ជុន លឹមហាន មាន​សំណាង​តូ​យក​តំណែង​ពី ប៉ុន ប៊ុនឈាន កំពុង​ត្រូវ​ប៉ាន់ពី​បទ​ល្មើស​សេដ្ឋកិច្ច​ស្រង់ដើម !

ភ្នំពេញៈ ថ្មីៗនេះ គេដឹងថា លោក ជុន លឹមហាន ដែលគ្មាន​ចេះ​ជំនាញ ទប់ស្កាត់ និងបង្ក្រាប​បទ​ល្មើស សេដ្ឋកិច្ច​នោះ ដោយ សារ តែ​ជាប់​ខ្សែធំ និងបង្អែកធំ​នោះ​ត្រឡប់ជា​ត្រូវបាន​តែងតាំង​ជាប្រធាន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហា ផ្ទៃប្រចាំ ផ្លូវ ជាតិលេខ៤ ដែលមាន​អំណាច​បង្ក​ព្យុះភ្លៀង​លើទឹកដី​ខេត្តកំពង់ស្ពឺ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ មិន​ដែល​ខ្វល់ ខ្វាយ​ពីបទ​បញ្ជារបស់​ថ្នាក់លើ​ម្តង​ណា​ឡើយ ហើយ​ចាប់​តាំង​ពី​ពេល​ដែល​លោក ជុន លឹមហាន ទទួលបាន លិខិត បញ្ជា បេសកកម្មពីអគ្គស្នងការនគរបាលជាតិឱ្យចុះទៅប្រចាំការតាមផ្លូវជាតិលេខ៤ នៅខេត្ត កំពង់ស្ពឺ គឺលោក ជុន លឹមហាន បានចាត់ចែងឱ្យមន្ត្រីក្រោមឱវាទ ដាក់ប៉ុស្តិ៍ជជុះចាំរាប់ក្បាលឡានដឹកទំនិញ យកលុយ មិនឱ្យរំលងរថយន្ត ដឹកទំនិញណាមួយនោះទេ ដើម្បីស្រង់ដើមពីការតូដណ្តើមបានកៅអីប៉ុស្តិ៍ផ្លូវជាតិ លេខ ៤ ខ្លាញ់ដីគ្រប់ទឹកពីលោក ប៉ុន ប៊ុនឈាន នោះ។

មិនតែប៉ុណ្ណោះ សូម្បីតែឡានដឹកឈើទាំងតូចទាំងធំ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ពីកោះកុង ទៅកំពត និង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ក៏លោក ជុន លឹមហាន មិនព្រលែងសូម្បីតែមួយករណី គឺចាំរាប់ក្បាលឡាន កៀងគរឱ្យ ឈ្មួញចូលបង់លុយ តាមគ្រប់រូបភាពទាំងអស់ ។

បើយោងតាម ក្នុងតួនាទីជាប្រធាន នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំផ្លូវជាតិលេខ៤ ដែលមានមូល ដ្ឋានធំក្នុង ខេត្តកំពង់ស្ពឺ លោក ជុន លឹមហាន បានធ្វើឱ្យគ្រប់ៗជំនាញគេហួសចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់ បានសុំគោល ការណ៍ពីថ្នាក់លើសុំប្រដេញឡានដឹកឈើប្រណីតចំនួន២គ្រឿង នៅចំណុចទីតាំងស្តុកឈើសម្រាប់ នាំចេញទៅស្រុក យួនក្នុងភូមិទឹកវិល ឃុំទឹកវិល ខាងលិចវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ដោយឡែក ករណីនេះ គួរឱ្យអបអរសាទរចំពោះការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែ រឿង ដែលខុស ឆ្គងនោះគឺលោក ជុន លឹមហាន បានបំពានទៅលើដែនសមត្ថកិច្ចមន្ត្រីដទៃតាំងខ្លួនជាមេនគរបាល សេដ្ឋកិច្ចក្រសួង មហាផ្ទៃ នៅទូទាំងប្រទេសបង្កព្យុះភ្លៀងតាមតែអំពើចិត្ត ព្រោះតែអាងខ្នងបង្អែកធំនោះ និងយកឈ្មោះអ្នកធំមកប្រើ បង្កើត ជាទម្លាប់យ៉ាងអាក្រក់ក្នុងជួរ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលតាមពិតទៅ មិនគួរមានរឿងបែបនេះ កើត ឡើងទេ ។

តាមមន្ត្រីមួយចំនួនបានបកអាក្រាតលោក ជុន លឹមហាន ថា ជាគោលការណ៍នគរបាលសេដ្ឋកិច្ចក្រសួង មហាផ្ទៃ មាន ផ្នែកមានផែនចុះទៅប្រមូលទិន្នន័យនិងបង្ក្រាបបទល្មើសតាមតំបន់នីមួយៗ ដោយមានកំណត់ តួនាទីភារកិច្ចនិងឈ្មោះ មន្ត្រីក្នុងលិខិតបេសកកម្មដែលចេញដោយអគ្គស្នងការនគរបាលជាតិ ហើយប្រសិនបើមន្ត្រីណា ម្នាក់ ដែលថ្នាក់លើ ចាត់ តាំង ឱ្យធ្វើការងារតាមផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ បែរជាមានសិទ្ធិអំណាច ទៅបង្ក្រាបឡានដឹក ឈើនៅ តំបន់ ដទៃទៀត គឺជារឿងខុសឆ្គងធ្ងន់បំផុត ។

ផ្ទុយទៅវិញ បើនិយាយពីភាសាការទូត គឺលោក ជុន លឹមហាន ជាធម្មតាជាមនុស្សចង់បានមុខមាត់ អែបអបថ្នាក់ លើ ធ្វើឱ្យមានការជឿទុកចិត្ត ឬជាការបង្ក្រាបឡានដឹកឈើមួយឬពីរករណីយកបុង ដើម្បី បង្អើលឱ្យក្រុមឈ្មួញ ដទៃ ទៀត ចូលបង់លុយជូនគាត់នោះ ទោះជាមិនបានដឹកឈើឆ្លងកាត់តាមផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយ ក៏គាត់សុំជា គោលការណ៍តាមបង្ក្រាបដែរ ដែលយកលេសថា ចេញពីទឹកដីតាមប្រមាញ់ របស់ខ្លួន ។

ពាក់ព័ន្ធនឹង ការរំលោភខាងលើ មន្ត្រីមួយចំនួនបានចំអកថា ផ្លូវជាតិលេខ ៤ ស្ថិតក្រោមការគ្រប់គ្រង របស់លោក ជុន លឹមហាន មានការដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ទាំងយប់ទាំងថ្ងៃ មិនមានការបង្ក្រាបទេ គឺទុកគោះយកលុយ ដែល ពេលខ្លះ មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ជុន លឹមហាន បាន ដើរតួជាសមត្ថកិច្ចផង ជាតុលាការផង ក្នុងការចាប់ឃាត់ ឡានដឹកឈើ យកលុយ ហើយដោះលែងវិញស្ងាត់ៗ ដោយមិនសុំយោបល់ ពីព្រះរាជអាជ្ញាដែល ពេល ខ្លះទៀត សឹងថាមិនបានរាយការណ៍ជូនថ្នាក់លើទេ។

ផ្ទុយទៅវិញ លោក ជុន លឹមហាន ហេតុតែចង់បានមុខមាត់ខ្លាំងពេកពីការទទួលតំណែងថ្មី និងចង់ឱ្យ ឈ្មួញស្គាល់ មុខ ចូលបង់លុយនោះ បាននាំកម្លាំងរបស់ខ្លួនចុះមកចាប់ឡានដឹកឈើ ដល់ស្រុកស្អាងខេត្តកណ្តាល តាមផ្លូវជាតិលេខ ២១ បេ ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់ដែលគាត់ទទួលខុសត្រូវ ។ ហើយដែលករណីនេះ សឱ្យឃើញថា លោក ជុន លឹមហាន មានឃើញពីមហិច្ឆតាយកស្នាដៃសម្រាប់បង្អួតថ្នាក់លើមែន ប៉ុន្តែគេដឹងថា ឡានដឹកឈើទាំង ២ គ្រឿង នេះ លោក ជុន លឹមហាន ទទួលព័ត៌មានតាំងពីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺមកម៉្លេះ ហេតុអ្វីមិនបង្ក្រាប បែរជាបណ្តោយ និងតាមប្រដេញឡានដឹកឈើទាំងនោះរហូតដល់ចំណុចដែលត្រូវ ទម្លាក់ចុះ ទូកចេញទៅស្រុកយួនទៅវិញ ។

បើតាមសមត្ថកិច្ចនគរបាលខេត្តកណ្តាលមួយរូបដែលបានដឹងឮពីករណីនេះបានលួចបង្ហើបឱ្យដឹងថា វាជារឿងកាច់កុង ឬ ជារបៀបមួយដែលលោក ជុន លឹមហាន ចង់បានស្នាដៃបង្អួតថ្នាក់លើ បែរជាប្រព្រឹត្តខុសឆ្គង បំពានទៅលើដែន សមត្ថកិច្ចរបស់ខ្លួនដែលអគ្គស្នងការនគរបាលជាតិចាត់តាំងឱ្យប្រចាំការនៅតាមផ្លូវជាតិលេខ៤សោះ បែរជាឆ្វេច ឆ្វាច ប្រដេញតាមឡានដឹកឈើ ចូលដល់តំបន់ដទៃ ដែលត្រង់ចំណុចនេះ គេយល់ថា បើ ជុន លឹមហាន មិនប្រដេញ ឡាន ដឹកឈើពីខេត្តកំពង់ស្ពឺ រហូតដល់ស្រុកស្អាង ខេត្តកណ្តាល ដើម្បីគោះលុយទេនោះ ទំនងជាគាត់បង្ក្រាប តាំងពីទទួល បានដំណឹងភ្លាមៗ ។ ហើយនៅពេលដែលរថយន្តបទល្មើសកំពុងបើកបរក្នុងភូមិ សាស្ត្រខេត្តកំពង់ស្ពឺឯណោះ។

ក្រុមមន្ត្រីរិះគន់ថា តួនាទីជាសមត្ថកិច្ច រឿងធំបំផុតនោះ គឺគោរពតាមសេចក្តីណែនាំ និងបទបញ្ជារបស់ ថ្នាក់លើមិនមែន ធ្វើអ្វីៗតាមតែអំពើចិត្តដូចដែលលោក ជុន លឹមហាន បានប្រព្រឹត្តនោះទេ ព្រោះតែចង់បាន ស្នាដៃឬយកគាប់គួរជាមួយ ថ្នាក់លើ មិនខុសពីការជាន់ឈ្លីលិខិតបេសកកម្មរបស់អគ្គស្នងការនគរបាលជាតិ តាមតែទំនើងចិត្តនោះឡើយ ។

ទោះជាយ៉ាងណាក៏ដោយ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងខេត្តកំពង់ស្ពឺ មន្ត្រីរបស់លោក ជុន លឹមហាន កំពុង សកម្មបំផុតក្នុងការរាប់ក្បាលឡានដឹកទំនិញទាំងបង់ពន្ធគ្រប់ចំនួន១០០ភាគរយ ក៏ដូចជាការបង់ពន្ធមិន គ្រប់ឱ្យបង់ លុយទៅតាមតែអំពើចិត្ត ដើម្បីប្រមូលលុយយកបង់ជូនលោក ជុន លឹមហាន ឬជាការបង់ថ្លៃទិញប៉ុស្តិ៍ឱ្យ ជុន លឹម ហាន ស្រង់ដើមប្រមូលចូលហោប៉ៅពីការបង់ខាតតូយកតំណែងពី ប៉ុន ប៊ុនឈាន នោះនិងខំប្រមូលខ្លួះ ទៀត ទុកទប់តំណែង ។

ដោយឡែក បើនិយាយពីសកម្មភាពដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ដែនគ្រប់គ្រងរបស់លោក ជុន លឹមហាន វិញសឹង ថា ខូងផ្លូវទៅហើយ ប៉ុន្តែទីបំផុត នគរបាលសេដ្ឋកិច្ចក្រោមបញ្ជារបស់លោក ជុន លឹមហាន បានត្រឹមតែប្រមូល លុយ យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយប៉ុណ្ណោះ ។ ហើយគេ យល់ថា នៅពេលយក គាប់ យក គួរជាមួយថ្នាក់លើ បានមួយករណីនេះ លោក ជុន លឹមហាន នឹងមានស្នាដៃល្អអាចថាបន្តិចទៀត រត់ការឡើង ធ្វើជា ប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិអំណាច ដើរបង្ក្រាបបទល្មើស នៅទូទាំង ប្រទេសដោយខ្លួនឯងទៀតក៏អាចថា បានហើយ បន្តិចទៀត អាចនិងមានជម្លោះកើតឡើង ពីការដណ្តើមស្នាដៃ រំលោភ ដែនសមត្ថកិច្ចគ្នាដែលអគ្គស្នងការនគរ បាលជាតិមិនគួរមើលរំលងនោះទេ។

g90_bab0c6fb472b0ab0f04492cee6732fdc