​ព័ត៌មានថ្មីៗ

លោក​ ប៉ាង​ វណ្ណ​ថា​ ប្រ​មូល​លុយ​ពីទំ​និញ​គេច​ពន្ធគ្រប់ប្រ​ភេទ​ឆ្លងកាត់​ខេត្តបាត់​ដំបង​តាម​អំពើចិត្ត

លោក​ ប៉ាង​ វណ្ណ​ថា​ បាន​​ចាត់ចែង​​ឲ្យ​មន្ត្រី​គ​យ​ចល័​ត​របស់​​ខេត្តបា​ត់ដំបងចុះ​​ដាក់​​ ប៉ុស្តិ៍​ តាមផ្លូវ​​ជាតិ​​លេខ​១០​ និង​ផ្លូវជាតិ​​លេខ​​៥ដើ​ម្បី​រាប់​​ក្បាល​​ឡាន​ដឹក​ជញ្ជូន​ទំ​និញ​មក​ពី​ ច្រក​ព្រំដែន​​នៃ​ខេត្ត​បន្ទាយមានជ័​យនិង​ខេ​ត្ត​ប៉ៃលិន​​ឲ្យ​ចូល​​បង់លុ​យ​ តាមរ​បៀប​ពុករ​លួយ​ព្រោះ​​ការបង់​លុ​យ​ថ្លៃ​ក្បាល​​ឡាន​នោះ គ្មា​ន​វិក្កយបត្រ​​ឬ​លិខិតស្នាម​​អ្វី​ទេ​។ជា​ធម្មតា​ក្រុម​ឈ្មួញ​​រកស៊ី​ ដឹកជ​ញ្ជូន​ទំនិញ​​ខុសច្បាប់​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មកពី​ព្រំដែន​សៀម មាន​ទំនាក់ទំនង​ល្អជាមួយជំនាញ​គយដែល​ប្រចាំការ​តាម​ដងផ្លូវ​ជាពិសេស​ឈ្មួញ​ ធំៗ​សុទ្ធ​តែមាន​ទំនាក់​ទំនង​ជិតដិត​ជាមួយ​លោក ប៉ាង វណ្ណ​ថា…

ព​លរដ្ឋ​ចោទ​ថា ​លោក​ផ្កាយ​៣ ប៉ុល​សុគ​ន្ធ កំ​ពុង​ជីករំ​លើងភ្នំជី​សូខុ​ស​ច្បាប់

ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។ យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​…

អ្នក​ដឹក​ភ្ញៀវ​ទេស​ចរ​ណ៍សុំ​អោយ​លោក​ ឃឹម​-ប៊ុន​សុង ​បញ្ឈប់​ការយក​លុយ​ថ្លែច​ត​ឡាន

ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។ បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា…

លោក ​ប្រាក់​ សាំ ​នគ​របា​ល​វរការ​ពារ​ព្រំ​ដែន​គោក ​៨០​៧ ​ឃុប​ឃិត​ជា​មួយ​មេខ្យល់​បើក​ច្រករបៀងនាំព​លករខ្មែរឆ្លង​ដែន​ចូលស្រុក​សៀម​ទាំង​ខុស​ច្បាប់

ច្រករបៀង​ខុសច្បាប់​ជាច្រើន​កន្លែង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​សៀម ចាប់ពី​ចំណុច​ព្រំប្រទល់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ថ្មពួក ជាប់​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក​ វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅតាម បណ្តោយ​ព្រំដែន​ប្រវែង​រាប់សិប​គី​ទ្បូ​ម៉ែត្រ​ដែល​ស្ថិតក្រោម​ ការគ្រប់គ្រងរ​ប​ស់លោក ប្រាក់ សាំ…

ក្រុ​ម​ហ៊ុន​​ស្រាបៀ​រក​ម្ពុជា​ផ្គើន​នឹង​សារ​ចរ​ណែ​នំារ​បស់​ស​ម្តេច ​នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន​សែ​ន

ប្រ​ជា​ពលរ​ដ្ឋ​​​ជា​​​ច្រើ​ន​​​បាន​​​រិះ​គន់​​ថា​​មុ​ន​​​ថ្ងៃ​​​​បោះ​ ​​​ឆ្នោត​​​ជ្រើស​​​​តាំង​​​តំ​ណា​ង​​​រាស្រ្ត​​​​នីតិ​​​កា​ល​​​ទី​​​៥​​​​ ​នៅ​ថ្ងែអា​ទិត្យ​​​ ទី​​​២៨​​ ខែ​​​កក្កដា​​​ ឆ្នាំ​​ ​២០១​៣​​ ក​ន្លង​​ទៅ​​នេះ​​ប៉ុ​ន្មាន​​​ថ្ងៃ​​សម្តេ​ច​​នា​យក​រ​ដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​​ បាន​​ចេញ​​សេចក្តី​​ប្រកាស​​សារាចរ​​ណែនំា​​មួយ​តា​ម​រយៈ​វិ​ទ្យុ​ និ​ង​ទូរទ​ស្សន៏​ ព្រ​ម​​ទំាង​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ជួយ​ផ្សព្វ​ ផ្សាយ​ដល់​អាជីវករ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​មិន​ ត្រូវ​ពិសារ​នឹង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ទី​២៧​…

លោ​ក​ លឹម ​ប៊ុន​ណា ​ហៅ ​ខ្នារ​កិន​ថ្ម​ធ្វើឲ្យ​ប៉ះ​ពាល់​សុខ​ភាព​ដល់​ប្រជា​ពលរ​ដ្ឋេជា​ច្រើន​នាក់

ខេត្ដ​កំពង់ចាម ៖ ប្រជាពលរដ្ឋ​ដែល មាន​លំនៅដ្ឋាន​ក្បែរ​ការដ្ឋាន​រោង​ម៉ាស៊ីន កិន​ថ្ម​របស់​ឧកញ៉ា លឹម​ប៊ុន​ណា ហៅ ខ្នា ស្ថិតក្នុង  ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​-​ខេត្ដ ត្បូងឃ្មុំ បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ…

ឯ​ក វិរ​ដេ​ដ្ឋ អគ្គា​ធិកា​រក្រ​សួង​សេ​ដ្ឋកិច្ច​បក្ខពួក​និយម​និង​ប្រព្រឹ​ត្តអំពើ​ពុក​រលួយ

មួយរយៈ​ចុងក្រោយ​នេះ​លោក ឯក វិ​រ​ដេ​ដ្ឋបាន​ប្រើ​មនុស្ស​ជំនិត​របស់ខ្លួន​ឲ្យ​ដើរ​ស្រាវជ្រាវ​វែកមុខ​ មន្ត្រី​រូប​ណា​ដែល​ហ៊ាន​បើក​កកាយ​រឿងអាស្រូវ​របស់ខ្លួន​ជា​សាធារណៈ​។ មន្ត្រី​ជំនិត​របស់លោក ឯក វិ​រ​ដេ​ដ្ឋមានឈ្មោះ ឈឹម សំណាង និង​ឈ្មោះ ទូច ស្រេង ដែល​បុគ្គល​ទាំងពីរ​នាក់​នេះកំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​ តាមរយៈ​ការចុះ​ត្រួតពិនិត្យ​លើ​ការិយាល័យ​ផ្សេងៗ​នៅក្នុង​ក្រសួង​ ហិរញ្ញវត្ថុ​ទាំងមូល​។សូម្បីតែ​នៅតាម​បណ្ដា​ខេត្ត​នានា…

អំពើពុករលួយពាក់​ព័ន្ធ​នឹង​ការតែង​តាំង​មន្ត្រី​ពន្ធដារ​ជាង​២០នា​ក់តាម​របៀប​បក្ខពួក​និយម​និង​អំពើ​ពុករ​លួយ

លិខិត​ដែល​ដាក់ជូន​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​នោះ បានដាក់​ចំណងជើង​ធំៗ​ថា ការតែងតាំង​និង​ផ្លាស់ប្តូរ​មន្ត្រី​ខុស​ប្រក្រតី ពាក់ព័ន្ធ​អំពើពុករលួយ​មាន​រៀបរាប់​យ៉ាង​លម្អិត​ពី​អតីតភាព​ការងារ​និង​ កំហុសឆ្គង​របស់​មន្ត្រី​មួយចំនួន​អាចជា​តម្រុយ​សម្រាប់​ការស៊ើបអង្កេត​ពី​ ភាពមិនប្រក្រតី​ទាំងនោះ ថា​តើ​ការតែងតាំង​មន្ត្រី​របស់​ពួកគេ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ក្នុង​កម្រិតណា ព្រោះ​លោក ឱម យ៉ិនទៀង បាន​ព្រមាន​ជារឿយៗ​ហើយ​ថា ការអន្តរាគមន៍​ឬ​តែងតាំង​មុខតំណែង…

លោ​ក សាន​ សា​ធុ​កាអង្កុ​យ​ចាំរា​ប់ក្បាល​ឡាន​យក​លុយ ​បង់​ឲលោក​ សួរ ​គឹម​លី

ខេត្តកណ្តាល ៖ ​មន្ត្រី​អាជ្ញាធរ​ថ្នាក់មូលដ្ឋានបាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មួយក្រុម​ដែល​ទើបតែ​ចុះទៅ​ឈរជើង នៅតាម​ផ្លូវជាតិ​លេខ​២១​បេ ហើយ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ប្រដេញ​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ​ តាម​ប្រភព​ពី​ក្រុម​ឈ្មួញ បាន​ឲ្យ​ដឹងថា ប្រធាន​ផ្នែក​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ដែល​មានមុខ​ឈរជើង នៅតាម​ផ្លូវជាតិ​លេខ​២១​បេ មានឈ្មោះ…

លោក​ តឿ​ ភាព​ត្រូវក្រុ​មហ៊ុន​ ដុត​បំផ្លា​ញ​ផ្ទះស​ម្បែង​និងបណ្តេញ​ចេញ​ពីដីធ្លី ​គឺជា​បទ​ឧក្រិ​ដ្ឋ​ប្រឆាំង​មនុ​ស្ស​ជាតិ​ដែល​ខ្មែរ​ត្រូវតែ​រួមដៃ​គ្នាទាម​ទារ​ រកយុត្តិធម៌ជូន​​ជនរង​គ្រោះ

អំពើ​សាហាវឃោរឃៅ​ប្រព្រឹត្ត​ដោយ​សមត្ថកិច្ច​ប្រដាប់អាវុធ​ក្រោម​បញ្ជា​ របស់ក្រុមហ៊ុនដឺកជុង ​ក្នុងការ​ឈូសឆាយ​កម្ទេច​ដុតបំផ្លាញ​ផ្ទះសម្បែង និង​បណ្តេញ​ប្រជារាស្ត្រ​ក្រីក្រ​ចេញពី​ដីធ្លី គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ឬ​ជាការ​អនុវត្ត​នយោបាយ​សម្លាប់​ ប្រជារាស្ត្រ​បន្តិច​ម្តងៗ ជាពិ​សេស​ហេតុការណ៍​ដែល​កើត​មាននៅស្រែ ពឹ ឃំ ខ្សឺម​ស្រុក​ស្នួល ខេត្តក្រចេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រងទុក្ខវេទនា ដោយសារតែ​អំពើ​ឆក់​ប្លន់​ដីធ្លី​យកទៅ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន​ចំនួន​ ១ឈ្មោះដឺកជុង ​…

ចែហុង និង​ ហេង​ទឹក​សុទ្ធ ​មេឈ្មួ្ញញរក​ស៊ីដឹក​ឈើខុ​សច្បាប់​ពីព្រំ​ប្រទល់​សៀម​ទៅ​លក់នៅ​ស្រុក​យួន

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ដុះ​ស្លែ​ចំនួន​២​នាក់​គឺ​ទី​១​ឈ្មោះ ហេង​ទឹក​សុទ្ធ ដែល​កន្លងមក​ធ្លាប់​រកស៊ី​យក​រថយន្ត​ឃ្លុប​សម្រាប់​ដឹក​បរិសុទ្ធ យកទៅ​ដឹកឈើ​គ្រញូង​បន្លំ​ភ្នែក​សមត្ថកិច្ច​យកទៅលក់​នៅ​ស្រុក​យួន ការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​សឹង​បា​​វ​ផ្តាច់ ​ផ្លូវជាតិ​លេខ​៥​ទៅហើយ​។ ទី​២ ចែ​ហុង គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​សៀម ក្នុង​ទឹកដី​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​ដឹក​យកទៅលក់​នៅ​ស្រុក​យួន ហើយ​អំណាច​លុយកាក់​របស់​ចែ​ហុង បាន​ទិញ​ទឹកចិត្ត​មន្ត្រី​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​មួយចំនួន​ឲ្យ​ធ្វើជា…

លោក ធៀម​ ​ដែន ​​ហៅ​ ​តក់ ​មេប៉ុ​ស្តិ៍បឹង​ជ្រោង ​គាប​ជំរិត​ប្រជា​ពលរដ្ឋ​ និងរក​ស៊ី​ឈើ​គ្រញូង​ខុស ​ច្បាប់​

ខេត្តកំពង់ចាម ៖ ក្នុង​តំណែង​ជា​ប្រធាន​ ប៉ុស្តិ៍​បឹង​ជ្រោង ដែល​ស្ថិតក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្តកំពង់ចាម លោក ធៀ​ម ដែន ហៅ​តក់ កំពុង​បំពេញការងារ​តាមរបៀប​ជិះសេះ​លែងដៃ ដែល​ក្នុ​ង​នោះ មាន​ប្រភព​ចំណូល​ជាច្រើន​ដែល​លោក ធៀ​ម ដែន…

ឯក​ឧត្តម​ នេត​ សាវឿន ​អគ្គស្ន​ងការន​គរបាល​ជាតិគួ​រស៊ើប អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍ នគរបាល​ឃុំ​ដារ​តាមអំ​ពើចិត្ត​ដោយ ​មេឈ្មួ​ញរក​ស៊ីឈើ​គ្រញូង​ឈ្មោះ ​លី ​សុគន្ធ ​(ហៅ យាយ​ក្តាម)

ខេត្តកំពង់ចាម ៖ លោក​ សៀ ​ត្រៃ ​មាន​​​តួ​​នា​ទី​​​ជា​ អនុ​ប្រ​ធាន​​​នគរបាល ​អន្តោប្រវេសន៍ ​ប្រចាំ​​ច្រក​​ដូង​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​លី ​សុគន្ធ​ ហៅ​យាយ​ក្តាម​ ជា​​អ្នក​រក​ស៊ី​ឈើ​ក្រញូង​ដែល​មាន​ឥទ្ធិពល​ជាង​ប្តី​នោះ​ បាន​​រត់​ការ​​ដោះ​ដូរ​ទី…

មេឈ្មួញ រ្ន័ត ចាន់ណា និង​កូន​ឧក​ញ៉ាដែល​ល្បីរក​ស៊ី​ឈើខុស​ច្បាប់ ​កំពុង​រត់កា​រតំណែង​យក​មេបញ្ជា​ការរ​ងប៉េ​អឹម

មន្ត្រី​តូចតាច​មួយចំនួន​បានឲដឺងថាមេ​ឈ្មួញ រ្ន័ត ចាន់ណា ឪឡូវនេះ​រត់ការ​ខ្វែងដៃខ្វែងជើង​ឡើង​ធ្វើជា​មេបញ្ជាការរង​ប៉េអឹមខេត្ត​ ត្បូងឃ្មុំ​ពី​សំណាក់​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្នឹម​ទាំង​២​នាក់​នោះបាន​ លើកឡើងថា លោក វ៉ា សារិទ្ធបច្ចុប្បន្ន​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្តកំពង់ចាម​ត្រូវបានចាត់តាំង​ ឲ្យ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​បង្កើត​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​ ត្បូងឃ្មុំពោលគឺ​លោក វ៉ា សារិទ្ធ គឺជា​បេក្ខភាព​ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​មេ​ប៉េអឹមខេត្ត​ត្បូងឃ្មុំ មាន​សិទ្ធិ​អនុម័ត​ជ្រើសរើស​មេបញ្ជាការរង …

លោក​ វង្ស ​សុខ​សិរី ​ប្រមូ​លលុយ​ពី​ឈ្មូញ​ឈើខុស​ច្បាប់​ជាមួយ​ក្រុម​ឧក​ញ៉ា

លោក វង្ស សុខ​សិរី បាន​ចាត់ចែង​មន្ត្រី​ជំនិតៗ​ជា​បក្ខពួក​របស់ខ្លួន​ជាច្រើន​ក្រុម ឲ្យ​ចុះទៅ​ប្រ​មូល​លុយ​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី ​តាម​តំបន់​អភិរក្ស តំបន់​ព្រៃ​ការពារ​និង​តំបន់​ឧទ្យាន​ជាតិ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ក្រុម​មួយចំនួនទៀត​ក៏បាន​ចុះទៅ​ប្រមូល​លុយ​ពី​តាម​បណ្តា​រោង​សិប្បកម្ម​ ដែល​ប្រមូល​ទិញ​ឈើ​ប្រណីត​យកមក​កែច្នៃ ឬ​ស្តុក​ទុក​សម្រាប់​នាំចេញ​ដោយ​ខុសច្បាប់​។ គ្មាន​ឈ្មួញ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ ខុសច្បាប់​អាច​ដំណើរការ​ដោយ​រលូន​ល្អ​នោះទេ ប្រសិនបើ​មិនមាន​ការបង់​លុយ​ជាប់​ជាប្រចាំ​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ របស់លោក…

លោក​ មាស ​ស៊ីណា ​ហៅ​ ឌី ​ស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សនៅ​ស្រុក​កោះ​ញែកនិ​ងពេជ្រា​ដាមា​នលុយ​ច្រើន​ជាង​ឧក​ញ៉ា

សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កស៊ីធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា…

លោក សំ សុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ​ឃុប​ឃិតជា​មួយ​ឈ្មួញ​នាំទំ​និញ​ចូល​បង់​ពន្ធ​មិន​គ្រប់

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា…

លោក​ពេជ្រ ​រដ្ឋា ​ដាក់​ជញ្ជីង​ថ្លឹងឡាន​​ពីរក​ន្លែង​នៅ​ខេត្ត​កំពត​សម្រាប់​ថ្លឹង​យក​លុយតា​មអំពើ​ចិត្ត​ផ្កើននិង​លោក ​ហ៊ុន ​សែន

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញទាំងតូចទាំងធំ​បាន​ឲដឺង ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​២​កន្លែង​នៅក្នុង​ខេត្តកំពត ទី​១​មាន​ទីតាំងនៅ​ឃុំ​តានី ស្រុក​អង្គរជ័យ និង​ទី​២ ស្ថិតនៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​លោក ពេជ្រ រដ្ឋា ជា​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត​។ ជាទូទៅ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​មិនសូវ​ឃើញ​ចាប់​ឃាត់​ រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ចូល​ថ្លឹង​នោះទេ​គឺ​គេ​ឃើញតែ​តៃកុង​រថយន្ត…

លោក​សំ ​សុផល ​ហៅ​រ៉ែន​ប្រ​ធាន​ពន្ធ​នាគា​រខេត្ត​ព្រះ​សីហនុ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បង្ខំ​ឲ្យគ្រួសា​រអ្នក​ជាប់​ឃុំ ​បង់​លុយ ?

លោក សំ សុផល ហៅ​រ៉ែ​ន ជា​ប្រធាន​កំពុង​កើតមាន​រឿងអាស្រូវ​ពុករលួយ​នៃ​ការ​កិបកេង​របបហូបចុក​ អ្នកទោស ការ​កោសរូស​បង្ខំ​ឲ្យ​គ្រួសារ​អ្នក​ជាប់ឃុំ​បង់លុយ​ពេល​ជួប​សួរសុខទុក្ខ​ សាច់ញាតិ​ហើយ​ជារឿយៗ​លោក សំ សុផល ហៅ​រ៉ែ​ន បាន​ប្រើប្រាស់​កម្លាំង​អ្នកទោស​សម្រាប់​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​យកចិត្តទុកដាក់​គោរព​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​នោះទេ​។​ ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​ជួប​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ…

ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប​​ឲ្យក្រុម​ហ៊ុន​ G&R ​គឹជា​ការអំ​ពើ​ពុក​រលួ​យ

ទីតាំង​ផ្ទះ​លោក ដាប ឈួន ជា​កន្លែង​ត្រូវប៉ាន់​បំផុត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឆ្ពោះទៅកាន់​ ប្រាសាទអង្គរវត្ត​ទល់មុខ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  ឡឺ​ម៉េ​រ៉េ​ឌា​ន ដែល​ទីតាំង​នោះ​មានតម្លៃ​១​ម៉ែត្រការ៉េ មិនតិចជាង​៣​ពាន់​ដុល្លារ​អាមេរិក​នោះទេ  ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ ហើយ​គេ​ដឹងថា  ឈ្មួញ​បាន​ចែចូវ​ទិញ​ទីតាំង​នេះ អំឡុងពេល​លោក អឹ​​ម សិទ្ធី ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ…

លោ​ក ​ម៉ៅ ​ចា​ន់​វិជ្ជា ​មេ​ប៉ូ​លិ​សសេ​ដ្ឋកិ​ច្ចទ​ទួ​លផែន​កោះ​កុង ​គ្រប់​ទឹក​ពីទំ​និញ​បទ​ល្មើ​ស​សេ​ដ្ឋកិច្ច

រថ​យន្តកំ​ពុងដឹ​ក​សាច់​មាន់ ​និ​ងជង្គ​ង់មា​ន់ពី​ប្រទេ​សថៃ​តាម​ច្រក​កោះ​កុង​ត្រូវ​ប្រជា​ពលរ​ដ្ឋបា​ នរាយ​ការ​ណ៍​ថា​ ជា រប​ស់​ឈ្មួ​ញម្នាក់​​ឈ្មោះ ម៉ែ ​អាម៉េ​ង ដែ​លមាន​ខ្នងបង្អែ​កយ៉ាង​ក្រាស់ឃ្មឹក​នៅពីក្រោយនៃកា​រដឹកជញ្ជូននេះមិនដែ​ លមាន សមត្ថកិច្ចណាចាប់​ ឬហ៊ា​នឃាត់​ឡើយ ​។ ក្រៅ​ពី​នោះក្រុម​អាជ្ញា​ធរក៏បា​នអះ​អាង​ថា ក្រុម​ប៉ូលិ​សក្រ​សួង​ដែលមា​នឈ្មោះ ​ម៉ៅ…

មេគយលោក ឆា​យ ​សុធា​ និង​មេគ​យច្រ​កទ្វារអូ​រស្មាច់​ ហង្ស វ​ណ្ណ ស​ហកា​រគ្នាប្រ​មូលុយ​បីទំ​និញ​គេ​ចពន្​ធ

តាមការ​សង្កេត ពី​សកម្មភាព​បទ​ល្មើស ទំនិញ​គេចពន្ធ ស្ទើរ​គ្រប់ប្រភេទ​ដែល​កំពុង​តែហូរ​ចូល​តាម​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេត​ឃើញ​មេ​សាខា​គយ ឆាយ សុធា និងមេច្រកទ្វារ​អូរស្មាច់ ហង្ស វណ្ណ ទំនង​ដូចជា សហការ​គ្នាយ៉ាងរលូន…

លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផុ​​ស

ខេត្ត​ព្រះសីហនុ ៖  ​​លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ហើយការ…

លោក​ ជុន ​លឹមហាន​មេប៉ូ​លិស​សេដ្ឋកិច្ច​ក្រសួង​ប្រចាំ​ផ្លូវជា​តិលេខ៤​ដាក់​ប៉ុស្តិ៍​ជជុះ​ជំរិតយកលុយពីអ្នកដឹក​ទំនិញតា​មអំពើ​ចិត្ត​ទាំង​ត្រូវច្បាប់​និងខុស​ច្បាប់?

រថយន្ត​ដឹកទំនិញ​ទាំង​ខុសច្បាប់​និង​ស្របច្បាប់​មកពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូល​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៤ រាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ មន្ត្រី​របស់លោក ជុន លឹម​ហាន ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ នៅក្បែរ​ផ្លូវបំបែក​ស្រែអំបិល និង​នៅក្បែរ​ផ្លូវបំបែក​វាលរេញ​ស្រុក​ព្រៃនប់ ហើយ​ទីតាំង​ប៉ុស្តិ៍​ជជុះ​ដ៏​ធំ​មួយកន្លែង​ទៀត ស្ថិតនៅ​ក្បែរ​ផ្សារ​ឧដុង្គ​តាមផ្លូវ​ជាតិ​លេខ​៥ នៃ​ខេត្តកំពង់ស្ពឺ​។​ លោក ជុន…

លោក​វរសេ​នីយ៍ទោ ​សុខ​ រ័ត្ន​ ប្រព្រឹ​ត្ដអំពើ​ពុករ​លួយ​ និង​ប្រើ​តួនាទី​ប្រមូល​លុយពី​ជំនួញ​ដឹកប្រណិតឈើ​ខុស​ច្បាប់

រាជធានី​ភ្នំពេញ ៖រឿង​ដែល​លោក​វរសេនីយ៍ទោ សុខ រ័ត្ន ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ភារកិច្ច​តួនាទី ទៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ គឺជា​ការរំលោភបំពាន ទៅនឹង​លិខិត​បេស​កកម្ម របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដែល​បាន​ចាត់តាំង លោក​វរសេនីយ៍ទោ សុខ រ័ត្ន ឲ្យ​ចុះ​ឱ្យ​ស្រាវជ្រាវ…

លោក សា​ល ​មេកា​រក្រុម​ហ៊ុន​ ទ្រី ​ភាព​ នៅខេត្តរត​នគិរី​មាន​សិទ្ធិ​ផ្តាច់​មុខ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់

ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​ការពារ​ព្រៃ​សហគមន៍​ជាពិសេស​នៅ​ ដែនជម្រកសត្វព្រៃ​លំផាត់ និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ភាគតិច​នៅ​ស្រុក​វ៉ឺ​ន​សៃ ត្រូវបាន​កាប់បំផ្លាញ​យ៉ាង​វិនាស​ហិនហោច ដោយសារតែ​ការ​បំផុស​ពី​ឈ្មួញកណ្តាល​មួយចំនួន​។ ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែលជា​ប្រធាន​រដ្ឋបាល​និង​ជា​អ្នកចាត់ចែង​កាន់​ការងារ​លុយកាក់ បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​នៅក្បែរ​ច្រកព្រំដែន​អន្តរជាតិ ​អូរ​យ៉ា​ដាវ ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ហើយ​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​ មួយ​នេះ…

ដក​ កឹម ​វិ​ក្រា​និង​ដក​ឡៅ ​សា​រឿន​ដាក់​ជំ​នួ​ស​ ឡា​យ​ ​ម៉ា​​រី​វ៉ូ​ ឡើង​​ជាអ​គ្គនាយ​ក ទូរ​គម​នាគ​មន៏ក​ម្ពុជា​ប្រព្រឹ​ត្តពុ​ករលួយ​ខ្លាំង​ជាងមុន

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) ពីលោកអតីតអគ្គនាយក កឹម វិក្រា យកទៅប្រគល់ឲ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយមិនចាំបាច់ប្រឹងវិញ…