ផ្កាយ ៣ អង្គរក្ស​នាយករដ្ឋ​មន្ត្រី​សុំច្បាប់​ដឹកឈើ​ទៅធ្វើផ្ទះ​នៅ​យួន​ផង ធ្វើទូក​ទុក​ដឹក​ឈើ​ទៅ​​យួ​នផង ​និង​​ដឹ​ក​ឈើទៅ​​ធ្វើផ្ទះ​​នៅ​កោះ​ធំ បន្ទា​ប់​ពី​សង់​វីឡា​ដ៏​ស្កឹម​ស្កៃ​​ព្រែក​​ប្រា​​ហើយ​ !

ថ្មីៗនេះ បែកធ្លាយ​អនុបញ្ជាការ​​អង្គរក្ស​របស់​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឋានៈ​ជា​ផ្កាយ ៣ រង​មេអង្គរក្ស លោក ហ៊ីង ប៊ុនហៀង កំពុង​តែធ្វើ​ព្យុះធ្វើភ្លៀង​ដឹកឈើ​ធ្វើអាជីវកម្ម​ពេញ​ផ្ទៃ​ប្រទេស យ៉ាង​អនាធិប​តេយ្យ​បំផុត ក្រោម​រូប ភាពស្នើសុំ ទៅមេ​ក្រសួង​កសិកម្ម​តែតាម​ទូរស័ព្ទ ហើយដឹក​ឈើ​ធ្វើអាជីវកម្ម​រាប់ឆ្នាំ ត្រឹម​ធ្វើផ្ទះ​ធ្វើ​ទូក ដោយ​គ្មាន ជំនាញ​ណាមួយ ហ៊ានអើត​ក្បាល​មក​ប៉ះពាល់​ជំនួញឈើ​ជ្រក​ក្រោម​ស្លាក​ធ្វើផ្ទះ​របស់​លោក​ ផ្កាយ ៣​រូបនេះ​ឡើយ ។

តាមប្រភពពីផ្ទៃក្នុងអង្គរក្សអះអាងថា មិនដឹងថា តើលោកផ្កាយ៣រូបនេះ ជាសញ្ជាតិយិនួ អ៊ីស្លាម ឬខ្មែរនោះទេ ? ឬក៏សញ្ជាតិអ្វីពិតប្រាកដនោះទេ បានជាមានសិទ្ធិទៅធ្វើផ្ទះនៅលើទឹកដីតំបន់លុងប៊ិន ស្រុកយួន ហើយដឹក ឈើប្រ ណីត និងឈើគ្រញូង១ជើងៗចាប់ពី ១-៣ យីឌុប ជាប្រចាំទៅយួន និងមុនដឹកចេញស្តុកទុកក្នុងដី ឡូតិ៍កោះធំសិន ។

ដូចជា បន្ទាប់ពីធ្វើផ្ទះនៅតំបន់ទឹកដីយួនហើយ ស្រាប់តែឮថា មានច្បាប់ដឹកឈើធ្វើទូកប៉ុកចាយ ធ្វើកាណូតធន់ធំពីរ ៣ទូក សម្រាប់ដឹកឈើទៅយួនថែមទៀត ។

ផ្ទុយទៅវិញ ក្រោយពីធ្វើទូកហើយបែរជាឮសូរមានច្បាប់ដឹកឈើរាប់ខែចុងក្រោយនេះ យកទៅធ្វើផ្ទះក្នុង ទឹកដីកោះធំ ទៀត បន្ទាប់ពីសង់ភូមិគ្រឹះនៅឡុងបិនទឹកដីយួនយ៉ាងធំមួយនិងវីឡាដ៏ធំស្កឹមសៃមួយទៀត ក្នុងទឹកដីច្បារ អំពៅហើយ នោះ ។

ដោយឡែក ពាក់ព័ន្ធនឹងការចុះបង្ក្រាបចាប់ឡានឈើយីឌុបរបស់ក្រុមឈ្មួញដែលប្រុងដឹកចេញទៅលក់នៅ យួន ។ ហើយត្រូវកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ ។

អ្វីជាការភ្ញាក់ ផ្អើលនោះ គឺថ្ងៃប៉ូលិសសេដ្ឋកិច្ចទទួលផែនផ្លូវជាតិលេខ ៤ ចុះបង្ក្រាបឈើបទល្មើសពីឡាន ពេលយប់ ឃុំទឹកវិល ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៤ នោះ បែរជាឈើលោកផ្កាយ ៣ មេអង្គរក្សរងនោះក៏ចុះមកដែរ ប៉ុន្តែបែរជា គ្មាននរណាហ៊ានប៉ះពាល់សោះ ។ ហើយដែលបញ្ហានេះធ្វើឱ្យកើតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុម សមត្ថកិច្ច និងប្រជាពលរដ្ឋដែលដឹងហេតុការណ៍ថា បង្ក្រាបតែប្រជាពលរដ្ឋ ឯឈើរបស់ផ្កាយ ៣ ឆ្លងដែនទៅយួនចុះ ដោយរលូន គ្មានបញ្ហាទេ ។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះ គេពុំដឹងថា តើក្រសួងមហាផ្ទៃ និងគួរមានវិធានការបែបណាទេ ទៅលើ លោកផ្កាយ ៣ មេអង្គរក្សរងរបស់នាយករដ្ឋមន្ត្រី ដែលក្លាយទៅជាមេក្លោងរកស៊ីបទល្មើសព្រៃឈើដែលនាំឱ្យខូច ឥទ្ធិពល និងប៉ះ ពាល់ដល់មុខមាត់ស្ថាប័នដឹកនាំកំពូលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ។/
ដោយ ៖ ប្ញទ្ធីជោគ

hunsen_hingbunheang