ស្រ្តី​រង​គ្រោះ​ម្នាក់​ចោទ​ថា អ្​នក​លក់​នុំបុ័ង​មាន​គ្នា​៤នា​ក់ព្រួត​វាយ​នាង ​

ស្រ្តីវ័យ​២៥​ឆ្នាំម្នាក់​បាន​ចោទថា អ្នក​លក់​នុំបុ័ង​នៅ​មុខ​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី​៧ ក្នុង​ភូមិ​ទ្រាំ សង្កាត់ស្លក្រាម ក្រុម​សៀម​រាប មានគ្នា​៤​នាក់​ព្រួត​វាយ​បោច​សក់​ ទះ​កំ​ភ្លៀងមក​លើ​រូប​នាង​ នៅវេលាម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែគុម្ភៈ ឆ្នាំ២០១៤នេះ។

នាង​ ស-និមល​ ជា​ជន​រង​គ្រោះ​បាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ភ្លាមៗ​បន្ទាប់​ ពី​ក្រុម​ប៉ូលីស​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​បាន​នាំ​ពួក​គេ​ទៅ​សាក​សួរ​បំ​ ភ្លឺ​បន្ទាប់​ពី​កើត​ហេតុថា នាង​ជា​អ្នក​ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​យក​កូន​ប្រុស​អាយុ​ក្រោម​១ឆ្នាំមក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ កុម៉ារខាង​លើ។ នាង​បន្តថា មុន​ពេល​កើត​ហេតុ​នាង​បាន​មក​ទិញ​នុំបុ័ង​ពី​ជន​ដៃ​ដល់​ខាង​លើ​ ដោយ​សុំ​អោយ​អ្នក​លក់​ដាក់​ប័រ​អោយ​ច្រើន​បន្តិចចាំ​នាង​ថែម​លុយ​អោយទោះ​អស់ ​ប៉ុន្មាន​ក៏ដោយ តែ​​អ្នកលក់​មិន​បាន​ថែម​ប័រ​ទេ​ ថែម​ទាំង​អាំង​នុំបុ័ង​ខ្លោច​អោយ​នាង​ទៀត នាងខឹង​ក៏​បោះ​នុំ​បុ័ង​នោះ​ចោល​ទៅ តែ​ស្រាប់​តែ​​អ្នក​លក់​រើស​យក​នុំ​បុ័ង​មក​គប់​ក្បាល​នាង ហើយ​យក​ដប​ទឹក​សុទ្ធគប់​នាង​ទៀត មិន​តែ​ប៉ុណ្ណោះ​មាន​បក្ខ​ពួក​អ្នក​លក់​បី​នាក់​ទៀត​មក​ព្រួត​វាយ​នាង​​ ក្នុង​នោះ​មាន​ស្រី​៣នាក់​ប្រុស​ម្នាក់​។​​

នាង​បន្តទៀត​ថា នាង​បាន​ខល​ទូរ​ស័ព្ទ​ទៅ​ឪពុក​អោយ​ជួយ​ទំ​នាក់​ទំ​នង​ទៅ​ប៉ូលីស ព្រោះ​នាង​មិន​មាន​ស្គាល់​អ្នក​ណា​ទៅ​ខេត្ត​សៀម​រាប​នេះទេ។ មួយ​ស្របក់​ក្រោយ​មក​ប៉ូលីស​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​នាំ​ទាំង​នាង​ និង​ជន​ដៃ​ដល់ទៅ​សាក​សួរ​បំ​ភ្លឺនៅ​ប៉ុស្តិ៍រដ្ឋ​បាល​សង្កាត់​ស្លក្រាម។ បន្ទាប់​ពី​បំ​ភ្លឺ​រួច​នាង​បាន​សុំ​ប៉ូ​លីស​ត្រ​ឡប់​ទៅ​មើល​កូន​នៅ​ឯ​ មន្ទីរ​ពេទ្យ​ ព្រោះ​នាង​បាន​ផ្ញើ​កូន​ជា​មួយ​អ្នក​សំរាប​នៅ​មន្ទីរ​ពេទ្យ​គ្រែ​នៅ​ក្បែរ​ គ្នា ហើយ​មុន​ចេញ​ទៅ​នាង​បាន​លួច​សួរទៅ​លោក​ប៉ូលីស​ថា តើ​អ្នក​វាយ​ខ្ញុំ​ត្រូវ​ជាប់​ឃុំ​ឬ​យ៉ាង​ណា? ប៉ូលីស​ឆ្លើយ​ថា មិន​អាច​ដាក់​ឃុំ​គេ​បាន​ទេ គេ​មាន​អ្ន​ក​មក​ធានា ចំ​ណែង​ឯ២នាក់​ទៀត​គេច​បាត់​រក​មិន​ឃើញ។

មីង អៀន-ស៊ីយ៉ាត អាយុ​៤៨​ឆ្នាំ​មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ​បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល ​នៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ជា​អ្នក​បង្ក​ហេតុ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ រសៀល​ថ្ងៃទី​០៦​នេះ​ថា អ្នក​ទិញ​នុំបុ័ង​ខាង​លើ​សុំ​អោយ​គាត់​ដាក់​ប័រ​អោយ​ច្រើន​ គាត់​សួរ​ទៅ​វិញ​ថា ដាក់​ប៉ុន្មាន? គេ​ថា​ដាក់​ប៉ុន្មាន​ដាក់​ទៅ​ គាត់​មិន​ដឹង​ដាក់​ប៉ុន្មាន ក៏ដាក់​តែ​ធម្មតា​ហើយ​យក​តំលៃ​តែ​២​ពាន់​រៀល​ធម្មតា។ អ្នក​ទិញ​ក៏​យក​នុំ​បុ័ង​បោក​ចោល​ហាក់​ឌឺ​ដង​អោយ​គាត់​ជា​មនុស្ស​ចាស់​គាត់​ ខឹង​ទប់​ចិត្ត​មិន​បាន​ក៏​រើស​នុំ​បុ័ង​បោះ​ទៅ​លើ​នាង(ស-និមល)។ មីង​ស៊ី​យ៉ាត​បន្ត​ថា នាង​ស-និមល ជេរ​គាត់​ថា មី​កញ្ចាស់​នេះ​ខ្លាំ​ងតើ គាត់​រត​ទៅ​ចង្អុល​ក្បាល​នាង​ នាង​ក៏ចាប់​ទាញ​អាវ​គាត់​ឡើង​រហែក​ដាច់​ឡេវ គាត់​ក៏​បោច​សក់​នាង​រួច​នាង​ក៏ប្រ​តាយ​ប្រ​តប់​ជា​មួយ​គាត់​។ មីង​ស៊ីយ៉ាត​បន្ត​ថា នាង​និមល​បាន​ចោទថា គាត់​មាន​គ្នា​៤​នាក់​ទៅ​វាយ​នាង ក្នុង​នោះ​ម្នាក់​ជា​ក្មួយ​របស់​គាត់​មក​ជួយ​ឃាត់ ឯ២​នាក់​ទៀត​អ្នក​មក​ទិញ​នុំ​បុ័ង​គេ​ជួយ​ឃាត់​ដែរ។ មីង​ស៊ីយ៉ាត​បន្ថែម​ថា គាត់​មិន​បាន​វាយ​នាង​និមល​បែក​ក្បាល​ហូរ​ឈាម​អីទេ គ្រាន់​តែ​គប់​និង​នុំ​បុ័ង​ ហើយ​បោច​សក់​តែ​ប៉ុណ្ណោះ។

នាង សុខ-ស្រីពៅ មាន​អាយុ​២៣​ឆ្នាំ មុខ​របរលក់​ដូរ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​អាស័យ​ដ្ឋាន​ដូច​គ្នា​ជា​មួយ​មីង​ស៊ី​យ៉ាត​បាន​ អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ដូច​គ្នាថា ហេតុ​ការណ៍​គឺ​ដូច​មីង​របស់​នាង​និយាយ​ទាំង​អស់ ហើយ​នាង​មិ​ន​បាន​វាយ​នាង​និមល​ទេ គឺ​នៅ​ពេល​នាង​ឃើញ​មីង​នាង​ និង​និមល​ឈ្លោះ​ប្រ​វាយ​ប្រ​តប់​គ្នា នាង​បាន​ទៅ​ចាប់​ទាញ នាង​និមល​ ចេញ​មិនអោយ​ប្រ​វាយ​ប្រ​តប់​ជា​មួយ​មីង​នាងតែ​ប៉ុណ្ណោះ។ ស្រី​ពៅ​បាន​បន្ថែម​ថា ២នាក់​ទៀត​ជា​អ្នក​មក​ពិសារ​នុំ​បុ័ង​មិន​មែន​ក្រុម​បង​ប្អូន​នាង​ទេ គេ​គ្រាន់​តែ​ជួយ​ឃាត់រួច​ក៏មិន​ដឹង​ទៅ​ណា​បាត់។

លោក អ៊ំ-ពិសិដ្ឋ មន្រ្តី​ប៉ូលីស​ប៉ុស្តិ៍​ស្ល​ក្រាម​ទទួល​បន្ទុក​សាក​​សួរ​បំភ្លឺ​សំនុំ​រឿង​ ខាង​លើ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មានយើង​នៅ​ប៉ុស្តិ៍​ខាងលើ​ថា ភាគ្គី​ទាំង​សង​ខាង​ជជេក​យក​ឈ្នះ​​រៀង​ខ្លួនចចារ​គ្នា​មិន​ត្រូវ។ លោក​បន្ថែម​ថា ជន​រង​គ្រោះ​ប្តឹង​សុំ​សង​ការ​ខូច​ខាត​និង​ជំនឺចិត្ត​២​ពាន់​ដុល្លារអាមេរីក ​ ឯភាគ្គី​អ្នក​បង្ក​ហេតុ​ថា មិន​ព្រម​អោយ​សូម្បី​១សេន ព្រោះ​នាង​និមល​បាន​ជេរគាត់​ជា​មនុស្ស​ចាស់​ហើយ​បាន​ទាញ​អាវ​គាត់​ឡើង​រហែក​ ទៀត​ផង។ លោក​ប៉ូ​លីស​បន្ថែម​ថា មីង​ស៊ី​យ៉ាត បាន​ឆ្លើយ​ថា ពិត​ជា​បាន​បោច​សក់​នាង​មែន​ ដោយ​សា​តែ​នាង​គប់​នុំបុ័ង​ចោល​ឌឺ​លើ​ទឹក​ដី​របស់​គាត់​លក់​ដូរ។

លោក ញឹក-សុផល មេប៉ុស្តិ៍​ស្លក្រាម់​បាន​ប្រាប់​នៅ​រសៀល​ដដែល​ថា លោក​អោយ​កូន​ចៅ​ទៅ​គូស​ប្លង់​បន្ថែម និង​សាក​សួរ​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​ដើម្បី​អោយ​ដំ​ណើរ​រឿង​ច្បាស់​លាស់​ ជាង​នេះ ព្រោះ​ឥឡូវ​ភាគ្គី​សង​ខាង​ប្រ​កែក​យក​ឈ្នះ​រៀង​ខ្លួន។ លោក​បន្ថែមថា បើ​ចចារ​គ្នា​មិន​ត្រូវ​មាន​តែ​បញ្ជូន​សំ​ណុំ​រឿង​ទៅ​លើ​ទៀត​តែ​ម៉ុណ្ណោះ។

ស-និមល​ ជា​ជន​រង​គ្រោះ​សូម​អំ ពាវ​នាវ​ដល់​សមត្ថ​កិច្ច​ខាង​លើ​មេត្តា​ជួយ​ផ្តល់​យុ​ត្តិ​ធម៌​ដល់​រូប​នាង​ ព្រោះ​ នាង​ត្រូវ​បាន​គេ​ព្រួត​វាយ​លើ​រូប​នាង​ដល់​ទៅ​៤នាក់​ រួច​ឆ្លើយ​មិន​ទទួល​ខុស​ត្រូវ​បែបនេះទៅ​វិញ។

ស-និមល បាន​ប្រាប់​បន្ថែម​នៅ​រសៀល​ថ្ងៃទី​៦​នេះ​ថា កាល​ពី​យប់​កើត​ហេតុ​ភ្លាម​ៗ​ប៉ូលីស​មិន​បាន​ទាម​ទា​អោយ​នាង​បង្ហាញ​សាក្សី និង​ស្លាក​ស្នាម​ទេ តែ​ដល់​រសៀល​​ថ្ងៃនេះ​ទើប​ អោយ​នាង​រក​សាក្សី រក​របួស​ស្នាម តើ​នាង​ទៅ​រក​សាក្សី​ឯណាទៅ​ បើ​រំ​ល​ង​ទៅ​១យប់​និង​កន្លះ​ថ្ងៃទៅ​ហើយ ម្យ៉ាង​ទៀត​នាង​ជា​អ្នក​នៅ​ស្រុក​ឆ្ងាយទៀត គ្មាន​​​ស្គាត់​អ្នក​ណាម្នាក់នៅ​សៀម​រាប​នេះ​ទេ ហើយ​ស្នាម​លើ​ផ្ទៃមុខ​ក៏រលុប​បាត់អស់ ឯសក់​ក្បាល​ដែល​គេ​បោច​ក៏សិត​ឡើង​ស្អាត​ទៅ​ហើយ ឱ!​ព្រះ​អើយ​នេះ​ឬកម្ពុជា​៕ ដោយ​៖ ផ្លុង-រ៉េត​

ksnews sor nimol_732808bc4ca93b46f374ab7d951425f5