កាលពីថែ្ងទី០២ខែកុម្ភៈឆ្នាំ២០១៤ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតទើ្បងសិ្ថត នៅត្រង់ចំណុចផ្លូវកោង ឈូងលៀប តាមបណ្តាយផ្លូវជាតិលេខ21B ឃុំរកាខ្ពស់ស្រុក ស្អាងខេត្តកណ្តាល។រថយន្តម៉ាកកាម៉ារីពណ៌ក្រហមបានកំពុង តែបើកក្នុងល្បឿនលឿន ពីជើងមកត្បូង លុះមកដល់ចំណុចផ្លូវបទកោងក៏ បានបើកជ្រុលទៅបុកម៉ូតូ១គ្រឿងដែល បាន បើកដឹកបនែ្លពីធើ្វដំណើ ពីទិសខាងជើងទៅ ត្បូងក្នុងលឿនយឺតៗស្រាប់តែរថយន្ត កាម៉ារីបានបើកបញ្ច្រាសទិសគ្នាដែលបួងចង្កួតមិនបានបណ្តាលអោយបុក ចំហៀងម៉ូតូ ពេញទំហឹងបណ្តាល ធើ្វអោយម្ចាស់ម៉ូតូរងរបួសភ្លាមៗរួច ហើយក៏បានដឹកទៅមនី្ទរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់។
ក្នុងហេតុការណ៏នេះ ប្រជាជនបាននំាគ្នាដេញចាប់រថយន្ត camaryរហូតធើ្វអោយម្ចាស់ ទ្បាន ដែលបង្កបាន ចេរប្រមាថ គំរាមមកលើ ប្រជាពលរដ្ឋទៀតផង។អ្នកតាមឃាត់ ទ្បាននោះដើម្បីដោះ ស្រាយលុះមួយសន្ទុះក្រោយមក អធិការដ្ឋានប៉ូលីសស្រុកស្អាង បានឃាត់ម្ចាស់រថយន្តនិងរឺម៉កទៅរក្សា ទុករងចំាការដោះស្រាយ។ ប៉ុនែ្តអី្វដែលពិបាក និយាយគ្នានោះត្រូវប៉លីសហេតុអី្វបែរជាមិនឃាត់អ្នកបើកបរ រថយន្តបង្កទុកនៅអធិការ ដ្ឋានប៉លីស បែរជាអោយ រួចខ្លួនទៅវិញ ។
ចំណែកជនរងគ្រោះ ត្រូវបានដឹកទៅ មនី្ទរពេទ្យកាលីម៉ែត្រ ដើម្បីព្យាបាលរបួស ដោយសំរាក បានត្រឹមតែ១យប់ខ្វះលទ្ធភាពទើបសុំមនី្ទរពេទ្យចេញពីមនី្ទរពេទ្យទៅព្យាបាល នៅឯមណ្ឌល សុខភាពស្រុក ស្អាងវិញព្រោះមិនសូវសំបូរលុយ កាក់ម៉្យាងទៀតនៅពេទ្យជិត ផ្ទះវាងាយ ស្រួល ថៃទំាពីបងប្អូនជិត ខាង។បើតាមប្រភពព័ត៌មាន ពីគ្រួសារជនរងគ្រោះ បាននិយាយ ប្រាប់កាសែតថា បើអ្នករងគ្រោះអាចឆើ្លយថា រឺម៉កម៉ូតូរបស់ខ្លួនបានបើកបុក រថយន្តកាម៉ារីនោះគឺ ម្ចាស់រថយន្តនឹងជួយសម្រួលសាហ៊ុយថៃ្លព្យាបាលរបួសចំនួន១០០ដុល្លា រអាមេរិក(ព័ត៌មាននេះលេចចេញពីសំដីប៉ូលីស)ករណីនេះមិនអាចទទួលយកបានទេ ពីព្រោះ ការព្យាបាលអ្នករបួស ត្រូវបាន ចំណាយអស់ថវិកា៥០០ដុល្លារអាមេរិក ។
បើទោះបីជាយ៉ាងណាក៏ដោយក៏លោកសេងសុជាតិជាអធិការដ្ឋានប៉ូលីសប្រចំានៅតំបន់ នោះមិនទាន់បានដោះស្រាយករណីនៃគ្រោះថ្នាក់ចរាចរណ៏ត្រូវគ្នាផងនោះបែរជាអធិការ បាន ដោះ លែងរថយន្ត កាម៉ារីព៌ណក្រហម នោះចេញទៅវិញដោយមិនដឹងថាត្រូវដងត្រូវផ្លែយ៉ាង ណានោះទេ។ អញ្ចឹងហើយ ទើបជនរងគ្រោះ ក៏បានទំនាក់ទំនងជាមួយអង្គភាពសារព័ត៌មាន ដើម្បីធើ្វការចុះផ្សាយ អំពីភាពអយុតិ្តធម៌ ក្នុងសង្គម។ ដោយសារព័ត៌មានក៏បាន ទំនាក់ទំនង តាមរយៈបញ្តាញជំនាញដែល មានលោកពេញ ជាអធិការរង ទទួលបន្ទុកផែនការចរាចរណ៏ ដោយចង់ដឹងអំពីករណីដោះលែងរថយន្តដោយមិនទានដោះស្រាយជាមួយអ្នករងគ្រោះនូវទើ្បយ។
ប៉ុនែ្ត លោកពេញបែរជា និយាយតាមទូរស័ព្ទថា អស់លោកអ្នកកាសែត ទៅជួបសម្ភាសន៏ ជាមួយ លោកអធិការ សេង សុជាតិ ទៅគឺដឹងហើយប៉ុនែ្តការព្យាយាម ជួបជាមួយអធិការ សេងសុជាតិអស់ រយៈ ពេល ជិត១០ម៉ោងមិនត្រូវបាន ជួបសោះ ទើបក្រុមអ្នកកសែតក៏បាន សម្រេចទូរស័ព្ទសាកសួរទៅលោកម្តងទៀតស្រាប់តែគាត់បានឆើ្លយថាចំាយើងអោយអ្នកជំនាញមកជួបលោកកាសែតដើម្បីបកស្រាយទើ្បងវិញការរងចំារបស់កាសែតមិនបានទទួលព័ត៌មានទៀតលុះ ក្រោយមកក៏សម្រេចចិត្តម្តង ទៀតតែមិនអាចទូរស័ព្ទចូលទើ្បយ។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះវាហាក់បីដួចជារឿងថី្មសម្រាប់ពលរដ្ឋខែ្មរគ្រប់រូបគួរចងចំាក្នុង រឿង នេះ។ តើសមត្ថកិច្ច អាចដោះស្រាយបែប ណាដើម្បីរកយុតិ្តធម៌ ជួនប្រជាពលរដ្ឋខែ្មរ ស្លូតត្រង់?បើអស់លោកប៉ូលីសចាប់បានរថយន្តដែលបានបើកបង្កគ្រោះថ្នាក់បុកគេបុកឯងហើយបែរជារួចខ្លួនទៅវិញនោះ?តើប៉ូលីមានសិទិ្ធដោះលែងហួសពីដែនសមត្ថកិច្ចហើយរំលោភសិទិ្ធតុលាការទេដឹង? បើសិនករណីម្ចាស់ ដែលបង្កមិនព្រមដោះ ស្រាយគឺអធិការអាចបញ្ចូន សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៏ដ៏ធ្ងន់ធ្ងរនេះទៅស្នងការទើបវាប្រសើរជាង។ដើម្បីស្នងការកសាងសំណុំរឿងនោះបញ្ចូនទៅតុលាការមានសិទិ្ធសម្រេចបានស្របតាមបទដ្ឋានគតិយុទ្ធនៃច្បាប់។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយនេះមានមនុស្សជាច្រើនបានឃើញហេតុការណ៏នោះដែរ ដោយរថយន្តកាម៉ារីពណ៌ក្រហម ជាអ្នកបើកបុក មកលើអ្នកបើករឺម៉កឌុបបន្លែនោះ។
សារព័ត៌មាន អំណាចរាស្រ្ត បានទូរស័ព្ទជួប សម្ភាសន៏ ជាមួយលោក សេង សុជាតិ តែត្រូវឆើ្លយថាជាប់រវល់។ ទើបយើងព្យាយាមធើ្វ បទសម្ភាសន៏ជាមួយ លោក អធិការរង ផែនចរាចរណ៏ដោយលោកឆើ្លយថាការដោះអោយរថយន្តកាម៉ារីចេញមិនម៉ែនម្ចាស់ទ្បាន មិន ចូលខ្លួនមកដោះស្រាយនោះទេគឺបូលីសកំពុងតែដុតជើងដុតដៃជួយសម្រួល ទំាងសង ខាងដោយមិនប្រកាន់វណ្ណៈនោះទើ្បយ។ពោលគឺមិនការចោទប្រកាន់ពីប្រជាពលរដ្ឋនោះទេ។