ម៉ែ​អា​ម៉េង​នឹង​តា​គ្រួច​ជា​មេ​ឈ្មួញ​រក​ស៊ី​មិន​ពន្ធ​ចូល​រដ្ឋ​តែ​ប្រមូល​លុយ​យក​ទៅ​ដាក់​ខែ​ឲ្យ​ ជា​ នី​ នឹង​ ម៉ៅ ​ចាន់​វិជ្ជា​រហូត​ក្លាយ​ជា​អ្នក​មាន​

ខេត្តកោះកុងៈ ប្រភព​ក្រុមអ្នក​ប្រជាពល​រដ្ឋរកស៊ី​តូច​តាច​បាន​លើក​ឡើងថា ជានី និងម៉ៅ ចាន់វិជ្ជា បានឃុប​ឃិត​ជាមួយ​មេ​ឈ្មួញហៅ ម៉ែអាម៉េង និងតាគ្រួច ជាឆ្នាំង​បាយ​នាំចូល​ទំនិញបទ​ល្មើស​លោត​ឆ័ត្រ និងនាំ​ជង្គង់មាន់ សាច់មាន់ ខុស​ច្បាប់​យ៉ាង គ្រប់ ទឹក និង​កាក់​កបបំផុត ។

គេពុំទាន់ដឹងពីមូលហេតុពិតប្រាកដណាមួយទេ ដែលក្រុមសមត្ថកិច្ចទាំងនោះ ហ៊ានបើកដៃ ឱ្យមានការ ដឹកសាច់មាន់ពី ប្រទេសថៃយ៉ាងគក្រឹកគគ្រេងយ៉ាងនេះ ។ ជាពិសេសគឺមេប៉ូលិសសេដ្ឋកិច្ចម៉ៅ ចាន់វិជ្ជា នោះតែ ម្តងបានសម្របខ្លួន និងក្លាយខ្លួនទៅជាអ្នកមើលផ្លូវ និងការពារឱ្យឈ្មួញធ្វើអាជីវកម្មនាំទំនិញខុសច្បាប់ចូលស្រុក និងនាំទៅកាន់ទីផ្សារ ភ្នំពេញយ៉ាងសុវត្ថភាពបំផុត ។

មិនតែប៉ុណ្ណោះថែមទាំងបានកិបកេងការបង់ពីការមិនបង់ពន្ធចូលរដ្ឋថែមទៀត ដែលក្នុងនោះ មានប្រធាន ស្នាក់ច្រកព្រំ ដែន ចាំយាម ឈ្មោះ សុវណ្ណ ប៊ុនធឿន ដែលជាចំណុចក្តៅក្នុងការនាំចូលសម្ភារៈទាំងនោះមកកាន់ ប្រទេសកម្ពុជា ។

សូមរំលឹកថា ក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីកំពង់ប្រយុទ្ធ ក្នុងការកែទម្រង់បានផ្តោតជាសំខាន់ លើវិស័យ ធំៗ ជាចម្បងក្នុងនោះការបាត់បង់ពន្ធគយ ដែលធ្វើឱ្យប្រទេសជាតិខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក សន្ធាប់ បណ្តាល  មកពីរត់ការក្រៅប្រព័ន្ធមិនបានបង់លុយចំណូលពន្ធទាំងនោះ ឱ្យចូលរដ្ឋឱ្យបានគ្រប់ ១០០ ភាគរយ តាម ច្បាប់នោះទេ !។

គួររំលឹកថា លោក ជា នី គឺជាមេស្នាក់ការកាំកុងត្រូលនៃច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង ដែលមានសិទ្ធិចាប់ និងបង្ក្រាបគ្រប់យ៉ាងរាល់ទំនិញបទល្មើសសាច់ និងជង្គង់មាន់ ប្រហិតខុសច្បាប់ដែលឆ្លងកាត់ព្រំដែន ក៏ប៉ុន្តែផ្ទុយ ទៅ វិញ គេបែរជាឃើញមេឈ្មួញឈ្មោះ ម៉ែអាម៉េង ដែលមានខ្នងបង្អែកក្រាស់នោះតែងតែនាំចូលនូវជង្គង់ និងសាច់មាន់ ខុស ច្បាប់នោះ ក្នុង១យប់ៗចាប់ពី ១៥តោន ទៅ ២០តោន យ៉ាងអនាធិបតេយ្យបំផុត ។

ផ្ទុយទៅវិញ បើតាមក្រុមអាជ្ញាធរដឹងឮបាននិយាយរិះគន់ទៀតថា ក្រៅពីមានការឃុបឃិតពីកាំកុងត្រូល ទៅមេប៉ូលិស សេដ្ឋកិច្ចដែនក្រសួង ផ្លូវជាតិកោះកុង ឈ្មោះ ម៉ៅ ចាន់វិជ្ជា ដែលមានភារកិច្ចជាអ្នកទប់ស្កាត់ និងប្រមូលសេដ្ឋកិច្ចនោះ បែរជាឃុបឃិតបណ្តោយខ្លួនឱ្យក្លាយទៅជាអ្នកការពារឱ្យឈ្មួញម៉ែអាម៉េង និងតាគ្រួច ថ្នួរជាលុយបង់ខែ យ៉ាងគ្រប់ទឹក បំផុត ។

ផ្ទុយទៅវិញ ជា នី មេកាំកុងត្រូលច្រកទ្វារចាំយាម និងម៉ៅ ចាន់វិជ្ជា ហាក់ពុំបានអនុវត្តកំណែទម្រង់ស៊ី ជម្រៅរបស់រដ្ឋា ភិបាល សូម្បីបន្តិចទេ ហើយដែលបញ្ហានេះមិនគួរបើក្រសួងមហាផ្ទៃ មើលរំលងពីបញ្ហានោះទេ ។

g90_bab0c6fb472b0ab0f04492cee6732fdc