កំពង់ឆ្នាំងៈ ក្រុមប្រជាពលរដ្ឋ រស់នៅក្នុង ឃុំត្រពាំងចាន់ និងឃុំចក ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងក្រុមប្រជាពលរដ្ឋ រកស៊ីដឹក បង្គោល របង និងដឹកអុសបាន ប្រតិកម្ម យ៉ាងខ្លាំង ចំពោះប៉ុស្តិ៍ ត្រួតពិនិត្យជជុះ ដែលមាន សមត្ថកិច្ច ចម្រុះក្រោម ការ ដឹកនាំ របស់អភិបាលរង ស្រុកក្រគរ ឈ្មោះ សុខ ឃន ដែលឈរជើង នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ តំបន់ក្បាល ដំរីក្នុងឃុំ អន្សារចំបក់ ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ ខេត្តកំពង់ឆ្នាំងនោះ។ ហើយជាពិសេសក៏ត្រូវប៉ាន់ ត្រូវពែងបំផុត ជាមួយ ក្រុមប៉ូលិសសេដ្ឋកិច្ចផែនក្រសួងទិសផ្លូវនេះតែម្តង ។
ក្រុមអ្នករកស៊ីបាន ចាត់ទុកប៉ុស្តិ៍ត្រួតពិនិត្យ មួយនេះ ថា ជាក្រុងត្រូលជជុះ ពីព្រោះថា គ្រាន់តែប្រជាពលរដ្ឋ ទៅកាប់ អូស សល់ ពីការកាប់ធ្វើចំការ ដំឡូងរបស់ ក្រុមហ៊ុនចិន នៅតំបន់ភ្នំគុក ដឹកយកមកទុក ដុតចំអីនអាហារ ប្រចាំថ្ងៃ តាម គោយន្ត កន្ត្រៃឆ្លងកាត់ កុងត្រូលខាងលើក៏ត្រូវ លោក ប៉ុល ចន្ថា មានឋានៈជានាយរង រដ្ឋបាល ព្រៃឈើ ផ្នែកក្រគរ កាក់ យកលុយ ក្នុងមួយគោយន្តចាប់ពី ២០០០០រៀល បើមិនបានបង់លុយ ឱ្យពួកគេទេ នឹងចាប់អូសយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ស្រុកក្រគរ មិនខានឡើយ។ ហើយក្រៅពីក្រុមអាជ្ញាធរជជុះ ទៅក៏នៅមានមុខមាត់ ក្រុម ប៉ូលិស សេដ្ឋកិច្ចក្រសួងទៀតផង ដែលក្រុមការដឹកនាំរបស់ឈ្មោះ ទូច យុទ្ធា ទទួលដែនខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង ។
ប្រភពខាងលើបាន បន្តអះអាងថា ចំពោះរថយន្ត នីសាន់ដឹកបង្គោល របងត្រូវ បង់លុយចាប់ពី ៨០០០០រៀល រីឯរថ យន្ត កូរ៉េ ដឹកអូសឆ្លងកាត់ ត្រូវចំណាយលុយពី ៨០០០០ រៀលទៅ១០០០០០ រៀល ក្នុងមួយរថយន្ត ។
ដោយឡែក រថយន្តដឹកឈើប្រណិត រាប់សិបគ្រឿង ក្នុងនោះ មានរថយន្តពី៥ទៅ៧ គ្រឿង ដែលឈ្មួញ ឈើប្រណិត ឈ្មោះ ផាន់ នី ដឹកចេញពីតំបន់ រាំងខ្វាវ ក្នុងខេត្តពោធិ៍សាត់ ឆ្លងកាត់ហើយ បានចំណាយប្រាក់ សំរាប់រត់ការបង់ឱ្យ លោក ប៉ុល ចន្ថា ជាមន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមប៉ូលិសសេដ្ឋកិច្ចពីរខេត្ត ទូច យុទ្ធា ក្នុងមួយ រថយន្ត ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុងមួយយប់ៗ ។
តាមរថយន្តដឹកឈើប្រណីត ប្រភេទធ្នង់ នាងនួន បេង នឹងគ្រញូង មិនក្រោមពី ៥០គ្រឿងនោះទេ ! ដោយដឹកឆ្លង កាត់ កុងត្រូល ប៉ុស្តិ៍ ត្រួតពិនិត្យ របស់សមត្ថកិច្ច ចម្រុះ មានកម្លាំង នគរបាល អ.ហ និងរដ្ឋបាលព្រៃឈើ ក្នុងខេត្ត ពោធិ៍ សាត់មួយនេះដែលធ្វើឱ្យក្រុមប៉ូលិសសេដ្ឋកិច្ចទូច យុទ្ធា និងក្រុមអាជ្ញាធរ និងរដ្ឋបាលព្រៃឈើគ្រប់ទឹក និងកាក់កប បំផុត ។
គួររំលឹកថា តាមឈ្មួញឈើដឹកចេញពី ខេត្តពោធិ៍សាត់ ត្រូវបានគេស្គាល់ឈ្មោះ ផាន់ នី, ឈ្មោះ សល់, ឈ្មោះ ទូច, ឈ្មោះ ឌឿម, និងបក្ខពួកជាច្រើននាក់ ទៀតពុំបានស្គាល់ឈ្មោះអស់ហើយក្នុងក្រៅពីបទល្មើសព្រៃឈើទៅ ក៏មាន ទំនិញ គេចពន្ធខុសច្បាប់លោតឆ័ត្រតាម បណ្តោយផ្លូវជាតិលេខ ៥ គ្រប់មុខទៀត ដែលជាឆ្នាំងបាយមិនចេះរីងស្ងួត របស់ក្រុមប៉ូលិសសេដ្ឋកិច្ចទទួលផែនបន្ថែម ទូច យុទ្ធា និងក្រុមអាជ្ញាធរពាក់ព័ន្ធ នោះ ។ ពាក់ព័ន្ធនឹង ការចោទ ប្រកាន់ ខាងលើនេះពុំអាចទំនាក់ទំនង សុំការអត្ថា ធិប្បាយ បាននៅឡើយទេ ពី លោក សុខ ឃន ដែលជាប្រធាន ក្រុមចម្រុះ ឈរជើងនៅ ប៉ុស្តិ៍ត្រួតពិនិត្យ ខាងលើនេះ ។
ផ្ទុយទៅវិញ ពាក់ព័ន្ធនិងទង្វើអសកម្មខាងលើប្រជាពលរដ្ឋក៏សំណូមពរ អភិបាល នៃគណ:អភិបាលខេត្ត ពោធិ៍សាត់ លោក ខូយ សុខា ពិនិត្យ សារឡើងវិញ ចំពោះការអនុញ្ញាតឱ្យ មានប៉ុស្តិ៍ត្រួតពិនិត្យ ខាងលើ ស្របពេលដែល រដ្ឋាភិ បាលធ្វើការកែទំម្រង់ ស៊ីជំរៅ ។ នៅពេលដែលលោកតេជោ ហ៊ុន សែន ធ្លាប់បានធ្វើការព្រមាន ដល់អាជ្ញាធរខេត្ត មួយ ចំនួន សូមឱ្យមើលផ្លូវ ករណីដាក់ កុងត្រូលជជុះ នៅក្នុងដែន សមត្ថកិច្ច របស់ខ្លួន គ្រប់ដែលបង្ក ឱ្យប៉ះពាល់ ដល់ សតិ អារម្មណ៍ និងការធ្វើដំណើរ រកស៊ីចិព្វឹមជីវិត របស់ប្រជាពលរដ្ឋនោះ ។
ដោយឡែក ក៏ដូចជាអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ គួរតែពិនិត្យពីទង្វើអសកម្មខាងលើផង ព្រោះថា ការឆ្លុះបញ្ចាំងពីតម្លាភាព និងកំណែទម្រង់ស៊ីជម្រៅនោះ គឺដាក់ផែនការចុះ និងគួរតាមពិនិត្យផងមិនមែនស្តាប់តែ របាយ ការណ៍តាម តែក្រុមមន្ត្រីពុករលួយរាយការបិទបាំងយកបុងនោះទេ ។ ហើយដែលបញ្ហានេះ គួរតែមានវិធានការ ជាបន្ទាន់ផង ។ ព្រោះថា តាមការពិនិត្យជាក់ស្តែងត្រីងៀត គឺច្រើនតែឆ្លៀតពង ។