លោក​ ស្វាយ ​សំអ៊ាងអភិបាល​ខេត្តមណ្ឌ​លគិរី និង​លោក ឡោ​ សុខាស្នងការ​នគរបាលខេត្តមើល​រំលង​ល្បែងស៊ីស​ងភូ​មិដាក់ដាំធ្វើឲ្យ​ប្រជាព​លរដ្ឋ​ព្រួយបារម្ភពី​បញ្ហាអស​ន្តិសុខស​ង្គម

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែងស៊ីសង​ជ្រក​ក្រោម​កាស៊ីណូ ដំណើរការ​យ៉ាង​រលូន​ហើយ​អ្នក​ចូល​លេងល្បែង​ភាគច្រើន​លើសលប់​ជា​ជនជាតិខ្មែរ ចំណែក​ជនជាតិ​យួន​មាន​តិចតួច​បំផុត​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅក្នុង​កាស៊ីណូ​នោះ​មាន​បើក​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​ទ្រង់ទ្រាយ​ធំ​ហើយ​ជនជាតិខ្មែរ​ដែល​ចូល​លេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នោះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ រថយន្ត​ឬ​ម៉ូតូ​ជា​បន្តបន្ទាប់​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិន​ចាត់វិធានការ​ទៅលើ​ម្ចាស់​កាស៊ីណូ​ដែល​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ល្បែងស៊ីសង ខុសពី​ការកំណត់​នៅក្នុង​ច្បាប់​នោះទេ​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​កាស៊ីណូ​នោះ​បើក​ល្បែង​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​ទ្រង់ទ្រាយ​ធំ គឺមាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​។ ផ្ដើមចេញពី​ល្បែងស៊ីសង​នោះ​ហើយ​ទើប​បច្ចុប្បន្ន​នៅក្នុង​ឃុំ​ដាក់​ដាំ និង​បណ្ដា​ឃុំ​មួយចំនួនទៀត​ក្នុងស្រុក​អូររាំង កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​គួរ​ឲ្យ​ព្រួយបារម្ភ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ រហូតមកដល់​ពេលនេះ​ម្ចាស់​កាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ កំពុង​បន្ត​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​ពេញបន្ទុក​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​នៃ​ការបង្កើត​កាស៊ីណូ​នោះទេ ចំណែក​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា នៅក្នុង​ច្បាប់​បង្កើត​កាស៊ីណូ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ស៊ីសង​នោះទេ គឺ​សម្រាប់តែ​ជនបរទេស​ប៉ុណ្ណោះ ហើយ​ម្ចាស់​កាស៊ីណូ​ណា​បំពាន​ច្បាប់​ត្រូវ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​ជាមិនខាន​។ ប៉ុន្តែ​កាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បែរជា​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គឃ្លើន ហើយ​អ្នកខ្លះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​រថយន្ត​ម៉ូតូ ហើយ​ឈានដល់​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង អំពាវនាវ​យ៉ាងទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​នៅ​ភូមិ​ដាក់​ដាំ ជាបន្ទាន់ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី នាំគ្នា​ដេកលក់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់។(មានត)

65158243_452938998842638_3662866994723553280_n-1 61876915_683932295377858_7839069043305742336_n-1