លោក​ ស្រេង ស្រ​ស់ប្រធា​នមន្ទីរសាធា​រណការខេ​ត្តក្រចេះឃុ​បឃិតឲលោ​ក អ៊ុយ ហឿ​នប្រ​ធានស្ថានីយ៍ជ​ញ្ជីងថ្លឹ​ងរថយន្ត​ផ្លូវជាតិលេ​ខ​៧ឃុំស្រែចារ​និងបក្ខពួ​កប្រ​ព្រឹត្តអំពើពុក​រលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុយ ហឿន ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់ គ្រាន់តែ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​លោក អ៊ុយ ហឿន គឺអាច​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ដោយ​មិនចាំបាច់​ចូល​ថ្លឹង​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ក្នុង​មួយ​រថយន្ត​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​តាម​ការ​ផ្ទុកទំនិញ​លើស​ទម្ងន់​តិច​ឬ​ច្រើន ទើប​គ្មាន​ការរំខាន​ពី​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។ ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ដែលជា​អ្នក​ឃុបឃិត​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ជាបន្ទាន់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក អ៊ុន ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៧ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៧ កំពុង​ខូច​ជាច្រើន​កន្លែង​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​និង​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​គ្រប់គ្រង​របស់លោក អ៊ុយ ហឿន ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ កំពុង​ខូច​ជាច្រើន​កន្លែង​ព្រោះ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុក​ឈើ​លើស​ទម្ងន់​និង​ផ្ទុក​ទម្ងន់​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ទាំងថ្ងៃទាំងយប់​។ ក្នុងនោះ​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​គ្រាន់តែ​បង់លុយ​ឲ្យ​លោក អ៊ុយ ហឿន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​ចារ តាម​ការកំណត់​គឺ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។បឋម

65386847_489696151782757_3539880627677429760_n 66212982_859844387728191_6187985796843175936_n 65446367_395198087758794_1566049894798458880_n 65543926_685590761895103_915486014447812608_n