ចាប់គ្រឿងញៀនប៉ះកូន ស្នងការរង អ៊ុន សារិន ខេត្ត​តាកែវ​​បាន​​មួយ​​ភ្លែត ដោះ​​លែង​​បាត់

តាមប្រតិបត្តិ​ការ​បង្ក្រាប​សំបុក​គ្រឿងញៀន ក្នុង​ខេត្តតាកែវ មិន​បាន​មួយ​ដង្ហើម​ចង្រិត​ផង នោះ ប៉ះចំកូន​ស្នងការ រង ខេត្ត​តាកែវ ម្នាក់ គឺជា​មេក្លោង​ហើយក៏​ដោះលែង​ទៅវិញ​បាត់ភ្លាមៗ ។

គួរបញ្ជាក់ថា កូនប្រុសលោក អ៊ុន សារិន ស្នងការរងខេត្ត តាកែវទទួលបន្ទុកសណ្តាប់ធ្នាប់ ពិតជាមានអភ័យ ឯកសិទ្ធិ ខ្ពស់ណាស់ មានបទល្មើសប្រើប្រាស់ និងចែកចាយគ្រឿងញៀនទៅហើយ ឃាត់ខ្លួនមិនទាន់ទាំង បានប៉ុន្មាន ផង ត្រូវ បានទទួលការអន្តរាគមន៍ ដោះលែងទៅវិញភ្លាមៗ នេះបើចំកូនប្រជាពលរដ្ឋធម្មតាវិញ ប្រហែលជាត្រូវដេក គុកបាត់ ទៅហើយ (Sic) ។

យោងតាមការបង្ក្រាបបាន គឺកូនប្រុសរបស់លោក អ៊ុន សារិន ត្រូវបានកម្លាំង កងរាជអាវុធហត្ថ នៃមន្ទីរព័ត៌ មានខេត្ត តាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ពេលចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀន មួយ កន្លែង ស្ថិតនៅក្នុងឃុំប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

តាមប្រភពព័ត៌មាន បានលួចប្រាប់អ្នកកាសែតឱ្យថា ក្នុងប្រតិបត្តិការ ចុះបង្ក្រាបកន្លែងប្រើប្រាស់ និងចែក ចាយគ្រឿង ញៀននោះ កងរាជអាវុធហត្ថ បានឃាត់ខ្លួនមនុស្សប្រុសស្រី ៥នាក់ ដែលក្នុងនោះ មានកូនប្រុស លោក អ៊ុន សារិន និងឈ្មោះ អ៊ុន សារ៉ាត់ ផងដែរ ដែលគេអះអាងថា ជាមេក្លោង ។

បើយោងនៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ក៏រឹបអូសបានគ្រឿង ញៀនប្រភេទម្សៅពណ៌ស ចំនួន ៥កញ្ចប់ តូច ដែក កេសប្រើប្រាស់រួចចំនួន ១២ និងដបទឹកសុទ្ធ មានភ្ជាប់ បំពង់ជក់គ្រឿងញៀនចំនួន ១កន្ត្រក ដោយឡែក ម្ចាស់ទីតាំង ត្រូវបានរត់គេចខ្លួនបាត់ ។

បើតាមប្រភពដដែលបានបន្តថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ ត្រូវបានបញ្ជូនមកកាន់បញ្ជា ការកងរាជ អាវុធហត្ថខេត្តតាកែវដើម្បីសួរនាំ ។ ប៉ុន្តែបន្ទាប់ពីការសួរនាំរួចក្មេងស្រីសិស្សសាលាចំនួន ៣នាក់ ត្រូវ បានដោះ លែង ដោយក្នុងម្នាក់ៗ ត្រូវបង់លុយឱ្យសម្មតកិច្ចចំនួន ១០០ដុល្លារ ជាថ្នូរនិងការដោះលែង ។

ជុំវិញព័ត៌មានខាងលើ ក្រោយការឃាត់ខ្លួនកូនប្រុសភ្លាម ក៏មានការអន្តរាគមន៍ខ្វែងដៃខ្វែងជើងពីលោក ស្នងការរងខេត្ត ទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ឡា ឡៃ និងលោកព្រះរាជអាជ្ញាខេត្តតាកែវ សុំឱ្យ មានការដោះលែង កូន ប្រុសខ្លួន ទោះជាចំណាយប៉ុន្មានម៉ឺនប៉ុន្មានសែនដុល្លារ ក៏ដោយដើម្បីឱ្យកូនមានសេរីភាព យ៉ាងរំភើយ ដោយសមត្ថកិច្ច បានចាត់ទុកអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនទាំងពីរនាក់ ជាជនរងគ្រោះក្នុងការប្រើប្រាស់ គ្រឿង ញៀន ។

គួរបញ្ជាក់ថា ក្រុងដូនកែវបច្ចុប្បន្ន សម្បូរទៅដោយ ក្មេងសិស្សសាលាប្រើប្រាស់គ្រឿងញៀន និងអ្នក ចែកចាយគ្រឿង ញៀនយ៉ាងចំហតែម្តង និងភាគច្រើនជនប្រព្រឹត្តជាមន្ត្រីធំ សាច់ញាតិ និងកូនរបស់អ្នកមានអំណាច ជាក់ស្តែងដូចជា ឈ្មោះ អ៊ុន សារ៉ាត់ ជាកូនរបស់លោក អ៊ុន សារិន ស្នងការរងខេត្តតាកែវនោះឯងជាមេក្លោង ។ ហើយដោយ ក្នុងនោះ ក្រុមអ្នកចែកចាយគ្រឿងញៀន ម្ចាស់ទីតាំងប្រើ ប្រាស់គ្រឿងញៀនមួយចំនួន បានត្រូវដងត្រូវ ផ្លែបង់លុយខែ ជាមួយ អាជ្ញាធដែនដីទើបមុខរបបរកស៊ីខុសច្បាប់នេះ ដំណើរការដោយរលូន ហើយបើមានការចុះ ចាប់អ្នកប្រើប្រាស់ម្តងៗ អ្នកដែលត្រូវចាប់ខ្លួនឱ្យតែគ្មានខ្សែទុយោ និងគ្មានលុយបង់ឱ្យលោកសមត្ថកិច្ចទេ ច្បាស់ជាជាប់គុក ជាក់ជាមិនខាន តែ បើមានខ្នងបង្អែក និង មានលុយបង់ឱ្យសមត្ថកិច្ចវិញ ដូចករណីកូនប្រុស លោកស្នងការរងខេត្ត តាកែវ នេះជាដើម ទោះជាមេក្លោងក៏ដោយក៏បានរួចខ្លួនពីគុកភ្លាមៗដែរ ហេ៎សៗ ហេ៎ ! ឱ្យតែមានអំណាចធំ ជួញ​គ្រឿងញៀនមិន​បាច់​ជាប់គុកទេ ! ។

g90_bab0c6fb472b0ab0f04492cee6732fdc