ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ឆ្នេរសមុទ្រ​នៅ​តំបន់​រោងចក្រ​ប្រេងកាត ឋិតក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ កំពុង​រងនូវ​ហានិភ័យ​លើ​ដែន​សមុទ្រ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែអ្នក​មាន​លុយ​យក ឈ្មោះអ្នកធំ​ជា​សម្តេចទៅប្រើប្រព្រឹត្តអំពើល្មើសច្បាប់ប្រទេស ជាតិតាមរយៈការចាក់ដីលុបសមុទ្រ គំរាមក្រុមអាជ្ញាធរខេត្តព្រះសីហនុ មិនឱ្យហ៊ានប៉ះពាល់ជាមួយឈ្មួញនោះទេ ។

ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា ពួកអ្នកចាក់ដីលុបសមុទ្របានយកឈ្មោះអ្នកធំមិនដឹងជា សម្តេចមួយ ណានៅ​ភ្នំពេញ គំរាមអាជ្ញាធរដែនដី ក៏ដូចជា សមត្ថកិច្ចជំនាញដើម្បីប្រព្រឹត្តអំពើមិនគប្បីរបស់ខ្លួន ។

ទោះជាយ៉ាងណាក៏ក្រុមអាជ្ញាធរដែនដីបានអះអាងថា គេបានស្នើឱ្យក្រុមអ្នកប្រព្រឹត្តល្មើសទាំងនោះ ផ្អាក សកម្មភាព​បណ្តោះអាសន្នហើយ ។ ប៉ុន្តែបើតាមការសង្កេតរបស់ប្រភពអះអាងថា សកម្មភាពចាក់ដីលុប សមុទ្រ នៅតែបន្តកើត​មានជាធម្មតារហូតដល់ថ្ងៃនេះ ។ ហើយដែលគេពុំដឹងថា ក្រុមអាជ្ញាធរខេត្តព្រះសីហនុជាអ្នកបណ្តែត បណ្តោយ ឬក៏​មិន​ហ៊ានក្អកជាមួយក្រុមអ្នកចាក់ដីលុបសមុទ្របំពានច្បាប់ជាតិនោះពិតប្រាកដឬយ៉ាងណាទេ ? ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកបំពានច្បាប់ប្រទេសនោះឈ្មោះ សុង ជាអនុប្រធានសន្តិសុខ រោងចក្រតែម្តង ហើយពួកគេបានយកបំពង់លូមកបោះក្នុងសមុទ្រ និងលាយបេតុងបោះជាបង្គោលរៀប ខឿនជារបងកម្ពស់ ៤ម៉ែត្រ ដែលមានទទងឹងក្បាលដីប្រវែង ៣៧ម៉ែត្រ និងលយចូលទៅក្នុងសមុទ្រចម្ងាយជាង ៥០ម៉ែត្រ ។

ជាការអះអាងរបស់លោកអភិបាលរងស្រុកស្ទឹងហាវ ឆាយ សុគន្ធដា ក៏ទទួលស្គាល់ថា មានគេចាក់ដីចូលក្នុង សមុទ្រ​នោះ​ពិតប្រាកដមែន ។ ហើយរីឯមន្ត្រីជលផលខេត្តនេះក៏បានទទួលស្គាល់អំពីសកម្មភាពល្មើសច្បាប់ជាតិនេះ ផងដែរ ។

ផ្ទុយពីព័ត៌មាមលោក សុង វិញត្រូវបានប្រភពដកស្រង់និយាយថា ម្ចាស់ដីដែលចាក់ចូលសមុទ្របំពានច្បាប់ នេះ គឺជា​ក្មួយសម្តេច ប៉ុន្តែមិនដឹងជាសម្តេចមួយណាទេ ដែលជាអ្នកចេញមុខកាងឱ្យឈ្មួញថៅកែ សុង នាំអាទិ៍រំលោភច្បាប់តាម​តំបន់ឆ្មេរសមុទ្រនោះ ។ គេមិនដឹងថា តើសម្តីលោក សុង ជាការពិតកម្រិតណានោះទេ ។

មិនថាជាសម្តេចមួយណាទេ គឺគោរមងារសម្តេចទាំងនោះ គឺជាអ្នកផលិតច្បាប់ មិនគួរបណ្តោយឱ្យបុគ្គល នោះ យក​ឈ្មោះ​ទៅប្រើរំលោភច្បាប់នោះទេ ! និងទោះយ៉ាងណាក៏ដោយទិដ្ឋភាពបែបនេះ ជាគំរូអាក្រក់មួយដែល អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិនគួរបណ្តែតបណ្តោយឱ្យមានទង្វើអាក្រក់បែបនេះធ្វើជាគំរូទេ ។

ប្រជាពលរដ្ឋទាំងនោះបាននិយាយប្រាប់ថា នៅពេលដែលនិយាយពីការរំលោភយកឆ្នេរសមុទ្រ និងព្រៃលិច ទឹកគឺ​អាជ្ញា​ធរ​មូលដ្ឋានក៏ដូចជា ជំនាញជលផលតែងតែឆ្លើយដោះសាថា មិនដឹងរហូតខណៈដែលសកម្មភាពចាក់ដី រំលោភ យកឆ្នេរទាំងនោះធ្វើឡើងដោយចាក់ដីហុយទ្រលោមស្ទើរងងឹតមេឃតែបែរជាថា មើលមិនឃើញហើយ ទៅវិញ !

អ្នកស្រុកប្រជាពលរដ្ឋទាំងនោះក៏បានធ្វើការចោទប្រកាន់ទៅអាជ្ញាធរ និងជំនាញថា បើមិនបើកដៃឱ្យក៏ គ្មាននរណា ហ៊ានបំពាននោះដែរ ? ប្រជាពលរដ្ឋសូមសំណូមពរឱ្យរាជរដ្ឋាភិបាល បង្កើតគណៈកម្មការឯករាជ្យ មួយដើម្បីចុះមក ត្រួតពិនិត្យឆ្នេរសមុទ្រខ្មែរឡើងវិញ ដោយមិនត្រូវជឿតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោម និងអភិបាលក្រុង និងអភិ​បាលខេត្ត ដែលរាយការណ៍បោក នោះទេ ។

2014_02_17a-297x210