ប្រភពដែលស្និទ្ធនឹងលោក យិន រដ្នា ប្រធានមន្ទីររ៉ែនិង ថាមពលខេត្តកណ្តាល បានឲ្យដឹងថា ដោយសារមានខ្នង បង្អែករឹ ងមាំនៅក្នុង ក្រសួងរ៉ែនិងថាមពល ទើបលោក យិន រដ្នា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្តែងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងនេះ នាំគ្នារក្សាភាព ស្ងៀម ស្ងាត់ ទុកឲ្យលោក យិន រដ្នា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ហេតុនេះហើយទើបលោក យិន រដ្នា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ឃុបឃិតឲ្យឈ្មួញជីកដីបូមខ្សាច់នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង យ៉ាង គឃ្លើន ដោយមិនគិតពីផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិង ថាមពលខេត្តកណ្តាល បានបង្ហើបឲ្យដឹងថា អាជីវកម្មបូមខ្សាច់និងអាជីវ កម្មរណ្តៅ ដីនៅ ភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្នា ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកណ្តាល ផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មាន ការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្នា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ក៏ដូចជាប្រធាន ការិយាល័យរ៉ែ និងថាមពល ស្រុកណ្តាលស្ទឹង ទេនោះគឺគ្មានឈ្មួញណាអាចធ្វើអាជីវកម្មជីកដី អាជីវកម្មបូមខ្សាច់នៅឃុំទ្រា ស្រុកកណ្តាលស្ទឹ ងបានឡើយ។
ប្រជាពលរដ្ឋដែលរងផ លប៉ះពាល់ពីអាជីវកម្មបូមខ្សាច់ក្នុងភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានអំពាវនា វឲ្យ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការ ត្រួតពិនិ ត្យអាជី វកម្មបូមខ្សាច់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នបូមខ្សាច់ ដឹកជញ្ជូនខ្សាច់ យ៉ាងពេញប ន្ទុកហើ យលោក យិន រដ្នា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល និងបក្ខពួកសម្ងំទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។មានត