តាមការសង្កេត ពីសកម្មភាពបទល្មើស ទំនិញគេចពន្ធ ស្ទើរគ្រប់ប្រភេទដែលកំពុងតែហូរចូលតាមច្រកទ្វារអូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេតឃើញមេសាខាគយ ឆាយ សុធា និងមេច្រកទ្វារអូរស្មាច់ ហង្ស វណ្ណ ទំនងដូចជា សហការគ្នាយ៉ាងរលូន និងគ្រប់ទឹកធ្វើមានបានពីលើជំនាញដូចជា គ្មានឃើញធ្វើកំណែទម្រង់តាម ទិសដៅ រដ្ឋាភិបាល ដែលបានប្រកាសដាក់ចុះឱ្យក្រុមមន្ត្រីពិចារណាត្រឹម ៦០ថ្ងៃនោះទេ ។
ជាក់ស្តែង នៅច្រកអន្តរជាតិអូរស្មាច់ និង ច្រកជាំស្រងាំ នៃខេត្តឧត្តរមានជ័យ ត្រូវ បានគេរាយការណ៍ថាៈ មាន សកម្ម ភាព នាំចូលទំនិញគេចពន្ធច្រើនប្រភេទ ដូច ជាស្រាបៀរ ប្រេងសាំង,គ្រឿងកំប៉ុងហូប ចុក គ្រឿងសំណង់ ម៉ូតូ និងរថ យន្ត ចង្កូតស្តាំយ៉ាងគគ្រឹកគគ្រេងលោតឆ័ត្រ ។
ទាក់ទងទៅនិងករណី ឈ្មួញនាំទំនិញគេចពន្ធយ៉ាងចំហរបែបនេះ នៅពេលថ្នាក់លើសួរ នាំ លោក ឆាយ សុធា ជា មេគយ ខេត្ត ឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសថៃ និងលោក ហង្ស វណ្ណ មេគយច្រកអូរ ស្មាច់ នោះ តែងតែអះអាងថាៈ មិនហ៊ានប៉ះពាល់ទំនិញ គេចពន្ធទាំងនោះទេ ព្រោះជារបស់កង កម្លាំងប្រដាប់អាវុធ និងជា របស់អ្នកមានអំណាចនិងនាំចូលដូច្នេះហើយក៏ចេះតែក្លាយទៅជាទម្លាប់កើតជាលេស ក៏ចេះតែបិទភ្នែកប្រមូល លុយ ក្រោមតុធ្វើឱ្យពួកគេ (ឆាយ សុធា និងហង្ស វណ្ណ) ចេះតែសម្ងំកើបយកលុយក្រោមតុ យ៉ាងរំភើយតែម្តងទៅដោយគ្មាននរណាដឹង ។
យោងសេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឱ្យដឹងថាៈបច្ចុប្បន្ននេះ ក្រុមឈ្មួញ បាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថ យន្តចង្កូតស្តាំ មកពីស្រុកសៀម តាម ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោម ការគ្រប់គ្រងរបស់លោក ខូង ទីន មេ ប៉ូលីសអន្តោប្រវេសន៍ ហើយក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រក អូរស្មាច់ លោក ហង្ស វណ្ណ បានឃុបឃិត បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត ។
ដូចជា ក្រុមអ្នករកស៊ីនាំចូល រថយន្តរថយន្តចង្កូតស្តាំ តាមច្រកអូរ ស្មាច់ ត្រូវគេស្គាល់ថាៈ ជានាយរង ការិយាល័យ សន្តិ សុខផ្ទៃក្នុង និងជា ប្រធានក្រុមបង្ក្រាបបទល្មើស នគរបាល ប្រចាំខេត្តឧត្តរមានជ័យតែម្តង ។
បើយោងតាម សេចក្តីរាយ ការណ៍ បានឱ្យដឹងទៀតថាៈការនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេច ពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែង បន្លំ ដូចជាការប្រមូលទិញពីជនជាតិសៀម ដែលជិះម៉ូតូ រថយន្តចង្កូតស្តាំឆ្លង ដែនចូលមក លេងល្បែង តាមកាស៊ីណូ ។ ហើយវិលត្រឡប់ទៅវិញខ្លួនទទេមិនយករថយន្តទៅជាមមួយទេ ។
ដូចជាពេល ខ្លះទៀត ជនជាតិសៀមជិះរថយន្តមក ដល់កាស៊ីណូ មានអ្នកចាំទទួលបើក ចុះ ពីលើភ្នំយ៉ាងរលូន ដោយ ដោយគ្រាន់តែម៉ូគ្នា និងប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំ ដោយសារតែ ចាញ់ ល្បែងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជារូបភាពមួយបំភ័ន្តភ្នែកក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលក្រុមឈ្មួញទទួលបាន ភ្លើងខៀវ ពី លោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំ ចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិ អូរស្មាច់ ។
ឯរូបភាពសម្រាប់រថយន្តមួយចំនួន ដែលនាំចូល តាមរបៀបលោតឆត្រ័ មិន បានបង់លុយជូន លោកហង្ស វណ្ណ នឹង ត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យ ប្ញរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញ និយាយថា បង្ក្រាបបទល្មើសលោត ឆត្រ័ ដើម្បីយកស្នាដៃ ដោយសារតែ ឈ្មួញទាំងនោះ មិនបានរាយការណ៍ ប្ញុបង់លុយ ជូន ពួក គេ ។
ផ្ទុយទៅវិញ ក្រុមមន្ត្រីមួយចំនួន ប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់ យ៉ាងខ្លាំង ចំពោះអំពើ រត់ពន្ធឡានទំនើបៗ និង ម៉ូតូ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឱ្យជិះចូលមក លេង ក្នុងកាស៊ីណូ ជាប់ព្រំ ដែន ទើបគេទៅនាំបន្តមកកាន់ទីរួម ខេត្តឧត្តរមានជ័យ យ៉ាងរលូន គ្មាន សមត្ថកិច្ចណា ហ៊ាន សួរនាំទេ ព្រោះ លោក ហង្ស វណ្ណ បានបើកដៃឱ្យក្រុម ឈ្មួញធ្វើអ្វីៗតាមតែអំពេចិត្តិ ។
មិនតែប៉ុណ្ណោះដូចជា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់នេះ ក្រៅ ពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្ត ចង្កូតស្តាំយ៉ាង គគ្រឹកគគ្រេងទៅក៏មានការនាំចូលប្រេងសាំងគេចពន្ធ ទាំងស៊ីទែន ៗចាប់ពីម៉ោង ៥ល្ងាច ទៅរួមទាំង ទំនិញគេច ពន្ធ ជាច្រើនមុខទៀត ដូចជា ស៊ីម៉ងតិ៍ ឥដ្ឋការូ និងស្រាបៀលីអូផងដែរ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ បែរជាទៅមានបានចំពោះក្រុមគយច្រកទ្វារ ហង្ស វណ្ណ និងមេសាខាគយទៅវិញ ។ ហើយ បើ និយាយ អំពីការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះ គេធ្វើទុយោ បង្ហូរមកពីស្រុក សៀម ចូលក្នុងទឹកដីខ្មែរ បង្ហូរដាក់ក្នុង រថយន្ត ក្នុង១ថ្ងៃៗ រាប់សិបតោនលីត្រឯណោះ ដឹកយកមក លក់ចែកចាយក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យបំផុត មិនដឹងថា តើស្ថាប័នជំនាញពាក់ព័ន្ធជ្រាបឬទេ ! ឬក៏ធ្វើជាដេកលក់ជាមួយមេច្រកទ្វារគយ ហង្ស វណ្ណ ដែលរួមដៃឃុបឃិតពីមេអន្តោប្រវេសន៍ ខួង ទីន និងមេសាខាគយឧត្តរមានជ័យ ឆាយ សុធា ។ ហើយដែល គេ គណនាថវិការដ្ឋជ្រុះបាត់បង់១ខែៗរាប់សិបលានដុល្លារ មិនគួរបើស្ថាប័នគយ និងក្រសួងមហាផ្ទៃមើលរំលងនោះទេ ។/