លោក ​ស៊ីវ ​សុ​ជា​តិ ​អធិ​ការ​ក្រុង ​សិរី​សោ​ភ​ណ្ឌ័ រង​ការចោ​ទប្រ​កាន់​ថា ​កា​ងទំ​និញ​ខុ​ស​ច្បា​​ប់និ​ងទំនិ​ញគេច​ពន្ធ

ស៊ីវ សុជាតិ ដែលគេស្គាល់ថា ជាអធិការ នគរបាលក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដ៏ល្បីល្បាញ ត្រូវគេអះ អាង ថា បានបញ្ជាកូនចៅ របស់ខ្លួនមួយរថយន្តទៅកាងរថយន្តយី ឌុបដឹកបារី លុច្សសារី ១គ្រឿង ដែលសមត្ថកិច្ច ឃាត់ថាខុសច្បាប់  ។ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឯកជនមួយផ្តាច់មុខ ដោយ​សារ​តែ​រថយន្តដឹក បារីលុច្ស សារីខាងលើនេះ គឺ​ជា​របស់​ក្រុម ហ៊ុនលោក ដែលដឹកយកមកដាក់នៅក្នុង ឃ្លាំង ។

មិនតែប៉ុណ្ណោះទោះបីជាសមត្ថកិច្ច ដែលចុះចាប់យោងតាមបញ្ជាពីលោកស្នងការខេត្ត ក៏ដោយ ក៏លោក អធិការ មិន ស្តាប់ ដែរ ធ្វើឱ្យសមត្ថកិច្ចចាប់ និងសមត្ថកិច្ចដែល មកកាងប្រឈមមុខ ដាក់គ្នា ស្ទើរ​តែ​ចង់​ផ្ទុះ​អាវុធ​ឡើងផ្អើលក្រុងសិរី សោ​ភ័ណ​ទាំង​មូល ។ ហើយដែលគេសង្ស័យថា បារីលុច្សសារីនោះ អាច​មាន​ភាគ​ហ៊ុន​ ស៊ីវ សុជាតិ បានជាគេឃើញ រថយន្ត យី​ឌុប​បោល​ចូលទៅសម្ងំ លាក់​ខ្លួន​យ៉ាង​សុខ​សាន្តក្នុង​ឃ្លាំ​ស្តុក​របស់​អធិការ ស៊ីវ សុជាតិ នោះ ។

តាមអ្នកនៅខេត្តបន្ទាយមានជ័យ បានប្រាប់ការិយាល័យយើងឱ្យដឹងកាលពីរសៀលថ្ងៃ ទី២៣ខែមករា ឆ្នាំ ២០១៤ឱ្យ ដឹងថា ហេតុការណ៍ ខាងលើ បានកើតឡើងកាលពីវេលា ម៉ោង ១០ព្រឹក ថ្ងៃទី២៣ខែមករា នៅ តាមបណ្តោយផ្លូវលេខ ២ ស្ថិត​ក្នុង​សង្កាត់​ កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ ត្រង់​ចំណុច​មុខ​ឃ្លាំងស្តុកទំនិញក្រុម ហ៊ុន របស់លោក ស៊ីវ សុ​ជាតិ​ ជាអធិការ នគរបាល ក្រុងសិរីសោភ័ណ្ឌតែម្តង ។

បើតាមប្រាប់ហេតុការបានរៀបរាប់ឱ្យដឹង ថា កាលពីវេលាម៉ោង ១០ព្រឹក បន្ទាប់ពី ទទួលបានពាក្យបណ្តឹង សុំអន្តរា គមន៍ពី អាជីវករ ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការ ស្តុក និងចែក ចាយ បារីលុច្សសារីនៅទូទាំង ខេត្ត​បន្ទាយ​មានជ័យថា មាន​ឈ្មួញ​ពី​ខាង​ ក្រៅប្រើប្រាស់រថយន្តយីឌុប ម៉ាកហ៊ីណូ ពាក់ស្លាកលេខភ្នំពេញ ៣ព​-៦៧៦៦ ដឹកបារី ម៉ាកលុច្សសារី រាប់ម៉ឺនកញ្ចប់ ពី​ទី​ក្រុងភ្នំពេញ យកមកលក់នៅខេត្តបន្ទាយមានជ័យ រំ​លោភ​លើ​សិទ្ធិផ្តាច់មុខរួចមក។

ឯខាងលោកស្នង ការនគរបាលខេត្តក៏បានបញ្ជាឱ្យកម្លាំងនគរ បាលសេដ្ឋកិច្ចខេត្ត ដឹក​នាំ​ដោយ​លោក​ស្នង​​ការ​រងម្នាក់ ឈ្មោះ ឆេត ឆូត ចុះទៅចាប់ ដើម្បីយកមកសួរនាំ។ ដោយឡែកខណៈរថយន្ត យីឌុបដឹកបារី ចូលដល់ក្រុង សិរីសោ ភ័ណ្ឌ បើក​តម្រង់​ឆ្ពោះទៅកាន់ឃ្លាំង របស់លោក ស៊ីវ សុជាតិ ក៏​ត្រូវ​ប៉ូលិស​ឃាត់​នាំ​យក​ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តតាមបញ្ជា របស់ស្នង ការនោះ ស្រាប់តែលោក ស៊ីវ សុជាតិ ហៅ តោ បានបញ្ជាឱ្យកូន ចៅដែលជាមនុស្ស ជំនិត របស់ខ្លួនមានគ្នា ៤​-៥​នាក់​ ប្រដាប់ ដោយកាំភ្លើងគ្រប់ដៃ ជិះរថយន្តម៉ាកហ្ស៊ីប មួយគ្រឿង ទៅពាំងរារាំងមិនឱ្យសមត្ថ កិច្ច​នាំ​រថយន្ត​ដឹក​បារី​លុច្ស​សារី​នេះ នាំ​ទៅ​កាន់​ស្នង​ការដ្ឋានឡើយ ។ ហើយថែមទាំងព្យាយាមរារាំង សមត្ថកិច្ច មិនឱ្យ បើកបរនាំរថយន្ត ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ខ្លួន រហូតដល់មាន ការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរហូតចង់ផ្ទុះអាវុធទៀត ផង ។

ចំណែកកម្លាំងសមត្ថកិច្ចបន្ទាប់ពី ឃើញសកម្មភាព មិនគោរពច្បាប់ របស់កូន ចៅ និងលោកអធិការ ស៊ីវ សុជាតិ រួចមក ក៏​បាន​ទូរស័ព្ទ សុំបញ្ជាពីព្រះ រាជអាជ្ញាហើយ ត្រូវបានព្រះរាជអាជ្ញា បញ្ជាឱ្យអូសរថយន្ត ដឹក​បារី​លុច្សសារីនេះ ទៅកាន់ ស្នង​ការ​ដ្ឋាន ដើម្បី ធ្វើការត្រួតពិនិត្យតាមពាក្យបណ្តឹង តែក្រោយមក ទំនង​លោក​អធិការ​ ស៊ីវ សុជាតិ ដែលជាមន្ត្រី នគរបាលផង រកស៊ីផង មានខ្នងធំនោះក៏ ទូរស័ព្ទរកអន្តរាគមន៍ពីអ្នកធំ ហើយចុងក្រោយ ស្រាប់តែគេឃើញ សមត្ថ កិច្ចដក ថយ ដោយ​បណ្តោយ​ឱ្យរថយន្តបើកចូល ទៅ​ក្នុង​ឃ្លាំង​យ៉ាង​ស្រួលឯក្រុមសមត្ថកិច្ចក៏ដកថយអស់  ។

ក្រុមប្រជាពលរដ្ឋអ្នកឈរមើលហេតុការណ៍ ខាងលើ ឃើញសកម្មភាពសមត្ថកិច្ច ចុះចាប់រថយន្តដឹកបារី លុច្ស សារី រំលោភ សិទ្ធិផ្តាច់មុខ ហើយត្រូវបានលោកអធិការ ចេញមុខកាងបានដោយជោគជ័យនេះ បាន នាំគ្នាសរសើរលោក អធិការ ស៊ីវ សុជាតិ ថា ពិតជាខ្លាំងផោះគេមែនហ៊ានកាងទំនិញខុសច្បាប់ដែល សូម្បី​តែ​បទបញ្ជា​របស់ លោក ខេង ស៊ុំ ស្នង​ការ​នគរ​បាល​ខេត្ត​ក៏ លោកអធិការរូបនេះ មិនញញើត និងមិនគោរពដែរ ហើយចុងក្រោយ ប្រឆាំងឈ្នះលោកស្នង ការព្រះរាជ អាជ្ញាទៀត (Sic) ។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ ដឹងថា ករណីក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខ ក្នុងការស្តុក និងចែកចាយ បារីលុច្សសារី ប្រចាំខេត្តបន្ទាយមានជ័យអាចប្តឹងពីករណី ឈ្មួញនាំចូលបារីលុច្ស សារីទៅ លក់ចែកចាយ និងធ្វើអ្វីឈ្មួញ និងអធិការឈ្មួញ ស៊ីវ សុជាតិ បានឡើយ ។ ដែលសូម្បីតែសមត្ថកិច្ចវែកចក យ៉ាងអាថ៌ កំបាំង​ដូចជា ត្រូវថ្នាំសណ្តំអាស្រម៉ូម ស៊ីវ សុជាតិ ហើយ​មិន​ដឹងថា នេះ តើគេដោះស្រាយយ៉ាងណានោះទេ ។

ដោយ ឡែក លោក ស៊ីវ សុជាតិ ការិ​យាល័យ​និពន្ធយើង​មិន​អាច​ធ្វើ​ការ​ទាក់​ទង ដើម្បីសុំការបំភ្លឺបាន ទៅនឹងការ ចោទ​ប្រកាន់​ខាង​លើនេះបានឡើយ ៕

316