លោក យឹម​ ផល្លីចូល​ជំនួសតំណែង​លោក ឈួន​ សោភា ក៏​ល្បីឈ្មោះ​ខាងពុករ​លួយមិន​ចាញ់ឈួន សោភាដែ​រ

ប្រភពព័ត៌មានពីមន្ត្រី ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញ ខាង ប្រព្រឹត្ត អំពើពុករលួយនិងអំពើអាក្រក់គួរឲ្យ ស្អប់ខ្ពើមនោះត្រូវបានដកហូតតំណែង បណ្ណោះអាសន្នហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់ សម្គាល់ នោះគឺ អ្នក ចូលជំនួសតំណែង លោក ឈួន សោភា ត្រូវបានគេដឹងថា ជាលោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ដែលល្បីល្បាញ ខាងពុក រលួយមិនចាញ់លោក ឈួន សោភា នោះទេឡើងជំនួសវិញ។ ហេតុនេះហើយទើបមជ្ឈដ្នាននានាតាមដានដោយយកចិត្តទុកដាក់ ព្រោះលោក យឹម ផល្លី ដែលត្រូវចូលជំនួសតំណែងលោក ឈួន សោភា គឺជាមន្ត្រីគយដែលល្បី ល្បាញខាងប្រព្រឹត្តអំពើពុ ករលួយពេញបន្ទុក ជាយូរឆ្នាំមក ហើយ ដែរ។
ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករ ដែលនាំចូលទំនិញពីប្រទេសសៀមតាមច្រកទ្វារអន្តរ ជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលាត ត្រដា ងជា បន្តបន្ទាប់នូវអំពើពុករលួយពេញទំហឹងរបស់ក្រុមគយចល័តក្រសួងប្រចាំស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ។ ក្រុមមន្ត្រីគយចល័តក្រសួងប្រចាំស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងរបស់លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ដែលល្បីល្បាញខាងពុករលួយ។ ហេតុនេះនៅពេលលោក យឹម ផល្លី ក្លាយទៅជាប្រធានការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ឬហៅថា មេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា គឺលោក យឹម ផល្លី អាចសាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោក ឈួន សោភា នោះទេ។
ការដកបញ្ឈរជើងលោក ឈួន សោភា បានកើតឡើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។ ទង្វើដ៏អាក្រក់របស់លោក ឈួន សោភា ត្រូវបានមជ្ឈដ្ឋាននានារិះគន់និងថ្កោល ទោសយ៉ាងខ្លាំងក្លាហើយក៏មានសេចក្តី អំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ដើម្បីចាត់ការតាមច្បាប់ផងដែរ។ ដូច្នេះប្រសិនបើមានការស៊ើបអង្កេតនិងស្រាវជ្រាវឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា នោះគឺលោក ឈួន សោភា អាចប្រឈមនឹងវិធានការផ្លូវច្បាប់ក៏ដូចជាមានការរឹបអូសទ្រព្យសម្បត្តិដ៏មហាសាល។មានត