គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់

មណ្ឌលគិរីៈ ក្រុម​គយ​ចល័ត​ខេត្ដមណ្ឌលគិរី​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​អង្គភាព​របស់​ខ្លួន​ ខណៈ​ប្រើប្រាស់​រថយន្ដ​អង្គភាព​ម៉ា​កវី​ហ្គោ​១​បាំង​កន្លះ​ ពណ៌​ទឹកប្រាក់​ ដាក់​សឺ​រ៉ែ​ន​ សម្រាប់​ បង្ក្រាប​បទល្មើស​រត់ពន្ធ​ ប៉ុន្ដែ​ពួក​គេ​បាន​យក​រថយន្ដ​ទាំងនេះ​ជា​រូបភាព​គំរាម​ឈ្មួញ​ ឱ្យ​បង់លុយ​ស្របច្បាប់​ល្បី​ពេញ​ខេត្ដមណ្ឌលគិរី​ ។​

​បងប្អូន​អ្នក​លក់ដូរ​ទំនិញ​ចាប់ហួយ​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​ សមត្ថកិច្ច​ ក៏​ដូច​ ជាម​ន្ដ្រី​គយ​នៅ​តាម​បណ្ដា​ច្រក​ ដូច​ជា​ច្រក​ដាក់​ដាំ​ ជាដើម​ តែងតែ​មានការ​យោគ​ យល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ទំនិញ​ដ៏​តិចតួច​យក​មក​លក់​ និង​ចែកចាយ​ក្នុង​ខេត្ដ​  ប៉ុន្ដែ​មួយ​រយៈ​នេះ​ បែរជា​លេចមុខ​ក្រុម​គយ​ចល័ត​បាន​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ ដឹក​ទំនិញ​របស់​ប្រជាពលរដ្ឋ​ បង្ខំ​ឱ្យ​បង់ប្រាក់​ ដោយ​គំរាម​ចាប់​ប្រគល់​ឱ្យ​ថ្នាក់លើ​ ហើយ​ឈ្មួញ​មួយ​ចំនួន​ចេះ​តែ​មានការ​ភ័យ​ខ្លាច​ ក៏​បង្ខំចិត្ដ​បង់ប្រាក់​តាម​ការ​ទាម​ ទារ​របស់​ក្រុម​គយ​ចល័ត​នេះ​ ។​

​ឈ្មួញ​មួយ​រូប​បាន​បង្ហើប​ថា​ ទំនិញ​របស់​គាត់​បាន​ដាក់​មក​ពី​ច្រក​ដាក់​ដាំ​បង់ពន្ធ​ ត្រឹមត្រូវ​ ប៉ុន្ដែ​ក្រុម​គយ​ចល័ត​ដែល​ប្រើ​ឡាន​វី​ហ្គោ​ដាក់​សឺ​រ៉ែ​ន​ ចាប់​រថយន្ដ​របស់​ គាត់​យក​ទៅ​រក្សា​ទុក​អស់​មួយ​យប់​ ហើយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១.០០០​ដុល្លារ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ បើ​មិន​ព្រម​បង់​ត្រូវ​ប្រគល់​រថយន្ដ​និង​ទំនិញ​ទាំងនេះ​ទៅ​ ថ្នាក់លើ​ ដូច្នេះ​ ពួក​គាត់​ចេះ​តែ​ភ័យ​ខ្លាច​ពី​បញ្ហា​ការ​បង់ពន្ធ​នេះ​ ក៏​អង្វរ​ក្រុម​គយ​ ចល័ត​ឱ្យ​ចុះ​មក​ត្រឹម​៧០០​ដុល្លារ​ ។​
​ឈ្មួញ​បាន​លើក​ឡើង​ថា​ ប្រសិនបើ​ក្រុម​គយ​ចល័ត​ចុះ​មក​បង្ក្រាប​ទំនិញរត់ពន្ធ​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ពួក​គាត់​គាំទ្រ​ តែបើ​មក​ធ្វើ​សកម្មភាព​ឃាត់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ ឱ្យ​បង់ប្រាក់​តាម​ការ​ទាមទារ​របស់​ខ្លួន​នេះ​ គឺជា​អំពើ​ខុសច្បាប់​ ពុក​រលួយ​ ផ្ទុយ​ពី​ គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ច្រក​ ក៏​ដូច​ជា​ក្នុង​ខេត្ដមណ្ឌលគិរី​ ព្រួយបារម្ភ​ផង​ដែរ​ពី​  ការ​បញ្ចេញ​ប្រតិកម្ម​ពី​ក្រុម​ឈ្មួញ​ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​ទំនិញ​លក់ដូរ​ ក្នុង​ខេត្ដ​បន្ដិចបន្ដួច​ រង​នូវ​ការ​គាបសង្កត់​ពី​ក្រុម​គយ​ចល័ត​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ ជះ​ ឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​អាជ្ញាធរ​ ក៏​ដូច​ជា​ថ្នាក់លើ​ ។​

​ក្រុម​គយ​ចល័ត​ប្រចាំការ​នៅ​ខេត្ដមណ្ឌលគិរី​ ក្នុង​មួយ​ថ្ងៃៗ​ប្រមាញ់​រថយន្ដ​ដឹក​ ទំនិញ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​ គំរាម​ឱ្យ​បង់ប្រាក់​ ដោយ​ចោទប្រកាន់​ថា​ ពួក​ គាត់​បង្កប់​នូវ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​រាល់​ទំនិញ​ ដូច​ជា​ប្រេង​គេចពន្ធ​ ឬ​ក៏​ទំនិញ​ផ្សេង​ ទៀត​ដែល​ឈ្មួញ​ដឹក​ជញ្ជូន​ខុសច្បាប់​ បែរជា​ពុំ​ហ៊ាន​ប៉ះពាល់​ ខណៈ​ខ្លាច​អំណាច​អ្នក​ នៅ​ពីក្រោយ​ឈ្មួញ​ ឬ​ក្រុម​គយ​ចល័ត​ទាំងនេះ​បាន​ទទួល​លាភសក្ការៈ​នោះ​ ។​

​ឈ្មួញ​បាន​លើក​ឡើង​ថា​ រាល់ថ្ងៃ​ក្រុម​គយ​ចល័ត​បង្ខំ​ឱ្យ​បង់លុយ​តាម​ក្បាល​ឡាន​ ម្ដងៗ​លើស​ពី​ចំណូល​របស់​ពួក​គាត់​ដែល​លក់​សន្សំ​ប្រាក់​ដោយ​ក្ដី​លំបាក​នោះ​យ៉ាង​ ច្រើន​លើសលប់​ ដូច្នេះ​ មេត្ដា​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ មេត្ដា​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ទ​ង្វើ​មិន​ស្របច្បាប់​ អំពើ​ពុក​រលួយ​របស់​ក្រុម​ គយ​ចល័ត​ដែល​កំពុង​ធ្វើ​សកម្មភាព​គាបសង្កត់​អ្នករក​ស៊ីក្នុង​ខេត្ដមណ្ឌលគិរី​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ផង​ ៕

aunpoanmonyroath_pensimorn-283x2101