ប្រភពដែលស្និទ្ធនឹងលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ការដែលលោក សន វី ហ៊ាន ធ្វើអ្វីៗ តាម អំពើចិត្តគឺដោយសារអាងមា នលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាបង្អែក យ៉ាងរឹងមាំ។ មិនតែប៉ុណ្ណោះ មានមន្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងជាងលោក ត្រាំ អ៊ីវតឹក ក៏ជាបង្អែកដ៏រឹងមាំរបស់លោក សន វី ផងដែរ ហើយមន្ត្រីម្នាក់នោះចាំជួយការពារលោក សន វី គ្រប់ពេលវេលា។ ជាក់ស្តែងក្នុងតំណែងជាប្រតិភូ រាជរដ្ឋាភិបា លទទួលប ន្ទុកជាអ គ្គនាយកទូរគមនាគមន៍កម្ពុជា គឺលោក សន វី ធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង ប្រៃស ណី យ៍និងទូរគមនាគមន៍ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួក ធ្វើអ្វីៗតាមអំពើចិត្តហើយមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
ប្រភពពីមន្ត្រីមួយចំនួននៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីលោក សន វី ទទួលបានតំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា រួចមកគឺលោក សន វី ពង្រឹងបណ្តាញពុករលួយយ៉ាងរឹងមាំហើយប្រើគ្រប់វិធីដើម្បីកេងប្រវ័ញ្ចប្រាក់ចំណូលអង្គភាពតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងបក្ខពួកឲ្យបានស៊ីជម្រៅ។ ដោយហេតុថា បច្ចុប្បន្នលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា និងមន្ត្រីជំនិតប៉ុន្មាននាក់កំពុកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយសារអាងមានខ្នងបង្អែករឹងមាំ។
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូ រគមនាគមន៍កម្ពុជា បានឲ្យដឹងថា កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រ សួង ប្រៃស ណីយ៍និងទូរគមនាគមន៍ គឺលោក សន វី មានតំណែងត្រឹមតែជាអគ្គនាយកស្តីទីទូរគមនាគមន៍កម្ពុជា ប៉ុណ្ណោះ។ ដល់ពេលលោក ត្រាំ អ៊ីវតឹក ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបលោក សន វី ទទួលបា នតំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។ ឥឡូវនេះលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងប ក្ខពួកឃុប ឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំ។ បញ្ហានេះជា រឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គ ភាពប្រឆាំ ងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក សន វី អគ្គនាយក ទូរគមនាគមន៍កម្ពុជា និងបក្ខពួក។មានត