ភ្នំពេញ ៖ ប្រភពពីអ្នករត់ការទំនិញវិនិយោគបាននិយាយថារាល់ ឯកសារចុះប្រតិវេទគយ សម្រាប់ទំនិញនាំចូលមួយឯកសារបង់អស់ចំនួន៧៤ដុល្លារ ដែលគ្មានវិក្កយបត្រ (លុយពុករលួយក្រោមតុ) ក្នុងនោះបង់ឱ្យមន្ដ្រីគយផ្នែកចុះលេខ៥ដុល្លារ អនុប្រធាន ការិយាល័យ៥ដុល្លារ ផ្នែកគណនេយ្យ២០ដុល្លារ អនុប្រធានការិយាល័យដែលត្រូវ សុំឈ្មោះមកត្រួតពិនិត្យទំនិញ១០ដុល្លារ មន្ដ្រីគយផ្នែកកាតលឿងត្រួតពិនិត្យទំនិញ ១៥ដុល្លារ និងផ្នែកកាត់ស្ដុកចំនួន២០ដុល្លារ ។ ដោយឡែក ទំនិញវិនិយោគនាំចេញ បង់ឱ្យផ្នែកចុះលេខ៥ដុល្លារ គណនេយ្យ១៥ដុល្លារ ផ្នែកកាតលឿងត្រួតពិនិត្យទំនិញ ១០ដុល្លារ អនុប្រធាន១០ដុល្លារ ហើយលោក ខៀវ សំអាន ដែលជាប្រធានអង្គភាព នេះ បើទោះជាមិនបានចេញមុខយកប្រាក់ដោយផ្ទាល់ ប៉ុន្ដែគាត់ក្ដោបប្រភពចំណូល ទាំងនេះយ៉ាងណែនពេញដៃតាមរយៈគណនេយ្យ និងមន្ដ្រីគយផ្នែកកាតលឿងត្រួត ពិនិត្យទំនិញ ។
ប្រភពព័ត៌មាន បានអោយដឹងថា ក្នុងមួយថ្ងៃៗមេគយ ខៀវ សំអាន ប្រធានការិយាល័យគយនិងរដ្ឋាករអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ បានទទួលលុយក្រោមតុទៅលើការគាបសង្កត់ក្រុមហ៊ុន វិនិយោគផ្នែកឧស្សាហកម្មកាត់ដេរបានរាប់ពាន់ដុល្លារ ខណៈឯកសារនីមួយៗត្រូវ បង់ប្រាក់៤០ដុល្លារសម្រាប់ឯកសារនាំចេញ និង៧៥ដុល្លារសម្រាប់ឯកសារនាំចូល ហើយក្នុងមួយថ្ងៃៗមានឯកសារបែបនេះ២០០ទៅ២៥០ ដែលត្រូវបង់ប្រាក់ និងមាន ទំនិញគេចពន្ធប្រភេទទូរស័ព្ទទំនើប គ្រឿងអេឡិចត្រូនិច គ្រឿងក្រអូប រួមទាំង សម្លៀកបំពាក់ដែលមានតម្លៃខ្ពស់នាំចូលតាមច្រកអាកាសយានដ្ឋាន អន្ដរជាតិ ភ្នំពេញ ដោយមានការឃុបឃិតជាមួយនឹងមេគយរូបនេះ ។
មេគយ ខៀវ សំអាន បានបង្កើតនូវការិយាធិបតេយ្យ ក្នុងការប្រមូលលុយក្រោមតុ និងមិនខ្លាចរអាចំពោះផ្លូវច្បាប់ បើទោះជាមានការរិះគន់ និងចោទប្រកាន់ពីអ្នករត់ ការទំនិញវិនិយោគឧស្សាហកម្មកាត់ដេរថា អង្គភាពនេះគាបសង្កត់ជំរិតទារប្រាក់ ក៏ដូចជាធ្វើឱ្យយឺតយូរចំពោះឯកសារនាំចេញនោះក៏ដោយ ។ អំពើពុករលួយរបស់មេគយ ខៀវ សំអានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុកំណទែមម្រង់លុបបំបាត់អំពើពុករលួយដល់មន្រ្តីក្រោមឪវាទរបស់ខ្លួន ៕