ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី បានឲ្យដឹងថាដើម្បីការពារអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួន គឺលោក កើត ដារ៉ាស៊ី តែងយកឈ្មោះនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មកទន្ទេញជាប់មាត់ដោយគ្មានសេចក្ដីអៀនខ្មាស។ ទន្ទឹមនឹងនេះលោក កើត ដារ៉ាស៊ី ឃុបឃិតឲ្យឈ្មួញមួយចំនួនដឹកជញ្ជូនអុស ដឹកជញ្ជូនឈើ ដឹកជញ្ជូនធ្យូង ចូលទៅស្រុកយួនតាមច្រកត្រពាំងស្រែ យ៉ាងពេញបន្ទុកព្រោះលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើ ដឹកជញ្ជូនអុស និងដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន។ បើគ្មានការសម្របសម្រួលបើកដៃពីសំណាក់លោក កើត ដារ៉ាស៊ី ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើ ដឹកជញ្ជូនអុស និងធ្យូងចេញទៅស្រុកយួនតាមអំពើចិត្តបានឡើយ ហើយលោក កើត ដារ៉ាស៊ី ប្រមូលលុយបានយ៉ាងច្រើនសម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក កើត ដារ៉ាស៊ី មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិត្រពាំងស្រែ នៅតែបន្តប្រើអំណាចគាបយកលុយពីឈ្មួញនាំចូលទំនិញតាមច្រកត្រពាំងស្រែ ស្រេចតែអំពើចិត្ត។ ឈ្មួញដែលជាម្ចាស់ក្រុមហ៊ុននាំទំនិញពីប្រទេសចិន និងប្រទេសយួន ចូលតាមច្រកត្រពាំងស្រែ បានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធត្រឹមត្រូវក៏ដោយ ក៏ត្រូវបង់លុយក្បាលរថយន្តឲ្យលោក កើត ដារ៉ាស៊ី និងបក្ខពួកតាមការកំណត់មិនអាចតវ៉ាបានឡើយ។ ហេតុនេះហើយទើបក្រុមឈ្មួញអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក កើត ដារ៉ាស៊ី ខ្លះផងព្រោះមួយរយៈចុងក្រោយនេះលោក កើត ដារ៉ាស៊ី អាងមានខ្នងបង្អែករឹងមាំប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។
ប្រភពពីមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃ មួយចំនួនបានឲ្យដឹងថាក្រៅពីមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាបង្អែករឹងមាំគឺលោក កើត ដារ៉ាស៊ី មានមន្ត្រីគយជាន់ខ្ពស់ម្នាក់ជាបង្អែករឹងមាំថែមទៀត។ ដូច្នេះហើយទើបលោក កើត ដារ៉ាស៊ី ហ៊ានប្រើអំណាចគាបយកលុយតាមរបៀបពុករលួយពីក្រុមឈ្មួញនាំទំនិញពីប្រទេសចិន ប្រទេសយួន ចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ដោយគ្មានញញើតអ្វីទាំងអស់ ហើយក្រុមឈ្មួញបានត្រឹមតែរាយការណ៍ឲ្យអ្នកសារព័ត៌មានចុះផ្សាយប៉ុណ្ណោះ។ ក្រោយពេលអ្នកសារព័ត៌មានចុះផ្សាយរឿងអាស្រូវពុករលួយរបស់លោក កើត ដារ៉ាស៊ី ជាបន្តបន្ទាប់ គឺលោក កើត ដារ៉ាស៊ី បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ព្រោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ធានអន្តោប្រវេសន៍ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿងអាស្រូវពុករលួយរបស់លោក កើត ដារ៉ាស៊ី។(មានត)