​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ច្រើនៗ​តាម​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​បើកដៃ​ពី​ប្រធាន​មន្ទីរ​និង​មន្ត្រី​ធំៗ​..!

កំពង់ស្ពឺ ÷ មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ប្រែ​ក្លាយទៅជា​ប្រធានបទ​មួយ​សំរាប់​ក្រុម​អាជីវករ​និង​ឈ្មួញ​ប្រកប​របរ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​51​ភូមិ​ពោធី៍ ឃុំ​ដំណាក់​រាំង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ។​

​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​កសិផល​ផ្សេងៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុកឧ​ត្ត​ង្គ បានឲ្យដឹងថា ករណី​មន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ​តម្រូវអោយ​បង់​លុយ​បើ​ទោះប្បី​រថយន្ដ​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត មិន​អាច​រំលង​បាន​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះ អាង​ថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ មិន​ញញើត​អ្វី​ទាំងអស់​ដោយ​សារ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ជិញ គួង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ ទើប​ប្រធាន​ក្រុម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ហ៊ាន​ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជី​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ ប្រឆាំង​ច្បាប់​អំពើពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​។​អាជីវករ​និង​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ផ្លូវជាតិ លេខ​51 អំពាវនាវ​ដល់​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ •​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​របៀប​ពុករលួយ​របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែ ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រឆាំង​ច្បាប់​អំពើពុករលួយ​បន្ទាន់​ផង​ទាន​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ច្រើនៗ​តាម​អំពើ​ចិត្ត ដោយសា​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​និង​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ដោយ​គ្មាន​ការព្រួយបារម្ភ​នោះទេ​ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ គេ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់​ឆ្លងផ្លូវ​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​នឹង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​អាច​តវ៉ា​បានទេ​។ ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិនខាន់ឡើយ​។ ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។ ដែល​បញ្ហា​នេះ​ដែល ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ជា​ប្រធាន​គណៈកម្មការ​សម្រប សម្រួល​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំង​ប្រទេស គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង ដោយហេតុ​ថា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រឆាំង​ច្បាប់​អំពើពុករលួយ​។​ដូច្នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិន ប្រក្រតី​របៀប​អំពើពុករលួយ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ និង​បក្សពួក​កំពុង​ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រឆាំង​ច្បាប់​អំពើពុករលួយ ៕