ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ នៅជិតខ្សែបន្ទាត់ព្រំដែន ស្រែបារាំងបានឲ្យដឹងថា ជនជាតិវៀតណាមនិងឈ្មួញខ្មែរដឹកជញ្ជួនទំនិញគេចពន្ធ លំហូរចូលយ៉ាងគំហុករាល់ថ្ងៃ រីឯលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង និងស្ថាប័នពាក់ពន្ធ ព្រមទាំង ទាហ៊ាន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារព្រំដែនស្រែបារាំង ជាអ្នកមានសសិទ្ធិអំណាចបើកភ្លើងខៀវ ទើបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។
ការដែលជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកស៊ីនៅផ្សារវាលយន្តក្រុងស្វាយរៀង និងមកដើរលក់ឆ្នោតល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុត ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែន ស្រែបារាំង មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយ។
ក្រុមឈ្មួញវៀតណាមតូច ធំ សម្រុកឆ្លងដែនដឹកជញ្ជូនទំនិញ ផ្សេងៗ តាមម៉ូតូ ឬរម៉កម៉ូតូ ចូលមកលក់នៅ ក្រុងស្វាយរៀង រីឯមេ ប៉ុស្តិ៍នគរបាលច្រករបៀង ព្រំដែនស្រែបារាំង និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្រុងស្វាយរៀង ធ្វើមិនដឹងមិនឬអ្វីទាំងអស់ ទុកឲ្យជនជាតិវៀតណាម លំហូរចូលដោយរលូន។
ដូច្នេះហើយទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងស្វាយរៀង និងលោក នាយ ប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្រែបារាំងអាចប្រើអំណាច និងតួនាទី របស់ខ្លួនប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រហែលជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង ទេីបបណ្ដែតបណ្ដោយ ឲ្យជនជនជាតិវៀតណាម ឆ្លងដែនចូលមកខ្មែរតាមទំនេីងចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បញ្ហានេះទើបប្រជាពលរដ្ឋ រស់នៅ សង្កាត់បាវិត ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនផ្លូវសាលាក្រុង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ជនជាតិវៀតណាម លំហូរចូលដោយរលូន មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមនោះទេ៕

