មន្ត្រីជំនាញនិងសមត្ថកិច្ចមិនហ៊ានប៉ះពាល់ឧកញ៉ា សីជាមេឈ្មួញបំផ្លាញព្រៃឈើ?
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរនៅក្នុងស្រុកលំផាត់ បានបង្ហើបឲ្យដឹងថាមួយរយៈពេលកន្លងទៅនេះឧកញ៉ា សី បានប្រើប្រាស់កម្លាំងកម្មករយ៉ាងច្រើនចូលទៅកាប់ឈើក្នុង ដែនជម្រកសត្វព្រៃលំផាត់ ដោយពុំមានការទប់ស្កាត់ពីមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានក្នុងតំបន់នេះឡើយ។ ប្រភពបានឲ្យដឹងទៀតថាការដែលឧកញ៉ា សី អាចធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន សមត្ថកិច្ចពាក់ព័ន្ធនានាដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាដើម…
សកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកអូរយ៉ាដាវដោយសេរី?
សកម្មជនព្រៃឈើនិងមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលប្រឆាំងសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងសមត្ថកិច្ចនៅច្រកព្រំដែនទេនោះ គឺឈ្មួញមិនអាចធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនបានឡើយ។ ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាអ្នកទទួលខុសត្រូវយ៉ាងធំក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ច្រកនេះទៅលក់នៅស្រុកយួន ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនត្រូវបណ្ដែតបណ្ដោយតទៅទៀតទេ។ ជាពិសេសលោក ឆេង គឹមស៊ុន…
វិរៈ៩១១ ក្រោមអំណាចលោកសូ ចាន់រីលួចបើកច្រក នាំពលករ ខុសច្បាប់ចេញ?
ព្រឹត្តិការណ៍ ចាប់ឃាត់ ខ្លួនពលករ ខ្មែរនៅ ប្រទេសថៃ គឺផ្តើមចេញ ពីច្រករបៀង ដែលតែងតែ អនុញ្ញាត ឲ្យពលករ ចេញខុសច្បាប់ ជាថ្នូរនឹង ផលប្រយោជន៍ ។ ជាក់ស្ដែង…
លោក ជាប សៅ ប្រធានសាខាគយខេត្ពោធិ៍សាត់កំពុងប្រមូលលុយតាមរបៀបពុករលួយ?
ខេត្តពោធិ៍សាត់:៖សេចក្តីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តពោធិ៍សាត់ក៏បានឱ្យដឹងថាលោកជាបសៅបានចាត់តាំងមន្រ្តីគយក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យឈរជើងតាមប៉ុស្តិ៍លើផ្លូវជាតិលេខប្រាំនិងចល័តចាំប្រដេញចាប់រថយន្តដឹកទំនិញគ្រប់ប្រភេទដើម្បីត្រួតពិនិត្យ និងតម្រូវឱ្យបង់លុយ បើទោះបីឈ្មួយខ្លះដឹកទំនិញស្របច្បាប់ក៏ដោយ។ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក ជាប សៅ បានបញ្ជាឱ្យកូនចៅតាមប្រដេញចាប់រថយន្តដឹកទំនិញ១គ្រឿង ដែលគេសង្ស័យថា ជាទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសយួន។ រថយន្តនោះម៉ាកនីសាន់ចំណុះ៥តោន ពាក់ស្លាកលេខ…
ពលរដ្ឋឆ្ងល់ថា៖ ហេតុអីរកស៊ីដឹកតែឈើដើរជល់តែមាន់គំរាមតែអ្នកកាសែតឡើងជានាយរងការិយាល័យនៃស្នងការខេត្តសៀមរាបកើតដែរ?????
ពលរដ្ឋខេត្តសៀមរាប រិះគន់ទៅលោក នេសារឿន អគ្គស្នងការនគរបាលជាតិថា អ្នកមានស្នាដៃស្ថានាជាតិមើលមិនសូវឃើញមិនតំឡើងបុណ្យសក្តិ តែអ្នករកស៊ីដឹកតែឈើស្ទើរមួយជីវិត មិនដែលចូលការិយាល័យបំពេញភារកិច្ចតាមតួនាទី ដូចជាលោក យិនថាវ ជាដើម បែជាតំឡើងបុណ្ណសក្តិរហូតដល់សក្តិបួនកន្លះនាយរងការិល័យ នៅស្នងការដ្ឋានខេត្តសៀមរាបទៅវិញ។ អ្នកណាៗក៏គេស្គាល់ដែរថាលោក យិនថាវ ជាមេឈ្មួញរកស៊ីដឹកតែឈើមិនស្របច្បាប់ពីតំបន់វាលលើយកមកលក់ចែក…
បែកធ្លាយមេពេទ្យសត្វខេត្តតាកែវដាក់កុងត្រូលជជុះចាំចាប់គោក្របីមាន់ទាជ្រូកឆ្លងដែនយ៉ាងត្រូវប៉ាន់បំផុត !
កណ្តាល ៖ តាមក្រុមប្រជាពលរដ្ឋឈ្មួញរកស៊ីមាន់ទា កាប់បានខ្សឹបអោយការរិយាល័យយើងដឹងថា ៖ គឺពួកគេទ្រាំលេបគ្រោះលេបថ្មជាយូរឆ្នាំមកហើយ តែពេលនេះក្ដៅក្រហាយនិងក្រុមពេទ្យសត្វចេះតែប្រើស្នៀតគាបជម្រឹត មិនលើកលែងនោះ ក៏ទម្លាយរឿងនេះតែម្ដងរិះគន់ទៅលើលោក ថៃ លី ថាជាយូរឆ្នាំមកហើយដែលក្រុមពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ពេទ្យរូបនេះបានគាបសង្កត់ប្រជាពលរដ្ឋទិញគោក្របីប្រើប្រាស់និង ជម្រឹតក្រុមឈ្មួញទិញជ្រូកមាន់ទាអោយបង់លុយទៅអោយខ្លូន។ហើយបើ មិនព្រមបង់តាមគោលការថ្លៃបាយថ្លៃផ្លូវថ្លៃដាក់ខែនាំមាន់ទា…
មន្ត្រីគយនិងកាំកុងត្រូលច្រកគីឡូ១៣ ជាអ្នកបើកដៃឲ្យឈ្មួញនាំចូលត្រីខូចគុណភាពទាំងយប់ទាំងថ្ងៃ?
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ត្រីប្រា ត្រីទីឡាប់យ៉ា និងត្រីត្រសក់ ត្រូវឈ្មួញដឹកជញ្ជូនទាំងរថយន្តៗពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រក តំបន់គីឡូ១៣ ឬច្រកភ្នំដី ស្រុកសំពៅលូន។ ភាគច្រើននៃត្រីដែលឈ្មួញនាំចូលនោះគឺជាត្រីខូចគុណភាព ហើយត្រូវគេយកទៅធ្វើជាណែមត្រី សង្វាក់ និងប្រហិតជាដើម លក់ចែកចាយនៅក្រុងបាត់ដំបង និងទីផ្សារនៃស្រុកមួយចំនួន។ មន្ត្រីគយនិងមន្ត្រីកាំកុងត្រូលប្រចាំច្រកគីឡូ១៣…
ប្រជាពលរដ្ឋឆ្ងល់?តើ សម្តេចហ៊ុនសែនមានដឹងថានៅក្នុងអាណាចក្រលោកច័ន្ទសុផលបើកល្បែងស៊ីស ងគ្រឿងញៀនខុសច្បាប់ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែរ អត់?
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានរាយការណ៏ឲ្យដឹងថា ល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតនៅតែបន្តកើតឡើងយ៉ាងខ្លាំងនៅខេត្តបាត់តំបង។ នៅតាមបណ្ដាសង្កាត់មួយចំនួន ល្បែងស៊ីសងដូចជា កន្ទុយលេខ ភ្នាល់បាល់ទាត់ បញ្ជល់មាន់ បៀអាប៉ោង ភ្នាល់ទឹកភ្លៀង កំពុងរាលដាលកាន់តែខ្លាំងឡើងៗ ខណៈលោក ប៉ាង ហៀង…
សូ ចាន់ណារី មេប៉ូលិសការពារព្រំដែន ៩១១ បើកដៃឲ្យមានទំនិញគេចពន្ធ និងជនចំណាកស្រុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្លាចអំណាចថ្នាក់លើ… !
បន្ទាយមានជ័យ៖ តាមដំណឹងច្រំដែលៗថា ច្រករបៀងគ្រប់គ្រងដោយលោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរៈការពារព្រំដែនលេខ ៩១១ បាននិងកំពុងកើតមាន បទល្មើសការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ព្រមទាំងការបើកដៃ ឲ្យពលករខ្មែរ ឆ្លងដែនខុសច្បាប់…
លោកសូ ចាន់ណារីជាអ្នកបេីកដៃអោយកម្មករខុសច្បាប់ចូលប្រទេសថៃនិងនំនេញគេចពន្ធគ្រប់ប្រភេទ
ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ប្រជាពលរដ្ឋខ្មែរបានបង្វែរទៅឆ្លងដែនតាមច្រករបៀងក្រោមការគ្រប់គ្រង របស់លោក សូ ចាន់ណារី ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកាន់តែច្រើនឡើងៗ ក្នុងនោះក៏មានការឆ្លងកាត់របស់ជនជាតិសៀមដែលមានមុខសញ្ញាមិនល្អ ឬមន្ត្រីដែលគេចពីក្រសែភ្នែកសមត្ថកិច្ចរបស់សៀមលួចឆ្លងដែនតាម ច្រករបៀង ចូលមកលេងកាស៊ីណូក្នុងទឹកដីខ្មែរជាហូរហែ។ ប្រភពដដែលបានបញ្ជាក់ថា ជនជាតិសៀមដែលឆ្លងដែនចូលទឹកដីខ្មែរតាមច្រករបៀង អាចប្រព្រឹត្តបទល្មើសផ្សេងៗ ខណៈការឆ្លងដែនរបស់ពួកគេគ្មានលិខិតស្នាម…
មេគយ ហ៊ីវ សុធារិទ្ធ បន្តយកលុយពីអ្នករកស៊ីនាំចូលទំនិញតាមច្រកព្រលានយន្តហោះដដែល?
ក្រុមអ្នករត់ការទំនិញវិនិយោគនៅការិយាល័យគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានលើកឡើងថា ការិយាល័យគយនិងរដ្ឋាករ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោក ហ៊ីវ សុធារិទ្ធ ពោរពេញដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។ ប្រភពដដែលបានបញ្ជាក់ថាអំពើពុករលួយបានប្រព្រឹត្តក្រោមរូបភាពជាច្រើន ពិសេសការគាបសង្កត់ទាំងឯកសារស្របច្បាប់របស់ផ្នែកទំនិញវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោងច្រកកាត់ដេរដោយករណីខ្លះលោក ហ៊ីវ…
ស្នងការរងនគរបាលខេត្តកោះកុងលោក យឹម ផេង ល្បីឈ្មោះឲ្យប្រពន្ធនាំចូលទំនិញគេចពន្ធពីថៃមកចែកចាយតាមខេត្តនានា?
តាមប្រភពពីមន្ត្រីនគរបាលនិងមន្ត្រីរាជការក្នុងខេត្តកោះកុង បានឲ្យដឹងថាច្រើនឆ្នាំកន្លងទៅនេះចែរតនៈ ដែលអាងប្ដីរបស់ខ្លួនជាខ្នងបង្អែកបានធ្វើសកម្មភាពនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីទឹកដីសៀមកាន់តែច្រើនឡើងៗ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង មួយខែៗ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈរជើងនៅខេត្តកោះកុង មិនហ៊ានប៉ះពាល់ចែរតនៈ ទេព្រោះខ្លាចខាតបង់ប្រភពចំណូលរបស់ខ្លួន ហើយពួកគេមានតែឃុបឃិតជួយបិទបាំងមុខជំនួញរបស់ចែរតនៈទៀតផង។ បញ្ហានេះលោក គុណ…
មេឈ្មួញឈ្មោះប៉ិល ពឿន មានអាងខ្នងបង្អែករឹងមាំដឹកជញ្ជូនឈើមាសេរី?
កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មួញឈ្មោះ ពឿន បានដឹកជញ្ជូនឈើ៦រថយន្តចេញពីតំបន់ព្រៃឡង់យកទៅចែកចាយក្នុងស្រុក បារាយណ៍ ហើយសមត្ថកិច្ចនៅតាមដងផ្លូវនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វី ទាំងអស់។ មានប្រភពខ្លះបានបង្ហើបឲ្យដឹងថាឈ្មួញឈ្មោះ ពឿន ត្រូវជាក្មួយប្រសារបស់លោក ងួន ញ៉ិល ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជន…
សមត្ថកិច្ចច្រកង៉ាំយូលិត បើកភ្លើងខៀវ ឲ្យឈ្មួញដឹកឈើខុសច្បាប់ទៅលក់ស្រុកយួន?
ប្រជាសហគមន៍ ការពារព្រៃឈើស្រុកកែវសីមា បានឲ្យដឹងថារយៈពេល ប្រមាណ៣ខែកន្លង ទៅនេះឈ្មួញ នៅតែបន្តសកម្មភាព ដឹកជញ្ជូនឈើឆ្លងកាត់ ស្រុកកែវសីមា យកទៅលក់នៅ ស្រុកយួនតាមច្រករបៀង ង៉ាំយូលិត ដោយគ្មាន ញញើតអ្វីទាំងអស់ ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធ…
បទល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកនិងអាជីវកម្មរណ្ដៅដីម៉ាសេរី?
តាមការអះអាងរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដូចរៀបរាប់ឈ្មោះខាងលើ បានឲ្យដឹងថា សកម្មភាពឈ្មួញឈូសឆាយបំផ្លាញព្រៃលិចទឹក ហើយជីករណ្ដៅដីធំៗដឹកជញ្ជូនអាចម៍ដីធ្វើអាជីវកម្មនោះ បានកើតមានយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋសង្ស័យថាមន្ត្រីអាជ្ញាធរសង្កាត់ អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តសៀមរាប ទំនងជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពីឈ្មួញធ្វើអាជីវកម្មរណ្ដៅដី ទើបពួកគេរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យបទល្មើសរាលដាលកាន់តែ ខ្លាំងក្លា។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រៃលិចទឹករាប់រយហិកតាត្រូវបានបំផ្លាញ ហើយនៅក្នុងតំបន់នោះមានរណ្ដៅដីធំៗជាច្រើនកន្លែងជម្រៅជ្រៅៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជម្រកត្រីពងកូន…
មេគយចាន់ សុផាតនិង យឹម វណ្ណៈអនុញ្ញាតឲ្យទំនិញគេចពន្ធសម្រាប់ប្រយោជន៏ផ្ទាល់ខ្លួន
ខេត្តត្បូងឃ្មុំ៖ ច្រកទ្វេរភាគីដូនរ័ត្នគ្រប់គ្រងដោយ មេគយ ចាន់ សុផាត និងច្រកដារ ហៅច្រកដូង ៧ដើម គ្រប់គ្រង ដោយលោក យឹម វណ្ណៈ គឺជាទីតាំងបទល្មើសឈើ ចរាចរឆ្លងកាត់ទៅប្រទេសវៀត ណាមយ៉ាង…
លោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ(pM)ខេត្តកំពង់ឆ្នាំងត្រូវបានលាតត្រដាងរឿងដោះលែងរថយន្តដឹកឈើប្រណិត?
ប្រភពពីមន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ពួកគេតាមចាប់រថយន្តដឹកឈើគ្រញូង១គ្រឿងម៉ាកកាមរីឆ្លាមពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-7492 ដោយដេញតាមតាំងពីស្រុកបរិបូរណ៍ ទៅចាប់បាននៅចំណុចជើងភ្នំក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានការផ្ទុះអាវុធ៥គ្រាប់ ។ ប្រភពបានឲ្យដឹងទៀតថា រថយន្តខាងលើដឹកឈើធំៗចំនួន៣ដុំនិងឈើសន្លឹកមានមុខកាត់កម្រាស់១ តឹកប្រវែងជាង២ម៉ែត្រតម្លៃមិនក្រោម៥ម៉ឺនដុល្លារអាមេរិកនោះទេ?។…
លោក ខាត់ សារ៉ាត់ ប្រធានច្រកអន្តរជាតិបាវិតនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយ ?
ប្រភពពីសមត្ថកិច្ចមួយចំនួននៅច្រកបាវិតបានឲ្យដឹងថា នៅច្រកនេះនរណាក៏ស្គាល់ឈ្មោះ សីហា ដែលជាក្មួយរបស់លោក ខាត់ សារ៉ាត់ ជននេះទទួលបានអំណាចពិសេសពីពូរបស់ខ្លួន ហើយអាចធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសរឿងប្រមូលលុយពីម្ចាស់រថយន្តដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងពីឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់។ ជាងនេះទៅទៀតក្រុមហ៊ុនរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ចេញចូលតាមច្រក បាវិត សុទ្ធតែឃុបឃិតជាមួយឈ្មោះ សីហា ដើម្បីសម្រួលមុខរបររបស់ខ្លួនព្រោះឈ្មោះ…
រឿងដីដែលធ្លាប់អាស្រ័យផលពីស្រូវប្រាំងទឹកភ្នែកប្រជាជនទន់ខ្សោយរាប់រយគ្រួសារហូរគ្មានទីបញ្ចប់ដោយសារក្រុមឈ្មួញដីធ្លី!
កំពង់ធំ៖រឿងដីអាស្រ័យផល ពីស្រូវប្រាំង ទឹកភ្នែកប្រជាជន រាប់រយគ្រួសារហូរគ្មាន ទីបញ្ចប់ដោយគេសង្ស័យ ថាមានមន្ត្រីថ្នាក់ក្រោមជាតិ ឃុំ ស្រុក ខេត្ត ខ្លះប្រើសិទ្ធិ អំណាចតាមទឹក លុយ របស់ក្រុម ឈ្មួញដែលចូលចិត្ត ប្រើល្បិចយកគ្រឿងចក្រទៅជីក…
ឧកញ៉ា ឈាង ប៉ាក់សួ ធ្វើបាបប្រជាពលរដ្ឋក្នុងឃុំត្រើយស្លាយ៉ាងខ្លាំងដោយអាងអំណាច?
ប្រជាពលរដ្ឋចង់ឲ្យមន្ត្រីអាជ្ញាធរស្រុក និងមន្ត្រីអាជ្ញាធរខេត្ត បញ្ជាក់ឲ្យច្បាស់ពីរឿងលក់ដីឡូត៍នេសាទលេខ៣នៅក្នុងភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង។ ជាមួយគ្នានេះប្រជាពលរដ្ឋដែលខ្លាចការគំរាមកំហែងរបស់ក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួ អ្នកខ្លះមិនហ៊ានចូលទៅដាំដំណាំលើដីនោះដូចកាលពីមុនទៀតទេ ហើយដំណាំដែលដាំដុះរួចមួយចំនួនត្រូវខូចខាតអស់គ្មានសល់ ព្រោះតំណាងក្រុមហ៊ុនឧកញ៉ា ឈាង ប៉ាក់សួ បានព្រមានចាប់ពួកគាត់ដាក់គុកច្រវាក់។ រឿងរ៉ាវឧកញ៉ា…
តាគ្រួចមេឈ្មួញនាំចូលស្លាបមាន់ជង្គង់មាន់និងប្រហិតខូចគុណភាពតាមច្រករបៀង
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តកោះកុង បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញឈ្មោះ តាគ្រួច នៅតែអាចធ្វើសកម្មភាពនាំចូលស្លាបមាន់ ជង្គង់មាន់ ប្រហិតខូចគុណភាព និងចំណីអាហារមានផ្ទុកសារធាតុគីមីជាច្រើនប្រភេទទៀតតាមច្រករបៀង និងច្រកអន្តរជាតិចាំយាមយ៉ាងពេញបន្ទុក។ ទំនិញទាំងនោះឈ្មួញឈ្មោះ តាគ្រួច យកទៅចែកចាយក្នុងទីផ្សារក្រុងខេមរភូមិន្ទ និងស្រុកនានាក្នុងខេត្តកោះកុង ហើយមួយផ្នែកយកមកចែកចាយតាមទីផ្សារក្នុងរាជធានីភ្នំពេញយ៉ាងរលូន។ ប្រភពខ្លះបានលើកឡើងថា…
លោកស្រី កែវ សុធារី ប្រព្រឹត្តអំពើពុករលួយក្នុងក្រសួងធម្មការនិងសាសនា
ប្រភពពីមន្ត្រីនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួង ធម្មការ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បញ្ហាប្រឡងមន្ត្រីក្របខ័ណ្ឌរបស់ក្រសួងធម្មការនាពេលកន្លងមក គឺជាប្រភពចំណូលដ៏សំខាន់របស់លោកស្រី កែវ សុធារី ដោយឃុបឃិតជាមួយប្រធានមន្ទីរធម្មការនិងសាសនា ទូទាំង២៥រាជធានី-ខេត្ត។ ដោយហេតុថាប្រធានមន្ទីរធម្មការនិងសាសនា នៃបណ្ដាខេត្តនានាតែងតែយកបញ្ជីឈ្មោះមន្ត្រីទៅប្រឡងចូលក្របខ័ណ្ឌ មកជួបពិភាក្សាជាមួយលោកស្រី កែវ សុធារី ហើយសេចក្ដីសម្រេចក៏ចេញពីបបូរមាត់លោកស្រី…
សកម្មភាពរំលោភឈូសឆាយដីព្រៃបំរុងចំណីអូរយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានកក្រើកសារជាថ្មីនៅក្នុងភូមិសាស្ត្រ ស្រុកស្ទោងខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ ដីព្រៃបំរុង ចំណីមាត់អូរ ដែលជាកម្មសិទ្ធ របស់រដ្ឋ ត្រូវបានក្រុមឈ្មួញ ឃុបឃិតគ្នា ជាមួយ អាជ្ញាធរមូលដ្ឋាន នឹងមន្ត្រីជំនាញ បានយកគ្រឿងចក្រ ត្រាក់ទ័រ លួចធ្វើសកម្មភាព ឈូសឆាយ…
លោក សុខ សុដារ៉ាប្រធានសាខាគយខេត្តសៀមរាបប្រមូលលុយពីទំនិញគេចពន្ធជាចំហរ?
ភ្នាក់ងារគយតូចតាចក្នុងខេត្តសៀមរាប បានឲ្យដឹងថាទំនិញគេចពន្ធនាំចូលពីប្រទេសសៀមតាមច្រកព្រំដែន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប យកទៅចែកចាយនៅខេត្តដទៃទៀត មិនដែលឃើញលោក សុខ សុដារ៉ា ចាត់វិធានការបង្ក្រាបប្រមូលចំណូលពន្ធជូនរដ្ឋឲ្យស្របទៅតាមគោលការណ៍ កែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយនោះទេ។ ផ្ទុយទៅវិញលោក សុខ សុដារ៉ា…
ប្រេងសាំងគេចពន្ធតាមច្រករបៀងជប់គគីរចូលម៉ាសេរីមានការឃុបឃិតជាលក្ខណប្រព័ន្ធ?
មន្ត្រីរាជការក្នុងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាប្រធានសាខាគយខេត្តឧត្ដរមានជ័យ និងគយចល័តក្នុងខេត្តនេះ ក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ទំនងជាទទួលបានផលប្រយោជន៍ពីឈ្មួញខិលខូចទើបបណ្ដោយឲ្យកើតមានបទល្មើស នាំប្រេងសាំងគេចពន្ធចូលតាមច្រករបៀងជប់គគីរ ប្រមាណ៥ខែមកហើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ…
ឧកញ៉ា ទូច សៀ បង្កើតចំណតរថយន្តក្រៅច្បាប់?
ប្រភពពីអ្នកធ្វើដំណើរតាមរថយន្តដឹកភ្ញៀវ រថយន្តទេសចរណ៍ បានឲ្យដឹងថា ប៉ុន្មានឆ្នាំកន្លងទៅនេះឧកញ៉ា ទូច សៀ បានបង្កើតឲ្យមានចំណតរថយន្តតាក់ស៊ីយ៉ាងអនាធិបតេយ្យជាច្រើនកន្លែង ដោយសារតែមានការឃុបឃិតពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ មួយចំនួនដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកប្រកបអាជីវកម្មបើករថយន្តតាក់ស៊ី រថយន្តទេសចរណ៍ដឹកភ្ញៀវ បានឲ្យដឹងថា គ្រាន់តែនៅលើផ្លូវជាតិលេខ៦ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ទៅដល់មុខផ្លូវចូលបុរីសៀងណាំ មានចំណតរថយន្តអនាធិបតេយ្យជាច្រើនកន្លែង។…
លោក គង់ ផល្លាគុណមេគយព្រលានយន្តហោះខេត្តសៀមរាប បើកភ្លើងខៀវឲ្យមានអំពើពុករលួយជាចំហរ?
ខេត្ដសៀមរាប ៖លោក គង់ ផល្លាគុណ មេគយច្រក អាកាសយានដ្ឋាន អន្តរជាតិសៀមរាប ទទួលបានចំណូល នូវអំពើពុករលួយយ៉ាងច្រើន ក្នុង ១ខែៗ តាមរយៈការមិនបង្ក្រាប សកម្មភាពនាំចូល ទូរស័ព្ទគេចពន្ធ គ្រឿងសំអាង…

























