លោក​ ម៉ា សំអាត​​ប្រធានសា​ខាពន្ធដារខេត្ត​ពោធិ៍សាត់និងប​ក្ខពួកនាំគ្នាប្រព្រឹត្ត​អំពើពុករ​លួ​យពេញទំ​ហឹង

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា លោក ម៉ា សំអាត ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ ជំនួស​លោក ឡាយ វុត្ថា ដែល​ដល់​អាយុ​ចូលនិវត្តន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ជិត​២​ឆ្នាំ​កន្លងទៅនេះ​លោក ម៉ា សំអាត និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញទំហឹង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ មួយចំនួន​ក៏បាន​លើកឡើង​ដែរ​ថា ដី​ដែលមាន​ប្លង់​កម្មសិទ្ធិ​ហើយ​ត្រូវ​ចែក​ទៅ​ឲ្យ​កូន​ឬ​សាច់ញាតិ ដែល​ពួកគាត់​រត់ការ​តាំងពី​ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​មិនទាន់​ទទួលបាន​ឯកសារ​សម្រេច​នៅឡើយ​ទេ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពេល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​លោក លៀម សារឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​២​នាក់​ទៀត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គង់ វិបុល ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ម៉ា សំអាត ជាបន្ទាន់​។ ដោយហេតុថា​លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ និង​បក្ខពួក​ឃុបឃិត​គ្នា​យ៉ាង​ពេញទំហឹង​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ក៏ដូចជា​ការបង់ពន្ធ​ដីធ្លី​អចលនទ្រព្យ​នៅក្នុង​ខេត្តពោធិ៍សាត់​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​អំពើពុករលួយ​រវាង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ជាមួយ​លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ មាន​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាងជ្រៅ​។ ហេតុនេះ​ទន្ទឹម​ការឃាត់ខ្លួន​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ និង​បក្ខពួក​២​នាក់ គឺ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ដោយ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺ​លោក ម៉ា សំអាត ព្រមទាំង​បក្ខពួក​កំណត់​ឲ្យ​ពលរដ្ឋ​បង់ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​អចលនទ្រព្យ​ស្រេច​តែ​អំពើ​ចិត្ត​។ ឥឡូវនេះ​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ និង​បក្ខពួក​២​នាក់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​ចាត់វិធានការ​តាមច្បាប់ ប៉ុន្តែ​លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ និង​បក្ខពួក​បែរជា​អាច​គេច​ផុតពី​សំណាញ់​ច្បាប់។(មានត)

67914375_2365250307081733_4723543674238009344_n-Copy 67914375_2365250307081733_4723543674238009344_n