គ្មាន​ស្ថាប័ន​ក្រសួង​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ លោក​ផ្កាយ​២ ស៊ុម ប៊ុនធឿន ប្រើ​អំណាច​យោធា​កងពលធំ​លេខ​៣ ឈូសឆាយ​ដី​ព្រៃ​រាប់រយ​ហិច​តា​នៅ​ស្រុក​ជាំ​ក្សាន្ត​

​ព្រះវិហារ ៖ ដី​ព្រៃ​ជា​ច្រើន​ហិច​តា ត្រូវបាន​គេ​ដឹងថា លោក​ផ្កាយ​២​ម្នាក់​ដែល​មានឈ្មោះ​ស៊ុម ប៊ុនធឿន​មេបញ្ជាការរង​កងពល​ធំ​អន្តរា​គម​ន៏​លេខ​៣ ទទួលបន្ទុក​ការិយាល័យ​ការងារ​អភិវឌ្ឍន៍ កំពុងតែ​យក​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​ដាច់​កន្ទុយភ្នែក​យក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ស្ថិតក្នុង​ភូមិ​កំពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ យ៉ាង​អនាធិបតេយ្យ​។​

​បើ​តាម​សេចក្ដី​រាយ​ការ​មក​ថា លោក​ឧត្ដម​សេ​នីយ៏ទោ ស៊ុម ប៊ុនធឿន ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​រៀបរយ​ហិច​តា​នេះ បាន​យក​អំណាច​តួនាទី ជា​យោធា​អង្គភាព​មក​ធ្វើការ​ឈូសឆាយ​កាប់បំផ្លាញ ព្រៃឈើ​រាប់​រយ​ហិកតា ដើម្បី​ជា​ប្រយោជន៏​បុគ្គល ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​ដែរ គេ​មិន​ដែល​ឃើញ​អ្នក​ច្បាប់​ណា​ម្នាក់ ដូចជា រដ្ឋបាល​ព្រៃ មន្ត្រី​អភិរក្ស​ព្រៃ​ការពារ អាជ្ញាធរ ក៍​ដូចជា​ស្ថាប័ណ្ណ​ជំនាញ ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះឡើយ នេះ​ជា​អំណាច​របស់​លោក​ផ្កាយ​២​។

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​ អង្គភាព​សារព័ត៌មាន ជួយខ្មែរ យើង​មិន​ទាន់​អាច​សុំ​ការបំភ្លឺ ពី​លោក​ឧត្ដម​សេ​នីយ៏ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ ក៏ដូចជា​លោក​ឧត្ដមសេនីយ៍ទោ ស៊ុម ប៊ុនធឿន មេបញ្ជាការរង​កងពល​ធំ​លេខ​៣ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ ដោយ​អង្គភាព​សារព័ត៌មាន​យើង​មិន​មាន​លេខ​ទំនាក់ទំនង ។

​អង្គភាព​សារព័ត៌មានអង្គភាព​សារព័ត៌មាន ជួយខ្មែរ ក៏​ដូច​ក្រុម​ការងារ​យើង​និង​រង់ចាំ​ការ​ស្រាយ​បំភ្លឺ​ពីសា​ម៉ី​ជន​ដែល​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​នេះ​រាល់​ម៉ោង​ធ្វើការ​ស្ដីពី​របប​សារព័ត៌មាន ៕