់ដីធ្លីនេះអាជ្ញាធរស្រុក រវៀង បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងពលរដ្ឋចំនួន ១០ នាក់ពីបទ «រារាំងកិច្ចការ រាជការសាធារណៈ» បន្ទាប់ពីប្រជាពលរដ្ឋទាំង ១០ នាក់ រួមនឹងប្រជាសហគមន៍ប្រមាណជា១០០នាក់ ផ្សេងទៀតបាននាំគ្នាតវ៉ា បញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន ទ្រី ភាព មិនឱ្យជីកអណ្តូងស្នប់ មួយនៅលើដី សហគមន៍ កាលពីថ្ងៃ ទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងមកនេះ ។ ហើយដែលបញ្ហានេះ ក្រុមអាជ្ញាធរដែលពុំទាន់បង្ហាញមុខមាត់ អាចជាប់ពាក់ព័ន្ធ នៅពីក្រោយការទទួលសំណូកពីក្រុមហ៊ុន ទ្រី ភាព នោះមិនខាន ។/

Tri_Pheap4_w