លោកស សារីននាយខ័ណ្ឌរដ្ឋបាលបើកភ្លើងខៀវឲឈ្មួញប្រព្រិត្តបទល្មើសពេញផ្ទៃសមុទ្រ

កំពត៖យោងតាម​ប្រភព​ជាច្រើន​ពី​ប្រជា​នេសាទ ក្នុង​ល​ក្ខ័​ណ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ទូក​ប្រើ​ឧប្បការ​ណ៏​នេសាទ ខុសច្បាប់​ទាំងនេះ បាន​បង់លុយ​ឲ្យ​ទៅ លោក នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជុល​ផល ក្នុង​ទូកនីមួយៗចំនួន ៤០ទៅ ៦០មឺ​ន​រៀល​ក្នុង​មួយខែ ហើយ​ទូក​ដែល​ប្រើ​ឧ​ប្បករ​ណ៏​នេសាទ​ខុសច្បាប់​នេះ​មាន​ច្រើន រាប់រយ​ទូក​នៅលើ​ផ្ទៃសមុទ្រ​នៃ​ខេត្ត​ទាំ​ពីនេះ។
តាមប្រភព ​បាន​ឲ្យ​ដឹងថា ទូក​នេសាទ​ដែល​កពុង​ធ្វើ​សកម្មភាព​នៅលើ​ផ្ទៃសមុទ្រ​ភាគច្រើន កំពុង​ប្រើប្រាស់ ឧ​ប្បករ​ណ៏​នេសាទ​ខុសច្បាប់​ដូចជា ទូក​អូស​គួរ ទូក​ប្រើ​ខ្សែរ​ភ្លើង​ឆក់ មង​និង​អ៊ួ​ន ក្រឡា​ល្អិត ប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មឆ្ជា​ជាតិ​ជាច្រើន រួមមាន ក្តាម បង្គា ត្រី​ដែល​មិនទាន់​គ្រប់​អាយុ​បណ្តាល​ឲ្យ​ងាប់​ស្ទើ​តែ​ផុត​ពូជ ជាពិសេស​ត្រីធំៗ មិនអាច​បង្ក​កំណើត​បាន។
ទូក​ប្រើ​ឧ​ប្បករ​ណ៏​នេសាទ​ខុសច្បាប់​ទាំងនេះ​មាននៅ​តំបន់ អង្កោល ព្រែក​តា​ណេ​ន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​និង កំពត ហើយ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អានាធិបតេយ្យ មិនដែល​ឃើញ​មន្ត្រី​ជុល​ផល​ដែល​ដឹកនាំ​ដោយ លោក ស.សារី​ន​ធ្វើការ​បង្ក្រាប់​ម្តងណា​សោះ​មានតែ​ការសំរួល​បង្ករ​ឲ្យ​មាន​បទល្មើស​ជា​ថ្នូរ​និង​ការទទួល​យកលុយ​ដាក់​ហោ​ប៉ាវ​សម្រាប់ធ្វើ​មានបានរៀងៗខ្លួន​តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ​និង​ក្រុម​សហគម​ន៏​ប្រជា​នេសាទ​បាននាំគ្នា​រិះគន់​ពី​ភាព​សកម្ម​របស់​មន្ត្រី​ជុល​ផង​ខេត្តកំពត​និង​ការនេសាទ​ល្មើសច្បាប់​នេះ​ពិសេស លោក ណៅ ធួ​ក ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជុល​ផល​មេត្តាជួយ​ពិនិត្យ ចំពោះ​ភាព​អសកម្ម​របស់លោក ស សារី​ន​នេះ​ផង។

ab106_706793443d92644a6e0968fe37e1776e