បែកធ្លាយទង្វើមិនប្រក្រតីរបស់លោក ចេវ ហាក់ និងលោក សែម សុគន្ធាមន្ត្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញប្រើអំណាចនិងតួនាទីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
ក្នុងពេលថ្មីៗនេះមានពត៌មានបែក ធ្លាយពីបណ្តាញពត៌មានក្នុងស្រុកមួយ ចំនួនក៍ដូចជាប្រភពពីមន្ត្រីនគរ បាលច រាច រណ៍នៅក្នុងការិយាល័យចរាចរណ៍ ជើងគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានចុះផ្សាយក៍ ដូចជាបើកកកាយនូវរឿងអាស្រូវនិងទង្វើមិនប្រក្រតីរបស់លោក ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួល…
លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់វិធានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅរឿងអាស្រូវពុករលួយពេញបន្ទុកលោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរី
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីទាំង៣កន្លែងនៅស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកែវសីមា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ប៉ុន្តែជាក់ស្ដែងទាំងលោក អូន…
ឈ្មួញធំៗសម្រុកនាំចូលជ្រូកពីស្រុកយួនតាមច្រករបៀងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត
ប្រភពដែលស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា ដោយសារមានលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ជាបង្អែករឹងមាំទើបលោក ថៃ លី ហ៊ានបំពានលើបទបញ្ជារបស់លោក អ៊ូច ភា…
លោក យូ ហេង មេគយខេត្តបាត់ដំបងនិងបក្ខពួកមានជំនាញខាងប្រព្រឹត្តអំពើពុករលួយប្រមូលលុយដើម្បីស្រង់ដើម
ប្រភពដែលស្និទ្ធនឹងលោក យូ ហេង បានបង្ហើបឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើនដើម្បើទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង ខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់ដោយគ្មានញញើតអ្វីទាំងអស់។ បច្ចុប្បន្នលោក យូ ហេង យកបទពិសោធន៍នៃអំពើពុករលួយកាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមានជ័យ មកអនុវត្តន៍ក្នុងតួនាទីជាប្រធានសាខាគយខេត្តបាត់ដំបង យ៉ាងពេញទំហឹងតែម្តង។…
លោកសុខ ពុទ្ធីវុធប្រើល្បិចមាន់ព្រៃ កំចាយមាន់ស្រុក នៅTC
ល្បីថាលោកសុខ ពុទ្ធិវុធ កូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ទទួល បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា (TC) ឆ្លាតមែនខាង លេងល្បិចយកមាន់ព្រៃ ទៅកំចាយ មាន់ ស្រុក…
ឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែនខេត្តត្បូងឃ្មុំទាំងយប់ទាំងថ្ងៃ
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានក្រុមហ៊ុនរបស់ឈ្មួញធំៗ៤នាក់កំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ព្រោះមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចនៅច្រកព្រំដែន។ ឈ្មួញទាំងនោះមានដូចជា យាយញាប់, ឈ្មួញឈ្មោះ មាស ម៉ាណែត, ឈ្មួញឈ្មោះ សេង ទី និងឈ្មួញជាមន្ត្រីយោធាពាក់ផ្កាយ៣ ដែលមានអំណាចខ្លាំងល្បីខាងនាំចូលទំនិញគេចពន្ធ…
មេឈ្មួញជើងខ្លាំងឈ្មោះ តុប វីដា ជាឧត្តមសេនីយ៍យោធាល្បីខាងបំផ្លាញព្រៃឈើខេត្តមណ្ឌលគិរីគេចផុតពីសំណាញ់ច្បាប់ដដែល
ប្រភពដែលស្និទ្ធនឹងមេឈ្មួញ តុប វីដា បានឲ្យដឹងថា កន្លងមកការដែលមេឈ្មួញ តុប វីដា អាចធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពក គឺដោយសារអាងមានមេបញ្ជាការយោធាយោធភូមិភាគ១ ជាបង្អែករឹងមាំរបស់ខ្លួន។ ដូច្នេះហើយទើបនៅពេលដែលសមត្ថកិច្ចបង្ក្រាបមេឈ្មួញ សឹង សំអុល…
លោក ឈួន សោភាមេគយចល័តតំបន់៥ប្រព្រឹត្តអំពើពុករលួយគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ការដែលលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា លោក ឈួន សោភា តែងប្រើឈ្មោះលោក…
លោក ម៉ម ពិសិដ្ឋប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ២និងបក្ខពួកប្រើប្រាស់ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយ
ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករមួយចំនួនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ ខេត្តកណ្ដាល ចូលមករាជរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកមិនលើសទម្ងន់ក៏ដោយ ក៏ចៀសមិនផុតពីបង់លុយឲ្យលោក ម៉ម ពិសិដ្ឋ និងបក្ខពួកតាមការកំណត់នោះឡើយ។ ចំណែកម្ចាស់រថយន្តធុនធំផ្ទុកទំនិញលើសទម្ងន់រាប់សិបតោន ក៏មិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺគ្រាន់តែបង់លុយតាមការកំណត់របស់លោក ម៉ម ពិសិដ្ឋ អាចបន្តដំណើរទៅមុខយ៉ាងរលូន។…
លោក ហ៊ុយ ហឿនប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ប្រព្រឹត្តអំពើពុករលួយលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសរក្សាភាពស្ងៀមស្ងាត់
ប្រភពដែលស្និទ្ធនឹងលោក ហ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល បានបង្ហើបឲ្យដឹងថា រថយន្តធំៗផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ត្រូវបង់លុយតាមការកំណត់របស់លោក ហ៊ុយ ហឿន និងបក្ខពួកមិនអាចតវ៉ាបានឡើយ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធំៗផ្ទុកលើសទម្ងន់រាប់សិបតោនក៏អាចបើកបរឆ្លងកាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល…
លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខាស្នងការនគរបាលខេត្តមើលរំលងល្បែងស៊ីសងភូមិដាក់ដាំធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម
ប្រភពពីប្រជាពលរដ្ឋនៅភូមិដាក់ដាំ ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងជ្រកក្រោមកាស៊ីណូ ដំណើរការយ៉ាងរលូនហើយអ្នកចូលលេងល្បែងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ចំណែកជនជាតិយួនមានតិចតួចបំផុត។ ប្រជាពលរដ្ឋបានរាយការណ៍ថា នៅក្នុងកាស៊ីណូនោះមានបើកល្បែងបញ្ជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំហើយជនជាតិខ្មែរដែលចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនោះចាញ់អស់លុយកាក់ទ្រព្យសម្បត្តិ រថយន្តឬម៉ូតូជាបន្តបន្ទាប់។ ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក…
លោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា មន្ត្រីគយធំៗជាច្រើននាក់នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចាត់ទុកលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជាប្រភពចំណូលរបស់ខ្លួនទើបបណ្ដោយឲ្យលោក យី ថុល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល។ ជាក់ស្ដែងរឿងអាស្រូវពុករលួយរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់…
លោក ឈុន សុភមង្គលប្រធានសាខាគយខេត្តឧត្ដរមានជ័យឃុបឃិតឃុបឃិតជាមួយឈ្មួញប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ
ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានឲ្យដឹងថា បច្ចុប្បន្នមេគយនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង និងមេគយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ក៏ដូចជាមេគយនៅច្រកជប់គគីរ ស្រុកបន្ទាយអំពិល ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ការដែលមន្ត្រីគយប្រចាំច្រកទាំង៣នោះហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់…
លោក ហ៊ុយ ទូច មេពេទ្សសត្វខេត្តបន្ទាយមានជ័យដុះស្លែរឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកមាន់ទាតាមច្រករបៀងពេញបន្ទុក
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអូរជ្រៅ បានលើកឡើងថា កន្លងមកលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ តែងតែដោះសាយករួចខ្លួនដោយអះអាងថា ក្រុមការងាររបស់លោកមានគ្នាតិចមិនអាចទប់ស្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ប៉ុន្តែប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក ហ៊ុយ ទូច បានឲ្យដឹងថា ទាល់តែមានការឃុបឃិតពីលោក ហ៊ុយ…
លោក សំ ផល្លា មេប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកក្រញូងសែនជ័យនិងបក្ខពួកឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ម៉ាសេរី
ប្រភពពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ បានឲ្យដឹងថា បច្ចុប្បន្នលោក សំ ផល្លា និងលោក ជា វណ្ណៈ បានដាក់ពង្រាយកម្លាំងចាំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមរថយន្ត ក៏ដូចជាតាមម៉ូតូនៅច្រក៩៩៩៩ យ៉ាងអនាធិបតេយ្យ ជាពិសេសនៅចំណុចក្បាលស្ពានអូរឆ្លូង និងច្រកចូលតាមក្រុមហ៊ុនធីធីវ៉ាយ។ ក្នុងមួយថ្ងៃៗមានឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមម៉ូតូរាប់សិបគ្រឿងនិងតាមរថយន្តជាច្រើនគ្រឿង ដូច្នេះលោក…
លោក លឹម សម្បត្តិមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស្រង់ដើម
ថ្មីៗនេះក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ពួកគេត្រូវបង់លុយពី៣៥ដុល្លារទៅ៧៥ដុល្លារសម្រាប់ឯកសារដែលគ្មានកំហុស ហើយសម្រាប់ឯកសារដែលមានកំហុសបន្តិចបន្តួចត្រូវក្រុមមន្ត្រីគយប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាកូនចៅរបស់លោក លឹម សម្បត្តិ គាបយកលុយតាមអំពើចិត្ត។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម…
លោក យូ ហេងមេគយខេត្តបាត់ដំបងប្រព្រឹត្តអំពើពុករលួយយកឈ្មោះលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមកបិទបាំង
ប្រភពដែលស្និទ្ធនឹងលោក យូ ហេងបានឲ្យដឹងថាឈ្មួញធំៗជាច្រើននាក់កំពុងបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកសំឡូត យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញធំៗអាចដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ទៅដល់គោលដៅនៅរាជធានីភ្នំពេញ គឺដោយសារមានការឃុបឃិតជាមួយមន្ត្រីគយចល័តក្នុងខេត្តបាត់ដំបង ផងដែរជាពិសេសគយចល័តនៅលើផ្លូវជាតិលេខ៥។ ប្រសិនបើគ្មានការឃុបឃិតសម្របសម្រួលពីសំណាក់លោក…
លោក ហេង សំបូរមេគយខេត្តកំពតនិងលោក យី ថុលមេគយច្រកព្រែកចាកពួតដៃគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
ប្រភពពីមន្ត្រីគយក្នុងខេត្តកំពត មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត នៅតែបន្តប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានបញ្ជាក់ថា ទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក យី…
លោក ស្រេង ស្រស់ប្រធានមន្ទីរសាធារណការខេត្តក្រចេះឃុបឃិតឲលោក អ៊ុយ ហឿនប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ឃុំស្រែចារនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយ
ប្រភពដែលស្និទ្ធនឹងលោក អ៊ុយ ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ភូមិមានជ័យ ឃុំស្រែចារ បានឲ្យដឹងថា ក្រុមឈ្មួញដែលដឹកជញ្ជូនឈើ ដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ គ្រាន់តែទាក់ទងតាមទូរស័ព្ទជាមួយលោក អ៊ុយ ហឿន គឺអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ដោយមិនចាំបាច់ចូលថ្លឹងឡើយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកបើកបររថយន្តធុនធំផ្ទុកលើសទម្ងន់ត្រូវបង់លុយឲ្យលោក…
មេគយខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគិរីដុះស្លែរប្រព្រឹត្តអំពើពុករលួយលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមសម្ងំស្ងៀម
សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា បានលើកឡើងថា ឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វេភាគីទាំង៣កន្លែងនេះជាប្រភពចំណូលដ៏សំខាន់របស់លោក ហ៊ុយ សុជាតិ មេគយខេត្តមណ្ឌលគិរី និងបក្ខពួកមួយក្ដាប់តូច។ លើសនេះទៅទៀតក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីទាំង៣កន្លែងខាងលើក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក…
លោក ប៉ោទ្រី ខឿនប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាតដំបងនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ
ប្រភពពីមន្ត្រីគណនេយ្យតាមបណ្ដា មន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តបាត់ ដំបង ចាត់វិធានការទប់ ស្កាត់អំពើពុករលួយរ…
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរីប្រែក្លាយជាជញ្ជីងថ្លឹងលុយលោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនគួរមើលរំលង
ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ក៏ដូចជាពលរដ្ឋដែលប្រកបរបរដឹកកសិផល ដឹកខ្សាច់ ដឹកដី បានលើកឡើងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចកូនដំរី មិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ គឺតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ទើបអាចគេចផុតពីការរំខាន។ ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានអំពាវនាវឲ្យលោក…
លោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងលោក ជៀម ច័ន្ទសោភ័ណអភិបាលខេត្តមិនហ៊ានបង្រ្កាបល្បែងស៊ីសងកើតពេញបន្ទុកនៅស្រុកមេមត់
ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកសង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅចំណុចច្រកដូង៧ដើម ឃុំដារ ស្រុកមេមត់ គឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ មិនបង្ក្រាបល្បែងស៊ីសងទាល់តែសោះ។ ប្រភពខ្លះបានលើកឡើងថា សង្វៀនបញ្ជល់មាន់និងវង់យូគីអាប៉ោងនៅច្រកដូង៧ដើម…
លោក ណុប សំអាតប្រធានការិយាល័យគយច្រកទំនប់រលកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរក្សាភាពស្ងៀមស្ងាត់
ប្រភពពីឈ្មួញមួយចំនួនដែលនាំចូលទំនិញតាមច្រកទំនប់រលក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាត ប្រធានការិយាល័យគយច្រកទំនប់រលក ប្រព្រឹត្តអំពើពុករលួយគាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ ហើយបែរជាឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងប្រេងសាំងគេចពន្ធយ៉ាងគំហុក។ បើតាមការបង្ហើបពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការដែលលោក ណុប សំអាត…
បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃនៅឃុំតាវែងក្រោមស្រុកតាវែងខេត្តរតនគិរីមន្រ្តីជំនាញក្រាក់ៗក្នុងខេត្តឃុបឃិតជាប្រព័ន្ធ
ប្រភពពីមន្ត្រីសាលាស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា លោកអភិបាលស្រុកតាវែង និងអភិបាលរងខេត្តរតនគិរីម្នាក់ គឺជាអ្នកសម្របសម្រួលឲ្យមានសកម្មភាពប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោងនិងព្រៃសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។ ជុំវិញបញ្ហានេះថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី…
មេឈ្មួញឈ្មោះ ម៉ាប់ និងឈ្មោះញ៉ាញ់កាប់បំផ្លាញព្រៃឈើនៅឃុំរវៀងស្រុកភ្នំក្រវាញជមន្រ្តីជំនាញរក្សាភាពស្ងៀមស្ងាត់
ប្រជាពលរដ្ឋក្នុងភូមិម៉ុងការី ឃុំរវៀង បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំក្រមុំជ្រើម អូរឆ្ពង់ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះឈ្មួញឈ្មោះ ម៉ាប់ និងឈ្មោះ ញ៉ាញ់ ធ្វើសកម្មភាពបំផ្លាញយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់…
លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង
រឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ត្រូវបានក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ បើកកកាយជាបន្តបន្ទាប់។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈួន សោភា ត្រូវបានលោក គុណ ញឹម…


























