ទី​ខ្មូត​និង​ទី​ប៉េអឹ​ម​កម​ក​លោក​នាយ​ករដ្ឋ​មន្ត្រី​ព្រមា​ន​ពី​រឿ​ង​ម៉ៅកា​​រ រត់​​ការ​ក្លែ​ង​​ឯ​ក​សា​​រនាំ​ទំ​​និ​ញ​ក្រុ​​មហ៊ុ​ន​ធំៗ​​បំ​​បា​ត់ព​ន្ធ​រដ្អ​ជា​​មួយ​​គយជា​ច្រើន​ឆ្នាំ

ប្រភពពី ក្រុមហ៊ុនស្របច្បាប់ បានលួយបង្ហើប ប្រាប់ថាៈក្រុមហ៊ុន“ទីខ្មូត និងទីប៉េអឹម” គឺល្បីខ្លាំង ណាស់ខាងរត់ការ ឯកសារលួចពន្ធរដ្ឋ នរណាៗចង់នាំស្អីចូលក៏ដោយ និងចង់ មិនបាច់បង់ពន្ធគ្រប់ចំនួនត្រូវរត់ទៅរកទីខ្មូត ។

ប្រភពបន្តទៀតថាៈក្រុមហ៊ុន នេះ គឺអាចនាំទំនិញគេចពន្ធលោតឆ័ត្រមិនបង់ពន្ធរដ្ឋ ឬបង់តែ១០% ៣០% ៥០% ប៉ុណ្ណោះ ធានាថាគ្មានសមត្ថកិច្ចចាប់សោះ ។ ព្រោះតែខ្នងបង្អែក និងអ្នកនាំគឺជាប៉េអឹម និងបង្អែកធំជាងគយ កាងពី ក្រោយ ហើយនោះ ។ ហើយកាងនាំទំនិញមកដល់ឃ្លាំង ដោយគ្មានគយ គ្មាន ប៉ូលីសសេដ្ឋកិច្ចណាហ៊ានមក ក្បែរ ឡើយ រហូតល្បីរន្ទឺថា ទីប៉េអឹមជាអ្នករត់ការល្អ ឯទីខ្មូតល្បីក្រុមហ៊ុននាំទំនិញគេចពន្ធលោតឆ័ត្រគៃបំបាត់ពន្ធ រដ្ឋក៏រឹត ល្បីសុះសាយរហូតឮនាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើអ្វីទីប៉េអឹម និងទីខ្មូតពុំបានទៀតផង ។

នៅក្នុងអគ្គ​នាយក​ដ្ឋានគយ និងរដ្ឋាករថា បំបាត់​ពន្ធរដ្ឋ​ធ្វើឱ្យ បាត់បង់​ចំណូល ពន្ធរាប់សិបលានដុល្លារ ក្នុង ១ឆ្នាំៗ នោះ គឺកើតឡើងពីការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុក រលួយ រវាងក្រុមឈ្មួញនាំទំនិញ និង មន្ត្រីគយរៀបចំឯកសារគៃបន្លំ បំបាត់ ពន្ធរដ្ឋមានលក្ខណៈជាប្រព័ន្ធយ៉ាងទ្រង់ទ្រាយធំ រហូតកើតទៅជាការ ច្រ ណែន ឬអាចរិះគន់យ៉ាងចំៗពីសំណាក់ក្រុមអ្នកជំនួញថា ពួកនោះមាន ប៉េអឹម និងឈ្មួញជា ឧកញ៉ាបានឃុបឃិតត្រូវ រ៉ូវគ្នា ជាមួយ និងក្រុមគយថ្នាក់ធំៗជាមេៗក្នុងទីស្នាក់ការគៃបំបាត់ពន្ធរដ្ឋយ៉ាងដុះស្លែពីលើ ក្បាលរដ្ឋាភិបាលយ៉ាងអគតិបំផុត ។ លោកនាយករដ្ឋមន្ត្រីធ្លាប់ព្រមានថា ក្រុមហ៊ុន ១០ ដែលត្រូវរ៉ូវជាមួយគយ គឺ បាននាំចូលទំនិញមក ដោយស្រួលទាំង អស់ឯក្រុមហ៊ុន៤០ទៀត ដែលមិនត្រូវ ជាមួយគយវិញ គឺនាំចូលមកលំបាក ណាស់ ទីបំផុតក្រុមហ៊ុនទាំង៤០នោះ គឺ ដាច់ខាតត្រូវតែបន្ទាបខ្លួន អោនក្បាល ទៅរកក្រុមហ៊ុនទាំង១០នោះ ដែលជា មេក្លោង ឱ្យជួយរត់ការនាំចូលទំនិញ វិញ ព្រោះចំណាយតិចដោយសារគេ ត្រូវរ៉ូវលួចគៃបំបាត់ពន្ធរដ្ឋ ចែកគ្នាដាក់ ហោប៉ៅនោះឯង ។

ពាក់ព័ន្ធនឹងការបែកធ្លាយ នូវរឿងអាស្រូវពុករលួយ ដ៏គួរឱ្យភ្ញាក់ ផ្អើលនេះ គេសួរថាៈតើក្រុមហ៊ុនទាំង ១០នោះ ជាន រណាខ្លះ? តើគេស៊ី ជាមួយគយយ៉ាងម៉េចខ្លះ ដែលនាំឱ្យ បាត់បង់ចំណូលជាតិ រាប់រយលាន ដុល្លារក្នុង១ឆ្នាំៗ របៀប ជិះសេះលែង ដៃបែបនេះ? ។

ក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុន១០ ដែលល្បីខ្លាំង និងមានខ្សែធំជាមួយគយ ដែលគេ ដឹង និងស្គាល់អ្នករត់ការ ឯកសារនាំ ទំនិញ យ៉ាងស្ទាត់ជំនាញឱ្យក្រុមហ៊ុន គឺឈ្មោះទីប៉េអឹម គឺជាមន្ត្រីធំប៉េអឹមនៅឯនាយសមុទ្រ ។

ឯទីខ្មូត( គឺជា ឈ្មោះរបស់ក្រុមហ៊ុនឧកញ៉ាកាងរត់ការឯកសារបំបាត់ពន្ធរដ្ឋនាំទំនិញចេញនាំចូលម្នាក់) ដ៏ល្បីល្បាញ ស្និទ្ធជាមួយក្រុមមេគយ ។ ពាក់ព័ន្ធនឹងចំណុចដ៏ រសើបនេះ ប្រសិនបើជាស្ថាប័នហិរញ្ញ វត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ មានចេតនា​ចង់ស៊ើប​អង្កេតដោយពិតប្រាកដទៅដេល់ដើមចម នៃឬសគល់ អំពើឃុបឃិតគ្នាពុករលួយ ជាប្រព័ន្ធ ក្នុងការគៃបំបាត់​ពន្ធរដ្ឋ ក្នុង ១ ខែៗរាប់ សិបលានដុល្លារនោះ គឺមិនពិបាកទេ ! ប៉ុន្តែគេសង្ស័យថា ខ្លាចតែមិនហ៊ានប៉ះទីប៉េអឹម គឺមេឈ្មួញ​ទីខ្មូត​ប៉ុណ្ណោះ ។

ទោះជាយ៉ាងណា ទីខ្មូត និងទីប៉េអឹម គឺសុទ្ធតែមានឯកសារពុករលួយគៃបំបាត់ពន្ធនៅក្នុងដៃគយតម្កល់ invoie ទុកជា ឯកសារកែច្នៃទាំងអស់ ។ នាំចូលទំនិញក្លែងបន្លំម៉ោងណា ពេលណា នរណាស៊ីញ៉េចុះហត្ថលេខាបន្លំ ផ្លាកយីហោ​ពន្ធ​លួចគៃពន្ធរដ្ឋសុទ្ធតែមានទាំងអស់ គ្រាន់តែគេសួរថា តើលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង មានចេតនាហ៊ានឬអត់ ឬ ក៏បិទសំណំុំរឿង ដោយសារតែប៉ះចំសុទ្ធតែខ្សែធំគេអញឯងប៉ះគេប៉ះឯងប៉ុណ្ណោះ (Sic) ៕

saosokha_pensimorn-283x210