អំពើពុករលួយ របស់លោក មួង ដា​រ៉ា កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ពី​រថយន្ត​ធំៗ​និង​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ក្នុង​រថយន្ត​១ គ្រឿងៗ​ត្រូវ​បង់ លុយ រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ជាថ្នូ​របើក មិន​អោយ​មន្ត្រី​ខ្លួន​ត្រួតពិនិត្យ​

​ទំនិញ​ចេញ​ពី​វៀតណាម​ចូល​មក​ខ្មែរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ចូល​ភ្នំពេញ​បានអោយដឹងថា លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ដែល​មាន​ស្នាក់ការ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះ ស្ដេច ខេត្ត​ព្រៃវែង កាន់តំណែង​ដុះ​ស្លែ ដាក់ពង្រាយ​កូនចៅ​និង​ជន​ស៊ីវិល​គ្រប់​ច្រកល្ហក​តាម​ខ្សែរ​ក្រវ៉ាត់​ព្រំដែន​និង​តាម​ដងផ្លូវ​ជាតិ​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃ វែង គាប យក​លុយ​អាជីវករ​និង​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ​កំប៉ិកកំប៉ុក​ដើម្បី​ស្រង់ដើម​ហើយ​និង ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ធំៗ​ជា​ថ្នូរ​អនុញ្ញាត​អោយ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ​និង​រថយន្ត​ដឹក​ទំនិញ​ធំៗ​មួយចំនួន​ទៀត​ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។​

​ប្រភព​បាន​បន្តថា លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ត្រូវបាន​អាជីវករ​រកស៊ី​ដឹក​ទំនិញ​និង​ពលរដ្ឋ​រស់ នៅ​ខេត្ត​ព្រៃវែង​រិះគន់​ថា​កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ដាក់​ខែ​ពី​រថយន្ត​ធំៗ​និង​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ដោយ​ក្នុង​រថយន្ត​១ គ្រឿងៗ​ត្រូវ​បង់ លុយ រាប់ពាន់​ដុល្លារ​ក្នុង​១​ខែៗ​ជា​ថ្នូរ​បើកភ្លើង​ខៀវ មិន​អោយ​មន្ត្រី​គយ​របស់ខ្លួន​ត្រួតពិនិត្យ​និង​មិន​ផាក់ពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជាដើម​។​

​ប្រភព​ខ្លះទៀត​បាន​អោយដឹងថា​សូម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ​នៅ​តាម​ទីតាំង​មួយចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង​ស្រុក​ពាម​ជ​រ៍ក៍ តម្រូវ​អោយ​ពួក គេ​បង់​លុយ​ដាក់​ខែ​ជូន​មន្ត្រី គយ​ខ្លួន​ដឹកនាំ​ដោយ​លោក​មេ ដោយ​ក្នុង​១ ខែៗ​ត្រូវ​បង់លុយ​ចាប់ពី​៤០០ ដុល្លារ​ទៅ ៦០០ ដុល្លារ​សម្រាប់​ហាង​ឬ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ ១ កន្លែង​។​

​ប្រភព​បាន​អោយដឹងទៀតថា លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​ព្រៃវែង ត្រូវបាន​មហាជន​លាត ត្រដាង​ភាពមិនប្រក្រតី​របៀប​ពុករលួយ​របស់ខ្លួន​ច្រើនបែប​ច្រើនយ៉ាង​ក៏​ថ្នាក់ដឹកនាំ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង អស់ ។ ដូចនេះ​ទើប​លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង​ហ៊ាន​បណ្ដោយ​អោយ​មេៗ គយ​នៅតាម​ច្រក​ខ្សែរ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ព្រៃវែង ប្រព្រឹត្ត​របៀប​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​បើកដៃ​អោយ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ដោយ​រលូន មិន​ទប់ស្កាត់​!​ហើយ​គ្មាន​ញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​លោក ឱម យុិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​ជួយ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​លោក មួង ដា​រ៉ា មេ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង​និង​បក្សពួក​បន្ទាន់​ផង​។​ក្រុម​អាជីវករ​និង​ឈ្មួញ​បាន​បន្ថែមទៀតថា រាល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្នាក់ការ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ផ្លូវជាតិ​លេខ ១ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បើទោះបី​ទំនិញ​ពួកគាត់​បាន​បង់​ពន្ធគយ នៅ​តាម​ច្រក​រួចរាល់​ហើយ​នោះ​ក៍​ដោយ​ក៏​លោក​គយ​នៅ​ចំណុច​ខាងលើ​តម្រូវអោយ​ឈប់​ឡាន​ចូល បង់លុយ​អោយ​ក្រុម​មន្ត្រី​គយ​ឬ​ក្រុម​ជន​ស៊ីវិល យាម​តូប​ខាង​មុខ​អោយ​បង់​លុយ​ចំនួន ២០០,០០០ មុឺន​រៀល ទៅ​៣០០ ,០០០​មុឺន​រៀល .​រ៉ឺម៉ក​ម៉ូតូ ១ គ្រឿង​ដឹក​បន្លែ​ផ្លែឈើ​ត្រូវ​ក្រុម​លោក​គយ​និង​ក្រុម​ជន​ស៊ីវិល​យាម​ខាង​មុខ​នោះ​អោយ​បង់លុយ​ចាប់ពី​៨ ម៉ឺន​~ ១០​ម៉ឺន​រៀល ក្នុង​មួយ​ជើងៗ​សម្រាប់​រថយន្ត សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​វិញ​គឺ​ត្រូវ​បង់ លុយ​ចាប់ពី​២០ ម៉ឺន​~៣០​ម៉ឺន​រៀល ក្នុង​មួយ​គ្រឿងៗ​ជា​កំហិត​តាម​ការកំណត់​របស់​លោក​មេ​សាខាគយ​មិន​អាច​តវ៉ា​បាន​។​ការបង់​លុយ​ទាំង​នោះ​ដោយ​គ្មាន​ក្រដាស់​ស្នាម​ឬ​វិកយ័បត្រ​បង់ពន្ធរ​ដ្ឋ​អ្វី​ទាំងអស់​។​

​ប្រភព​ស្និទ្ធ​នឹង​លោក មួង ដា​រ៉ា​បាន​បង្ហើប​អោយដឹងថា លោក មួង ដា​រ៉ា ចំណាយ​ដើមទុន​អស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទើប​ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង ហើយ​រិះរក​ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ស្រង់ដើម​។ លោក មួង ដា​រ៉ា រហូតមកដល់​បច្ចុប្បន្ន​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ​របស់​មេៗ​ការិយាល័យ​គយ​នៅតាម​ច្រក​ព្រំដែន​ក្នុង​ខេត្តព្រៃវែង​នៅឡើយ​ទេ​។

​ដូច្នេះ​ប្រធាន​ការិយាល័យ​គយ​នី​មួយៗ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​ក៏ដូចជា​ប្រធានការិយាល័យ​គយ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​ច្រើន បែប​ច្រើន​យ៉ាង រួម​និង​ប្រធានការិយាល័យ​គយ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រការ ល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​របៀប​អំពើ ពុករលួយ​ជិះសេះ​លែងដៃ​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ផ្សេង​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​បន្ថែមទៀតថា លោក​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ បើកដៃ​អោយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​នាំចូល​ទំនិញ​គេច ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀត ណា​មយ៉ាង​ពេញបន្ទុក​ដោយ​សេរី​ផងដែរ​។ រីឯ​ប្រធាន​ការិយាល័យ គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ក៏​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​នោះ​ដែរ​!​បើកដៃ​អោយ​ឈ្មួញ​នាំ​ចេញ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ចូល​មក​ខ្មែរ​គំហុក​។​ដោយឡែក​កាលពី​កន្លង​ទៅ​លេច​ធ្លាយ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុម គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ទារលុយ​ពី​រថយន្ត​ដឹក​ស្វាយ​ចូល​ទៅ​ប្រទេស វៀតណាម ក្នុង​មួយ​ជើងៗ​ចាប់ពី ៦៥ មុឺន រៀល​ទៅ​១ លាន​រៀល ពួកគាត់​បាន​បង្ហើប​ថា ការបង់​លុយ​របស់​គាត់​មិន​ទទួលបាន​បង្កា​ន់ ដៃ​បង់ប្រាក់ ឬ​វិក័យ​ប​ត្រ​បង់​ប្រាក់ព​ន្ធ​រដ្ឋ​នោះ​ទេ​។

​ដូច្នេះ​ហើយ​សូម​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់ ប្តេជ្ញា​លុបបំបាត់​អំពើពុករលួយ​នូវតាម​ដងផ្លូវ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុក រលួយ ក្រុម​មន្ត្រី​គយ​តាម​ដងផ្លូវ​និង​នៅ​តាម​ច្រក​នីមួយ ៗ​ដាក់​ការស្រាវជ្រាវ​អោយ​សុីជម្រៅ​មេៗ​ការិយាល័យ​គយ​ច្រក​មុឺន​ជ័យ មេ​ការិយាល័យ​គយ​ច្រក​បន្ទាយ​ចក្រី​. មេ​ការិយាល័យ​គយ​ច្រក កោះ​រការ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ក្រោម​ការគ្រប់គ្រង​របស់​លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រៃវែង បើកដៃ​ពង្រាយ​មន្ត្រី​គយ​និង​ជន ស៊ីវិល​របស់​ខ្លួន​ប្រមូល​លុយ​ស្រង់ដើម​តាម របៀប​អំពើពុករលួយ​ជិះសេះ​លែងដៃ​៕