ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរ សាធារណការខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹ ងរថយន្តថ្នល់ ទទឹងផ្លូវជាតិលេខ៧ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រើតួនាទីនិងអំណាច របស់ខ្លួនប្រមូលលុយតាម របៀបពុករលួយដោយគ្មា នញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលប្រធានស្ថានីយ៍ជ ញ្ជីងថ្លឹងរថយ ន្តថ្នល់ ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ហ៊ានធ្វើអ្វីៗតា មអំពើចិត្តរបស់ខ្លួនគឹមានការឃុបឃិតបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធាន មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ផងដែរ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដែលថ្មីៗ នេះព្រមា នដកហូតតំណែងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលប្រព្រឹត្តអំពើពុករលួយនោះ គឺមិនគួរមើលរំល ងអំពើពុករលួយ របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងស្រុកត្បូងឃ្មុំ នោះឡើយ។
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរ ថយន្តថ្នល់ទទឹង ផ្លូវជាតិ លេខ៧ ឃុំជប់ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុ កលើសទម្ងន់ឬមិនលើសទម្ង ន់ក៏ដោយក៏ត្រូវបង់លុយតាម ការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍នោះដែរ។ ទន្ទឹមនឹងនេះក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឃុំជប់ ឃុបឃិតឲ្យម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍យ៉ាងរលូនដោយមិន ចាំបាច់ចូលថ្លឹងឲ្យបា នត្រឹមត្រូវតាមបទដ្ឋា នបច្ចេកទេសនោះទេ។ មិនតែប៉ុណ្ណោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ឃុំជប់ តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ធ្វើជាបង្អែកដើម្បីប្រែ ក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយ យ៉ាងគឃ្លើនតែម្តង។
ប្រភពស្និទ្ធនឹងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើ កដៃពីសំណាក់លោក គី ដា ណារិទ្ធ ទេនោះគឺក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឃុំជប់ ស្រុកត្បូងឃ្មុំ មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ បញ្ហានេះគឺជារឿងដែរលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរ បណ្តែតបណ្តោយឲ្យ ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ ដោយហេតុថា ចាប់តាំងពីលោក គី ដាណារិទ្ធ ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ រួចមក បែរជាបណ្តោយឲ្យ ប្រធានស្ថានី យ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត៕