ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស៊ុ​យ សែ​ម

នៅពេល​ដែល​ពីរាជ​រដ្ឋាភិបាល​ពុះបំបែក​ក្រសួង​ឧស្សាហកម្មរ៉ែ​និង​ ថាម​ពល​ ជាពីរ​ផ្សេងគ្នា គឺ ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម​និងក្រសួងរ៉ែ​និងថាមពល​រួចមក នៅខេត្ត​ព្រះ​សីហនុ ក៏មាន​ការ​ពុះ បំបែក​មន្ទីរ​នោះ​ជាពីរ តាម​ក្រសួងដែរ ។  ហើយពេល​នេះ​ត្រូវប៉ាន់ លោក ប្រាក់ ចាន់រឿន អតីតជា​ប្រធាន​មន្ទីរឧស្សាហកម្មរ៉ែ​និង​ថាមពល ខេត្តនេះ បែរជាឡើង បុណ្យ​ត្រូវបានតែងតាំងជាអគ្គាធិការនៃក្រសួងរ៉ែនិងថាមពល។ ចំណែកមន្ទីររ៉ែនិងថាមពលមកដល់ពេលនេះមិនទាន់មានប្រធានមន្ទីរទេប៉ុន្តែគេបានដឹងយ៉ាងច្បាស់ថាអ្នកដែលនឹងក្លាយជាប្រធានមន្ទីរថ្មីនេះ គឺជាកូនប្រុសរបស់លោក ប្រាក់ចាន់រឿនឈ្មោះប្រាក់សំប្រាថ្នាមានអាយុ ២៥ ឆ្នាំបច្ចុប្បន្នជាអនុប្រធានអង្គភាពរដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុដែលទើបនឹងកាន់ការងារនេះបានមួយរយៈខ្លីហើយត្រៀមឡើងជាប្រធានមន្ទីរតែម្តងព្រោះតែគាត់ជាមនុស្សស្និទ្ធរបស់លោករដ្ឋមន្ត្រី ស៊ុយ សែម ។ប្រភពមន្ត្រីរាជការនៅក្នុងអតីតមន្ទីរឧស្សាហកម្មរ៉ែនិង ថាមពល បានសំដែងនូវការ មិនពេញចិត្ត នៅពេលទទួលដំណឹងនេះ ប៉ុន្តែអ្វីៗគឺបានត្រឹមតែឈឺចាប់ និងចុកឈាមមិនហ៊ានចេញមុខប្រឆាំងតវ៉ាទេព្រោះពួកគាត់បានដឹងពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម និងលោក ប្រាក់ ចាន់រឿន ហើយដែលមានទំនាក់ទំនងមិនធម្មតាគឺប្រៀបបានដូចបងនិងប្អូនមិនមែនជាចៅហ្វាយនាយនិងកូនចៅទេ។ ដូចជាក្នុងខណៈពេលមិនទាន់មានការតែងតាំងប្រធានមន្ទីររ៉ែនិងថាមពលជាផ្លូវការនោះ ក្រុមមន្ត្រីចាស់ៗ នៅក្នុង មន្ទីរ ក៏បានទទូច សូមឱ្យ គណៈអភិបាលខេត្តព្រះសីហនុ ពិសេសលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ស៊ុយ សែម មុន នឹងសំរេចតែងតាំងមន្ត្រីណាម្នាក់ ធ្វើជាប្រធានមន្ទីរ ត្រូវគិតឱ្យបានច្បាស់លាស់ ហើយត្រូវជៀសវាងនូវ អំពើ ពុករលួយ និងបក្ខពួកនិយមឬគ្រួសារនិយម ។ ដូចជា ការលើកឡើងរិះគន់យ៉ាងចំៗ ពីសំណាក់មន្ត្រីថា មានការលើកបន្តុបកូនរបស់លោកប្រាក់ចាន់រឿនឈ្មោះប្រាក់សំប្រាថ្នាឱ្យឡើងធ្វើជាប្រធានយ៉ាងអូតូម៉ាតិចនោះ។ ភាពមិនប្រក្រតីក្រោយការបែកធ្លាយថាលោកប្រាក់ចាន់រឿនកាលនៅជាប្រធានមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តព្រះសីហនុធ្លាប់មានរឿងអាស្រូវពុករលួយនិងបក្ខពួកនិយមជាច្រើន។ ហើយអំពើពុករលួយនោះរួមមាបើកដៃឱ្យឈ្មួញជីកកាយអាចម៍ដីនៅក្បែរជើងភ្នំបូកគោស្ថិតក្នុងភូមិព្រែកទុលឃុំ ទឹកថ្លា ស្រុកព្រៃនប់ ដែលមានឧកញ៉ា ហាន់ ឃាង ជាអ្នកម៉ៅការចាក់បំពេញដីលើផ្ទៃដីទំហំប្រមាណ ជាង៤០០ហិកតា ជូនក្រុមហ៊ុនសាង សង់រោងចក្រប្រេងកាតដែលមានទីតាំងក្នុងភូមិសាស្ត្រខាងលើដោយក្នុងមួយថ្ងៃៗគេដឹកអាចម៍ដី រាប់ពាន់រថយន្ត បែនខ្នាតធំ ដោយពុំ មាន ច្បាប់ ពីក្រសួងរ៉ែនិងថាមពលនោះទេ ។ ហើយដែលជាហេតុមួយធ្វើឱ្យបាត់ចំណូលរដ្ឋ រាប់សែនដុល្លារ នៅឆ្នាំ២០១៣ និង បន្តមកឆ្នាំ២០១៤កន្លងមកនេះ។

តាមប្រភពផ្ទៃក្នុងគេបន្តទៀតថាកន្លងមកលោកប្រាក់ចាន់រឿនក៏បានបើកដៃឱ្យឈ្មួញកាយអាចម៍ ដីចាក់លុបសមុទ្រ ជាច្រើនកន្លែងដូចជានៅស្រុក ស្ទឹងហាវ ស្រុក ព្រៃនប់និងក្រុងព្រះសីហនុ ជាដើមក៏ដូចជា ក្នុងពេលថ្មីៗនេះ ហើយ ដែលឈ្មួញមួយរូបរហូតហ៊ានយកឈ្មោះ សម្តេចមួយនោះមកកាងចាក់ដីលុបសមុទ្រ ធ្វើជាគំរូអាក្រក់ឱ្យពលរដ្ឋមើលទៀតផង។ ជាងនេះទៅទៀតនោះគឺករណីឃុបឃិតជាមួយឈ្មួញបូមខ្សាច់ធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ។ ភាពមិនប្រក្រតីនោះ គឺ ប្រាក់ ចាន់រឿន បានបង្កើតគំរោងឃុបឃិត ទិញដីពីរដ្ឋ ដោយភាពមិនប្រក្រតី ស្ងាត់ៗ ជាមួយ លោក ស៊ុយ សែម ឱ្យទៅជាកម្មសិទ្ធិរបស់ ប្រាក់ ចាន់រឿន យ៉ាងស្ងាត់ស្ងៀមបំផុតរហូតបច្ចុប្បន្ន ដោយគ្មានថ្នាក់ ក្រោម ណាម្នាក់ហ៊ានក្អក ឡើយ ព្រោះតែខ្លាចគាត់ដកតំណែង ។

ក្រៅពីនោះលោកប្រាក់ ចាន់រឿន ក៏បានបើកដៃឱ្យក្រុមឱកាសនិយមដែលជាអ្នក មានទ្រព្យសម្បិត្ត និង អំណាចចាប់ដី លុបបឹងព្រែកទប់ដែលជាតំបន់ទឹកស្អាតក្រុងព្រះសីហនុ និងជាអាងទឹកដ៏សំខាន់សំរាប់ផ្គត់ផ្គង់ទឹកស្អាតឱ្យរដ្ឋាករទឹកស្វយ័តខេត្តព្រះសីហនុពុះអង្កន់ចែកគ្នាចាក់ដីលុបធ្វើជាកម្មសិទ្ធិស្ទើររលាយបាតបឹងទៅហើយ។

គេនិយាយទៀតថា លោកប្រាក់ ចាន់រឿន បានបញ្ជូនកូនប្រុសពីរនាក់ក្នុងនោះម្នាក់ឈ្មោះ ប្រាក់  ចាន់វាសនា ឱ្យកាន់តួ នាទីជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរឧស្សាហកម្ម និងម្នាក់ទៀតឈ្មោះ ប្រាក់ សំប្រាថ្នា ឱ្យធ្វើជាអនុប្រធាន អង្គ ភាពរដ្ឋាករទឹកស្វ័យតខេត្តទាំងវ័យក្មេង។

2014_02_prasihanuk2-300x207