លោក អ៊ុច​ អ៊ុំ ភី​នីស្សា​រ៉ាប្រ​ធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាត់ដំ​បងនិង​បក្ខ​ពួកប្រ​ព្រឹត្តអំ​ពើពុក​រលួយ​?

ប្រភ​ពពត៏​មានពី​មន្ត្រីទេ​សចរ​ណ៍ខេត្ត​បាត់ដំ​បងបានឱ្យ​ដឹងថា​នៅក្នុង​មន្ទីរទេ​សចរ​ណ៍ ក្​រោយពី​ប្រធាន​ចាស់បាន​ចូលនិវត្តន៍និង​ប្រធា​នថ្មីចូល​កាន់តំណែងមួ​យរយៈមកនេះអំពើ​ពុករលួយនិងភា​ពមិនប្រក្រតីបានកើ​តមានឡើងជាបន្តបន្ទាប់​នៅគ្​រប់រូប​ភាពជា​ហេតុធ្វើឱ្​យមន្ត្រីរា​ជការជា​ច្រើនកើត​ការក្តៅ​ក្រហា​យ និងអ​ស់ទឹកចិត្ត​បំរើការងារ ​។
អំពើ​ពុករលួ​យដែលកើ​តមានក្នុ​ងមន្ទីរទេ​សចរ​ណ៍ខេត្តបាត​ដំបងរួម​មានការស៊ី​ដាច់ស្ទើរ​ទាំងស្រុ​ង នូវប្រា​ក់ចំនួ​ន ១៦ ​លាន ៦ ​សែន រៀ​ល ដែលបានម​កពីចំណូ​លចំនួន ៤​៩% ពីវិស័យឧស្សា​ហកម្មទេសចរ​ណ៍ នៅឆ្នាំ២​០១៣​ ។ ក្រៅពីនោះ នៅមានប្រាក់ សំរាប់ បំរើ​ការ​រដ្ឋបាល នៅក្នុងមន្ទីរ ដូចជាប្រាក់សំរាប់ទិញសំភារៈ ប្រាក់បេសកកម្ម និងរបបប្រេងឥន្ទនៈ រួមនិងចំណូលពីរមនីយដ្ឋានចំនួន ៣ កន្លែងនៅក្នុងខេត្តក៍ត្រូវបានគេឃុបឃិតគ្នាស៊ីស្ទើរទាំងស្រុងដែរ ។ ចំពោះអ្នកទទួលបានផលប្រយោជន៍ពីអំពើពុករលួយនោះគឺមានតែលោកប្រធានមន្ទីរ អ៊ុចអ៊ុំ ភីនីស្សារ៉ា លោកអនុប្រធានមន្ទីរ នួន ផា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំ ភីនីស្សារ៉ា និងអនុ ប្រធាន លោក នួន  ផា រួមនិងលោកព្រឿង ឡុង ប្រធានការិយាល័យ គណ នេយ្យកំពុងត្រូវបានមន្ត្រីជាច្រើន នៅក្នុងមន្ទីរបានអះអាងថា ពួកគេទាំ ៣ រូបបានរួមដៃគ្នា ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាងធ្ងន់ធ្ងរ ដែលទាមទារ ឱ្យក្រសួងទេសចរណ៍ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបើកការ ស៊ើប អង្កេត​ជាបន្ទាន់ដើម្បីរកការពិត ដើម្បីអភិបាលកិច្ចល្អស្របតាមគោលនយោបាយកែទំរង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។
អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស៊ើបអង្កេតឱ្យបានជាក់លាក់ដើមីរកឱ្យឃើញនូវការពិតនៅក្នុងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង  ព្រោះមានអំពើពុករលួយនាំឱ្យមានការរាំងស្ទះ​ក្នុងការ​អភិវឌ្ឍ​ប្រទេស ៕

omyengtieng_thongkhon