ភ្នំពេញៈ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរា ជធានីភ្នំពេញ ល្មមចាត់វិធានការទៅលើមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនមួយចំ នួនដែលបានដើរបង្កព្យុះភ្លៀងក្នុងរាជធា នីភ្នំពេញក្នុងការទៅគាបសង្កត់យកលុយពីអ្នករកស៊ីក្នុងក្រុងភ្នំពេញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមា នការមិនសប្បាយចិត្ត។
លោកទាំងពីរគួរតែត្រួតពិនិត្យមើ លកូនចៅនៅក្រោមឱវាទរប់ខ្លួនឡើ ងវិញ កុំបណ្តែតបណ្តោយឲ្យធ្វើអ្វីស្ រេចតែចិត្តដែលជាហេតុធ្វើឲ្យប៉ះ ពាល់ ដល់កិតិ្តយសកងរាជអាវុធហត្ថទូ ទាំងប្រទេស ដោយសារតែមន្ត្រីមួយចំនួនតូចដើរ គាបសង្កត់យកលុយប្រចាំខែពីអ្ នករកស៊ីនោះ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកសេន កូម៉ុន ប្រធានការិយាល័យប្រឆាំងការជួ ញមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេ ញ បានធ្វើសកម្មភាពដើរយកលុយតាមកន្លែងម៉ាស្សាកោសជប់ តាមក្លឹប និងតាមផ្ទះសំណាក់ មួយចំនួនក្នុងរាជធានីភ្នំពេញ ដោយបានយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ ដើម្បីធ្វើឲ្យគេខ្លបខ្លាច។ ហើយមិនមែនមានតែមួយករណីនេះទេ នៅមានរឿងជាច្រើន ដែលអស់លោកមន្ត្រីកងរាជអាវុធហត្ថអន្ទ្រើសៗមួយចំនួនបានយកតួនាទី បុណ្យស័ក្តិទៅកាងល្បែងស៊ីសង (ហ្គេម) និងខ្លះទៅគាបសង្កត់ក្រុមឈ្មួញ រកស៊ីខុសច្បាប់ឲ្យបង់លុយប្រចាំ ខែឲ្យខ្លួន។ មិនតែប៉ុណ្ណោះថែមទាំងបានយកឈ្មោះ ថ្នាក់លើទៅប្រើថែមទៀតផង។
ករណីនេះបើលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មិនចាត់វិធានការទៅលើអស់លោកមន្រ្តីខិលខូចមួយចំនួននោះទេ គឺមានតែអង្គភាពប្រឆាំងអំពើពុ